Mark Prin ទិញឡានថ្មីជិះលេងកម្សាន្ត បន្ទាប់ពីស្នេហា និងការងារ មានដំណើរយ៉ាងរលូន!

ថៃ៖ ចាប់ផ្តើមពីមនុស្សធម្មតាម្នាក់ ហើយបានប្រែក្លាយជាតារាសម្តែងប្រុស ដ៏ល្បីឈ្មោះនៅក្នុងប្រទេសថៃ លោក Mark Prin កម្លោះសង្ហាសម្បូរស្នេហ៍ ហើយថែមទាំងជាអ្នកមានមួយរូបផង កំពុងតែប្រើជីវិតរស់នៅយ៉ាងសប្បាយ រីករាយប្រកបដោយមោទនភាព ជាមួយនឹងការខិតខំប្រឹងប្រែងរកប្រាក់ចំណូល ពីក្នុងអាជីពការងារប្រចាំថ្ងៃរបស់ខ្លួន។

ហើយជោគជ័យមកដល់សព្វថ្ងៃនេះ គឺមិនមែនកើតឡើងដោយភាពចៃដន្យនោះទេ ប៉ុន្តែអ្វីៗទាំងអស់វាសុទ្ធតែបានកើតចេញមកពីញើសឈាមគ្រប់ដំណក់។ បច្ចុប្បន្នលោក Mark Prin កំពុងតែមានកេរ្តិ៍ឈ្មោះល្បីសុះសាយទាំងនៅក្នុងប្រទេស និងដូចជានៅក្រៅប្រទេសផងដែរ។ ចំណែកឯថ្មីៗនេះវិញ មហាជនទូទៅ ព្រមទាំង អ្នកគាំទ្រជាច្រើនបានសង្កេតឃើញថា តារាប្រុសវ័យក្មេងរូបនេះហាក់ឡើងកូតខ្លាំងណាស់ រហូតដល់មានលទ្ធភាពអាចទិញឡានស៊េរីថ្មីឆ្នាំ២០១៦ ម៉ាក New Ford Mustang Cabriolet ដែលមានស្លាកលេខពណ៌ក្រហមឆ្អិនឆ្អៅផងដែរ ទុកគ្រាន់ជិះកម្សាន្តលេងពេលទំនេរពីការាងារក្នុងវិស័យសិល្បៈ។

រថយន្តស៊េរីទំនើបមួយគ្រឿងនេះ បើតាមដែលឃើញគឺពិតជាមានតម្លៃមិនធម្មតា នោះទេ។ វាជាការបង្ហាញឱ្យឃើញថា លោក Mark Prin មិនមែនក្រឯណា! សូម្បីតែឡានជិះលំហែរកាយសោះ ក៏មានតម្លៃថ្លៃមិនក្រោមខ្ទង់លានបាតដែរ។ ទាំងស្អាតសង្ហា ហើយថែមទាំងជាអ្នកមានម្ល៉ឹងៗ នាង Kimberly ជាសង្សារ សំណព្វចិត្តមិនដឹងជាត្រេកអរយ៉ាងណាទៅ សំណាងពិតជានៅខាងនាងមែន។

លើសពីនេះទៅទៀតជាមួយនឹងការបង្ហាញរថយន្តម៉ូតថ្មី ដែលស្តែងចេញពីភាព មានបានរបស់ Mark Prin នេះ គេក៏កំពុងតែមានភាពជោគជ័យក្នុងជីវិតស្នេហា និងការងារដែរ។ ពិតជាគួរឱ្យសរសើរចំពោះតារាប្រុសម្នាក់នេះណាស់ ព្រោះ ការរស់នៅដែលពោរពេញទៅដោយភាពសប្បាយរីករាយចិត្តគ្រប់យ៉ាងបែបនេះ គឺជាបំណងប្រាថ្នារបស់មនុស្សគ្រប់ៗរូប តែវាមិនងាយទទួលបានមកដោយស្រួលៗ ដូចចិត្តទេ បើគ្មានការខិតខំប្រឹងប្រែងតស៊ូ៕

ខាងក្រោមនេះជារថយន្តម៉ូតថ្មីស្រឡាង ពណ៌សស្រស់ស្អាត របស់ Mark Prin ទិញមកទុកជិះកម្សាន្តលេង៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload