មានឈុតអាក្រាតកាយជាច្រើនទៀត របស់ឌុច លីដា ដែលអ្នកមើលរំលង (មានវីដេអូ)

ភ្នំពេញ៖ វាមិនមែនជាលើកទីមួយទេ ដែលតារាសម្តែងស្រី ឌុច លីដា បានបង្ហាញខ្លួនអាក្រាតកាយតាមបណ្តាខ្សែភាពយន្ត ដូចជារឿង "ស្បែកគង់" ជាដើម។ ជាក់ស្តែង ដូចជារឿងថ្មីមួយទៀត ដែលនាងហ៊ានបញ្ចេញសាច់ ស្ទើរគ្រប់ឈុតគ្រប់ឆាកតែម្តង។

ចំពោះខ្សែភាពយន្តថ្មីមួយរបស់ផលិតកម្ម រ៉ក ចំណងជើងថា "នារីវេទមន្ត" បានតម្រូវឲ្យតារាស្រីទម្រង់មុខស្អាត កញ្ញា ឌុច លីដា ថតឈុតស្រាតគ្មានសម្លៀកបំពាក់ ហើយថែមទាំងមានឈុតរំលោភទៀតផង។ 

ក្នុងនោះដែរ បើក្រឡេកមើលតាមTrailer ប្រមាណ២នាទី ក្នុងរឿងនេះដែរ បានធ្វើឲ្យបណ្តាអ្នកលេងបណ្តាញសង្គមគិតថា មិនមែនកញ្ញា ឌុច លីដា នោះទេ ព្រោះថា មិនដែលនាងហ៊ានបង្ហាញដើមទ្រូង នៅកណ្តាលវាលបែបនេះនោះទេ ហើយក៏មានអ្នកខ្លះគិតថា ប្រហែលជាមានបច្ចេកទេសជំនួយខ្លះហើយ។

ចំពោះរឿង "នារីវេទមន្ត" ត្រូវបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន ព្រោះថា មានឈុតឆាកជាច្រើន ដែលកញ្ញា ឌុច លីដា ត្រូវព្រលែងខ្លួនមួយទំហឹង ជាងរឿងមុនៗទៅទៀត៕

ចង់ដឹងថា កញ្ញាឌុច លីដា ហ៊ានបង្ហាញរាងកាយដ៏ស្រឡូនរបស់នាងយ៉ាងណាទៅ ក្នុងខ្សែភាពយន្តថ្មីនេះ តោះទស្សនាទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថាកញ្ញា ឌុច លីដា បានធ្វើឲ្យអ្នកគាំទ្រ ភ្ញាក់ផ្អើល នៅពេលឃើញក្បាលរបស់នាងត្រងោល។

រូបភាពជាច្រើនសន្លឹក របស់ កញ្ញា ឌុច លីដា តារាសម្តែងស៊ិចស៊ី ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង និងបានចែករំលែកតៗគ្នា នៅតាមបណ្តាញសង្គម Facebook ខណៈរូបភាពដែលបានចែកចាយនោះ សុទ្ធតែជារូបថតរបស់ កញ្ញា ឌុច លីដា មានលក្ខណៈខុសឆ្ងាយពីរូបភាពរាល់ដង គឺកោត្រងោល និងស្លៀកឈុតស ដូចជាអ្នកបួសអ៉ីចឹង។

បើតាមការបញ្ជាក់ឲ្យដឹងពីសាច់ញាតិរបស់ តារាស្រី សិចស៊ី ឌុច លីដា បានឲ្យដឹងថា រូបភាពកោត្រងោលក្បាលនេះ គឺជាឈុតថត នៅក្នុងខ្សែភាពយន្តរបស់ផលិតកម្មចិន ដែលបានជ្រើសរើសយក កញ្ញា ឌុច លីដា មកសម្តែងក្នុងរឿងថ្មី ប៉ុន្តែតម្លៃខ្លួន កញ្ញា ឌុច លីដា នៅក្នុងផលិតកម្មរបស់ប្រទេសចិន គឺមិនបានបង្ហាញជាតួលេខឲ្យដឹងឡើយ គ្រាន់តែអាចសន្និដ្ឋានបានថា មានតម្លៃខ្ពស់ជាងការសម្តែង ឲ្យផលិតកម្មនៅក្នុងស្រុក។

គួរកត់សំគាល់ថា ក្រោយពីមានការបង្ហោះ និងចែកចាយរូប តារាសម្តែងសិចស៊ី កញ្ញា ឌុច លីដានេះ មានការចោទសួរ ជាច្រើនថា តើ ឌុច លីដា ទទួលបានតម្លៃប៉ុន្មាន រហូតដល់ថ្នាក់ហ៊ានកោត្រងោល ថតខ្សែភាពយន្តបែបនេះ?

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload