១០ស្ទាយផាត់មុខរបស់ Pu Praya លេចធ្លោមិនចាញ់តារាហូលីវូដ ធ្វើឱ្យអ្នកគាំទ្រសរសើរគ្រប់គ្នា!

ថៃ៖ តារាសម្តែងនាង Pu Praya ត្រូវបានអ្នកគាំទ្រជាច្រើនស្គាល់យ៉ាងច្បាស់ថា នាងគឺជាកំពូលតារាស្រីកូនកាត់ ថៃ- ស៊ុយអែតមួយរូប ដែលមានសម្រស់ស្រស់ស្អាត មិនចាញ់តារាៗស្រីរបស់ហូលីវូដប៉ុន្មានទេ។ តារាស្រីស៊ិចស៊ីប្រចាំប្រទេសថៃរូបនេះ ក្រោយពីបានវិវត្តន៍ខ្លួនមកឈរ ក្នុងលំដាប់តារាជួរមុខហើយ នាងក៏បានបង្ហាញពី លក្ខណៈសម្បត្តិនៃសម្រស់ដ៏ស្រស់ផូរផង់របស់នាងជាច្រើនស្ទាយ ដែលបានធ្វើឱ្យ បណ្តាអ្នកគាំទ្រជាច្រើននាក់ ស្រឡាញ់គាំទ្រនាងយ៉ាងច្រើនលើសលប់ ហួសពីការស្មាន ហើយបច្ចុប្បន្នក៏មានការងារទាក់ទងមកជាហូរហែរមិនដែលដាច់មួយថ្ងៃណាទេ។

ប្រសិនបើអ្នកដែលបានតាមដានរាល់សកម្មភាពរបស់នាងតាមរយៈ Instagram ឬ Facebook ជាប់ជានិច្ចនោះ នឹងអាចមើលឃើញថា នៅពេលដែលនាងចេញសម្តែង ក្នុងកម្មវិធីផ្សេងៗម្តងៗ គឺតាំងពីក្បាលរហូតដល់ចុងជើង ពិតជាស្អាតខ្លាំងណាស់ ស្ទើរតែគ្មានតារាស្រីស៊ិចស៊ីក្នុងប្រទេសរូបណា អាចមកប្រកួតប្រជែងផ្នែកសម្រស់ ជាមួយនាងបាននោះទេ មិនថាតែការលេងស្ទាយម៉ូតសម្លៀកបំពាក់ស្លៀកចេញ តាមកម្មវិធី គ្រឿងអលង្ការតុបតែងខ្លួន កាបូប ស្បែកជើង ឬរបស់របរអ្វីៗផ្សេងទៀតឡើយ។ 

ជាពិសេសគឺការផាត់មុខរបស់នាងពិតជាស្អាតប្លែក លេចធ្លោ មិនចាញ់ពួកតារាៗ ហូលីវូដប៉ុន្មានទេ ដែលធ្វើឱ្យអ្នកគាំទ្រសរសើរគ្រប់គ្នាមិនដាច់ ពីមាត់ថា នាងជាកូនកាត់ថៃដែលស្អាតប្រៀបដូចជាតារាហូលីវូដជាងតារាស្រីដទៃទៀត។ ហើយអ្វីដែរឹតតែពិសេសជាងនេះទៅទៀតនោះ គឺភាគច្រើនរាល់ការតុបតែងមុខរបស់នាង គឺសាកសមណាស់ជាមួយនឹងពណ៌សម្បុរស្បែកដ៏ស្រស់ស្អាត ដែលរឹតតែបង្កើនភាពស្រស់ស្អាតឱ្យនាងទ្វេឡើង។

ថ្ងៃនេះខ្មែរឡូត សូមបង្ហាញស្ទាយតុបតែងមុខស្អាតប្លែក ទាំង១០ របស់នាង Pu Praya ទស្សនាកម្សាន្តទាំងអស់គ្នា៖

១. ស្ទាយផាត់មុខជាមួយបបូរមាត់ពណ៌ក្រហម សមជានារីមានអំណាច។

២. ផាត់បែបស្រមោលបង្កប់ភាពសិចស៊ី តែទន់ភ្លន់គួរឱ្យទាក់ចិត្ត។

៣. តុបតែងមុខពណ៌ត្នោត មើលទៅមានអានុភាពខ្លាំង មិនចាញ់តារាហូលីវូដល្បីឈ្មោះ។

៤. ស្រមោលលើមុខពណ៌ផ្កាឈូក បង្កប់ភាពផ្អែមល្ហែម គួរឱ្យស្រឡាញ់។

៥. ផាត់ភ្នែកពណ៌ប្រាក់ ស៊ីគ្នាជាមួយបបូរមាត់ក្រហម មើលទៅពិតជាស៊ិចស៊ីទាញអារម្មណ៍។

៦. កែវភ្នែកមុតថ្លា សាកសមនឹងបបូរមាត់ពណ៌ស្រាល មើលទៅសិចស៊ី តែសុភាពរាបសារ សមជាម្ខាស់ក្សត្រីនៅក្នុងសុបិន។

៧. ស្ទាយផាត់ភ្នែកបែបក្រាស់ៗ គូជាមួយក្រែមមាត់ពណ៌ស្វាយចាស់ ស្អាតលេចធ្លោអស់ទាស់។

៨. ផាត់មុខតាមបែបប្រើពណ៌ផ្កាឈូកខ្ចីស្រាលៗ បង្កប់ភាពផ្អែមល្ហែម។

៩. ស្អាតស៊ិចស៊ី បែបតារាបង្ហាញម៉ូត គួរឱ្យទាក់ទាញ ចាប់អារម្មណ៍ទ្វេដង។

១០. ស្រស់ស្អាតសាកសមជាមួយនឹងពណ៌សម្បុរស្បែករបស់នាង ទោះផាត់ធម្មតាៗក៏ស្អាតដែរ។

ស្រស់ស្អាតទាំងព្រមបែបនេះ ស្រីៗទូទាំងប្រទេសថៃច្រណែនស្លាប់ហើយ។ ឯបុរសវិញប្រកាសតាមសុំស្នេហ៍មិនតិចនាក់ទេ។ តើអ្នកណាដែលមានវាសនា បានគ្រងដំណែងជាម្ចាស់បេះដូងនាង?

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload