ចិន៖ កុមារីម្នាក់ជាប់ម្រាមដៃក្នុងរន្ធបង្ហូរទឹកតាមផ្លូវ

តាមការផ្សាយរបស់ CCTVnews ថ្មីៗកន្លងទៅនេះ បានបង្ហាញពីសកម្មភាព ជួយសង្គ្រោះក្មេងស្រីអាយុ៣ឆ្នាំម្នាក់ ពីសំណាក់ក្រុមពន្លត់អគ្គីភ័យ ដោយសារក្មេងតូចម្នាក់នោះបានជាប់ម្រាមក្នុងរន្ធបង្ហូរទឹក តាមកម្រាលសួន ធ្វើពីបន្ទះដែកថែប នៅតំបន់ Yongji ខេត្ត Shanxi ។

ក្មេងស្រីម្នាក់នោះបានកំពុងលេងជាមួយម្ដាយរបស់នាង ក្នុងសួន ស្រាប់នាងបានស៊កម្រាមដៃមួយចូលទៅក្នុងរន្ធបង្ហូរទឹកនោះ តែជាអកុសលនាងពុំអាចដកដៃចេញមកវិញរួច។ ក្រោយមក ក្រុមពន្លត់អគ្គីភ័យបានលើកបន្ទះដែកដែលក្មេងស្រីជាប់ដៃ ចេញហើយពុះច្រៀកវាដោយប្រើ ដោយរណាអគ្គីសនី។ បន្ទាប់ពីការខិតខំប្រឹងប្រែងជួយសង្គ្រោះជាងមួយម៉ោង ម្រាមដៃរបស់ក្មេងស្រីនោះក៏បានរួចពីរន្ធនោះវិញ ហើយនាងក៏ត្រូវបានបញ្ចូនទៅមន្ទីរពេទ្យ។

ជាបន្ដ សូមទស្សនាដំណើរការសង្គ្រោះនាងតូច ដោយក្រុមវីរបុរស ដ៏មុះមុតក្លាហាន និងចិត្តមេត្តា៖

Recently in Yongji, Shanxi Province, firefighters helped a three-year-old girl get her finger out of a fountain hole, which was made of hard steel plate. The girl was playing with her mother in a park and got one of her fingers stuck into the fountain hole, and soon found out that she couldn’t pull her finger back out. Firefighters had to take the plate off the ground and severed it with an electric saw. After an hour of rescue effort, the girl’s finger was pulled out successfully and she was sent to the hospital.

Posted by on Thursday, April 7, 2016

ដោយ៖ NEA
ប្រភព៖ CCTVnews

  • ចិន៖ កុមារីម្នាក់ជាប់ម្រាមដៃក្នុងរន្ធបង្ហូរទឹកតាមផ្លូវ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:កំសាន្ត
Tags: