លុយក៏បង់ សង្សារក៏បាត់ ខ្លួនក៏ត្រូវប៉ូលិសចាប់

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ ដោយ​បុរស​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ ចាប់ខ្លួន​ក្រោយ​ពី​ជួបគ្រោះថ្នាក់​ចរាចរណ៍ បុក​ជាមួយ​ម៉ូតូឌុប​មួយ​គ្រឿង បណ្តាល​ឱ្យ​ធ្លាក់​ដាវ​កែ​ច្នៃ​ មួយ​ដើម​លើ​ផ្លូវ ដែល​ជន​នោះ​អះអាង​ថាទុក​ សម្រាប់​ការពារ​ខ្លួន ខណៈ​កំពុង​តាម​រក​សង្សារ​ធ្វើការ​នៅ​រោងចក្រ ។

ប្រភព​ឱ្យ​ដឹង​ថា ហេតុការណ៍​នេះ បង្ក​ឱ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០២ និង​២០​នាទី​រសៀល​ថ្ងៃ​ទី​២៨ កញ្ញា ២០១៦ ស្ថិត​ត្រង់​ចំណុច​មុខ​រោងចក្រ​អា​មេ​រិ​កាំ​ង ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បុរស​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ​ផុ​ន ហឿ​ន អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​ច្រែស ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ជិះ​ម៉ូតូ​ម៉ាក​វ៉េវ ពណ៌​ស្លែ ស្លាក​លេខ​កំពង់ស្ពឺ​1B-3284 ។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ បុរស​រូប​នោះ​ជិះ​ម៉ូតូ​មក​ តាម​រក​សង្សារ​ដែល​ធ្វើការ​នៅ​រោងចក្រ ។ លុះ​មក​ដល់​ចំណុច​ខាងលើ ស្រាប់តែ​ជ្រុល​ទៅ​បុក​ជាមួយ​ម៉ូតូឌុប​មួយ​គ្រឿង កំពុង​ដឹក​ភ្ញៀវ​បុរស​ចំណាស់​ ជនជាតិ​ចិន​ម្នាក់ បណ្តាល​ឱ្យ​ដួល​រង​របួស ។ ចំណែក​ម៉ូតូ​បាន​ដួល​ហើយ​ធ្លាក់​ដាវ​១​ ដើម​ចេញពី​កែបម៉ូតូ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល ហើយ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែ​ម្តង ។

បើ​តាម​ការ​អះអាង​ពី​បុរស​នោះ​ឱ្យ​ដឹង​ថា រូបគេ​តែងតែ​ដាក់​ដាវ​ការពារ​ខ្លួន​ ជាប់​ជា​និច្ច ព្រោះ​រូបគេ​ជួប​ក្រុម​ស្ទាវ​នៅ​ម្តុំ​រោងចក្រ​នោះ ដែល​ចង់​ធ្វើបាប​រូបគេ ។ ទោះបីជា​យ៉ាងណា ក្រោយ​ហេតុការណ៍​នេះ បុរស​ជនជាតិ​ចិន​ដែល​រង​របួស បាន​ទារ​សំណង​ពី​បុរស​រូប​នេះ​ចំនួន​៥០០​ដុល្លារ តែ​ត្រូវ​បុរស​នោះ សុំ​ត្រឹម​២០០​ដុល្លារ​បាន​ហើយ ដើម្បី​បញ្ចប់រឿង ។

ប្រភព ៖

កំណត់ត្រាខ្មែរឡូត៖

យ៉ាងណាមិញ កាលពីថ្ងៃទី ២៧ កញ្ញាកន្លងទៅនេះ ក៏មានករណីស្រដៀងនេះកើតឡើងផងដែរ តែមិនមែនខាងប្រុសតាមរកសង្សារនោះទេ ។

ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា បុរស​ដែល​ត្រូវ​ក្រុម​គ្រួសារ​ និង​គូស្នេហ៍​ចាប់​អូស​ចូល​សាលាសង្កាត់​ ដោះស្រាយ​គ្នា​នេះ​ឈ្មោះ ភឿន សិទ្ធ អាយុ​២២​ឆ្នាំ អតីត​កម្មករ​រោងចក្រ បច្ចុប្បន្ន​ប្រកប​របរ​លក់​ក្រួច​អាំង ស្នាក់​នៅ​ម្តុំ​អូរ​ដឹ​ម សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​ នៅ​ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ចំណែក​នារី​គូស្នេហ៍​មាន​អាយុ​២១​ឆ្នាំ ជា​កម្មការិនី​រោងចក្រ​កាត់ដេរ ។

នារី​វ័យក្មេង​ជា​គូស្នេហ៍​បាន​រៀបរាប់​ទាំង​ទឹកភ្នែក​ថា ពួក​នាង​បាន​ស្រលាញ់​គ្នា​៥​ឆ្នាំ​ហើយ​តាំងពី​ពួក​នាង​ធ្វើការ​ នៅ​រោងចក្រ​ជាមួយ​គ្នា​មក​ម្ល៉េះ ។ ដោយសារ​តែ​ពាក់​លួងលោម ព្រមទាំង​សន្យា​ថា​ នឹង​ចូល​ដណ្ដឹង​រៀប​ការ​តាម​ប្រពៃណី នាង​ក៏​សុខចិត្ត​លះបង់​ព្រហ្មចារី​យ៍​ជូន​ប្រុស​ស្នេហ៍​ ដើម្បី​បញ្ជាក់​ចិត្ត​ស្មោះ ប៉ុន្តែ​ប្រុស​ស្នេហ៍​របស់​នាង​សន្យា​ថា​ចូល​ដណ្តឹង​ម្តង​ហើយ​ម្តងទៀត ពោល​គឺ​សន្យា​ឲ្យ​រួច​តែ​ពី​មាត់​ប៉ុណ្ណោះ ។ លុះ​រយៈពេល​១​ខែ​ចុង​ក្រោយ​នេះ​ប្រុស​ កំហូច​នេះ​ក៏​ដាក់​ពាក្យ​លាឈប់​ការងារ​ ពី​រោងចក្រ និង​រត់​ចោល​បន្ទប់​ជួល​ក្នុង​បំណង​ ដោះដៃ​ចោល​នាង ។

នារី​វ័យក្មេង​រូប​នេះ​បន្ត​ទៀត​ថា បន្ទាប់​ពី​ដឹង​ថា ប្រុស​ស្នេហ៍​ចង់​ដោះដៃ នាង​ក៏​ប្រាប់​ក្រុម​គ្រួសារ​ឲ្យ​ដឹង ហើយ​ក៏​លើកគ្នា​ពី​ស្រុក​មក​ភ្នំពេញ​ ដើម្បី​តាម​រក​ប្រុស​កំហូច​នេះ​រហូត​ប្រទះ​ឃើញ​នៅ​ម្តុំ​ផ្សារ​អូរ​ដឹ​ម​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០១៦ ក៏​នាំ​គ្នា​ចាប់​អូស​ចូល​សាលាសង្កាត់​ដើម្បី​ដោះស្រាយ​គ្នា ។

ចំណែក​ភាគី​ខាង​ប្រុស​ដែល​រង​ការ​ចោទប្រកាន់​នេះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា រូបគេ​មិន​បាន​ឆក់​យក​ព្រហ្មចារី​យ៍​នាង​ឡើយ គឺ​គ្រាន់តែ​ស្រឡាញ់​គ្នា​ធម្មតា​ប៉ុណ្ណោះ ។

ចំពោះ​ការ​ឆ្លើយ​ដោះសារ​បែប​នេះ ត្រូវ​ភាគី​ខាង​ស្រី​បដិសេធ​ទាំង​ស្រុក ដោយ​លើក​ឡើង​ថា នេះ​គ្រាន់តែ​ជា​ពាក្យដោះសារ​យករួចខ្លួន​ប៉ុណ្ណោះ ដំណាច់​តែ​លះបង់​ខ្លួនប្រាណ​និង​ចិត្ត​៥​ឆ្នាំ​ហើយ មិន​អាច​ឲ្យ​ដោះដៃ​ បាន​ដោយ​ស្រួល​បែប​នេះ​ទេ គឺ​ត្រូវ​តែ​ដោះស្រាយ​គ្នា​ឲ្យ​ បាន​ច្បាស់លាស់​សិន ។

ក្រោយ​ពី​ប្រកែកប្រណាំង​គ្នា​កណ្ដាលផ្លូវ​អស់ចិត្ត ភាគី​ខាង​ស្រី​ក៏​ចាប់​អូស​ភាគី​ខាង​ប្រុស​ចូល​ទៅ​សាលាសង្កាត់​ចោម​ចៅ​ ដើម្បី​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

លុយក៏បង់ សង្សារក៏បាត់ ខ្លួនក៏ត្រូវប៉ូលិសចាប់

លុយក៏បង់ សង្សារក៏បាត់ ខ្លួនក៏ត្រូវប៉ូលិសចាប់

លុយក៏បង់ សង្សារក៏បាត់ ខ្លួនក៏ត្រូវប៉ូលិសចាប់

លុយក៏បង់ សង្សារក៏បាត់ ខ្លួនក៏ត្រូវប៉ូលិសចាប់

លុយក៏បង់ សង្សារក៏បាត់ ខ្លួនក៏ត្រូវប៉ូលិសចាប់

លុយក៏បង់ សង្សារក៏បាត់ ខ្លួនក៏ត្រូវប៉ូលិសចាប់