ប្រវត្ដិ​ខ្លះ​ៗ​របស់​តារា​ភាព​យន្ដ​ថៃ​លោក​ ប៉រ​

លោក​ ទ្រីដ​សាឌី សាហាវង្ស​​​( Tridsadee  Sahawong) ឬ លោក ប៉រ​ បាន​កើត​នៅ​ថ្ងៃ​ទី ​២៣​ មករា​ ឆ្នាំ​១៩៧៨​ នៅ ​បុរីរ៉ាម​(Buri Ram)។ លោក​បាន​ចាប់​ផ្ដើម​អាជីព​ជា​អ្នក​សិល្បៈ​គឺ​ជា​អ្នក​ផ្សាយ​ពាណិជ​កម្ម​បន្ទាប់​មក​ក្លាយ​ជា​តារា​សម្ដែង​អោយ​ទូរទស្សន៏​ចំនួន​២៨​ប៉ុសិ៍​។ សព្វ​ថ្ងៃ​នេះ​រឿង​របស់​លោក​ដែល​បាន​សម្ដែង​មួយ​ដែល​មាន​ចំណង​ជើង​ថា​ Sao Noi Roi Lan (Millionaire Girl) ​បាន​កំពុង​ចាក់​ផ្សាយ​នៅ​ក្នុង​ប៉ុសិ៍​ទូរទស្សន៏​លេខ​៣​ថៃ​។ លោក​ក៏​ជា​ឯក​អគ្គ​រដ្ឋទូត​នៃអង្គ​ការ សង្គម​ពិភព​លោក​សម្រាប់​ការ​ការពារ​សត្វ​ (WSPA)​ ផង​ដែរ​និង​បាន​ធ្វើ​ការ​លើ​គម្រោង​សប្បុរស​ដទៃ​ទៀត​។

ប្រវត្ដិ​ខ្លះ​ៗ​របស់​តារា​ភាព​យន្ដ​ថៃ​លោក​ ប៉រ​
លោក ប៉រ និងកូនស្រី

តារា​ភាពយន្ត​ដែល​ល្បី​រឿង​មនុស្ស​ធម៌​រូប​នេះ​មាន​កូន​ស្រី​ម្នាក់​មាន​អាយុ​២​ឆ្នាំ​ជា​មួយ​មិត្ដ​ស្រី​របស់​លោក​ដែល​លោក​បាន​ដាក់​ឈ្មោះ​ថា​ម៉ា​លី ​ផាខាវ័ន មូល​ហេតុ​ដែល​​លោក​ដាក់​ឈ្មោះ​កូន​ស្រី​បែប​នេះ​ព្រោះ​លោក​ចង់​អោយ​កូន​ស្រី​មាន​ឈ្មោះ​ពិរោះ​បែប​ជន​ជាតិ​ថៃ​។ នាងបូ​ ជា​មិត្ដ​ស្រី​របស់​លោក​ ដែល​ធ្លាប់​ជា​ប្រពន្ធ​មិត្ដ​ជិត​ស្និទ្ធ​របស់​លោក​ ដូច​នេះ​នៅ​ពេល​ដែល​នាង​លែង​លះ​ជា​មួយ​ប្ដី​របស់​នាង​ ម្នាក់ៗ​បាន​ចោទ​លោក​ថា​ជា​មូល​ហេតុ​អោយ​ប្ដី​ប្រពន្ធ​គេ​បែក​បាក់​គ្នា​។

ប្រវត្ដិ​ខ្លះ​ៗ​របស់​តារា​ភាព​យន្ដ​ថៃ​លោក​ ប៉រ​
មិត្តស្រី និងកូនស្រី របស់លោក ប៉រ

​លោក​ក៏​ធ្លាប់​​​​បាន​បញ្ចាក់​ថា​លោក​មិន​បាន​ដណ្ដើម​ប្រពន្ធ​មិត្ដ​ភក្ដិ​ទេ ​ដោយ​សារ​លោក​មាន​ចិត្ដ​អាណិត​អាសូរ​ និង​ស្រលាញ់​នាង​បូ​ ដែល​ត្រូវ​អតីត​ប្ដី​ធ្វើ​បាប​ ហើយ​លោក​មិន​ចង់​អោយ​នាង​មាន​ឈ្មោះ​ជា​ស្រី​មេម៉ាយ​។ ពួក​គេ​ទាំង​ពីរ​នាក់​បាន​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​កាល​ពី​ឆ្នាំ​២០១៣​នៅ​ពេល​ដែល​កូន​ស្រី​ចាប់​កំណើត​ គ្រាន់​តែ​មិន​បាន​រៀនការ​។ លោក​ ប៉រ​ ទ្រីដ​សាឌី​ បាន​សុំ​នាង​បូ​រៀបការ​ដែរ​តែ​នាង​មិន​ព្រម​ប៉ុន្ដែ​ ក្រោយ​មក​ក៏​មាន​ដំនឹង​ថា​ពួកគេ​និង​រៀបការ​ឆាប់​ៗនេះ​ព្រោះ​លោក​មិន​ចង់​អោយ​កូន​ស្រី​មាន​អារម្មណ៏​មិន​ល្អ​ ប៉ុន្ដែ​សំណាង​អាក្រក់​លោក​ប៉រ​បាន​ស្លាប់​បន្ទាប់​ពី​វះកាត់​ជើង​ឆ្វេង​មិន​បាន​យូរ​ប៉ុន្មាន​។

ប្រវត្ដិ​ខ្លះ​ៗ​របស់​តារា​ភាព​យន្ដ​ថៃ​លោក​ ប៉រ​

តំណាង​ឲ្យ​​ថ្នាក់​គ្រប់​គ្រង និង​​បុគ្គលិក​ ក៏​ដូចជាប្រិយមិត្ត​អ្នក​អានទាំង​អស់​របស់​ ​ខេមបូមេក សូម​ចូលរួម​រំលែក​ទុក្ខ​ទៅ​ដល់​គ្រួសារ​របស់​លោក ទ្រីដ​សាឌី សាហាវង្ស ដែល​បាន​បាត់​បង់​សមាជិក​គ្រួសារ​ដ៏​ល្អ​ម្នាក់​ និង​ជា​បុគ្គល់​ដ៏​ល្អ​ម្នាក់​នៅ​ក្នុង​សង្គម៕

ដោយ ៖ GyGy

  • ប្រវត្ដិ​ខ្លះ​ៗ​របស់​តារា​ភាព​យន្ដ​ថៃ​លោក​ ប៉រ​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:ចំនេះដឹង
Tags: