ពិត​ជា​លឿន​មែន​ទៅ​ដល់​ Chelsea ភ្លាម​ Pedro ចូល​រួម​ហ្វឹក​ហាត់​ត្រៀម​ប្រយុទ្ធ​នៅ​ចុង​សប្ដាហ៍​នេះ​តែ​ម្ដង

​កាល​ពី​ម្សិលមិញ​ក្លឹប​ Chelsea ទើប​តែ​ប្រកាស​ថា​ខ្លួន​ទិញ​បាន​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អេស្ប៉ាញ​គឺ​កីឡាករ​ Pedro Rodrique ពី​ក្លឹប​ Barcelona ក្នុង​តម្លៃ​ប្រមាណ​៣០លាន​អ៊ឺរ៉ូ​ ។

ដោយ​ឡែក​​កីឡាករ​ Pedro ដែល​ទើប​តែ​បាន​ពិនិត្យ​សុខភាព​រួច​រាល់​នឹង​បាន​ចុះ​កុង​ត្រា​រយៈ​ពេល​៤​ឆ្នាំ​ជាមួយ​ Chelsea រួច​រាល់​កាល​ពី​ពេល​ព្រឹក​ម្សិលមិញ​នេះ​ ស្រាប់​តែ​នៅ​ពេល​រសៀល​ថ្ងៃ​ដដែល​​កីឡាករ​ Pedro បាន​​ចាប់​ផ្ដើម​ធ្វើ​ការ​ហ្វឹក​ហាត់​ដើម្បី​ត្រៀម​ខ្លួន​ការ​ប្រកួត​ដំបូង​របស់​គេ​ឲ្យ​ក្លឹប​ Chelsea ដែល​ត្រូវ​ប៉ះ​ជាមួយ​ក្លឹប​ West Brom នៅ​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​នេះ​តែ​ម្ដង​ ។

កីឡាករ​ Pedro បាន​ប្រាប់​ទៅ​គេហទំព័រ​របស់​ Chelsea ថា​ « ខ្ញុំ​រីករាយ​ដែល​បាន​មក​កាន់​ទីនេះ​ ។ ខ្ញុំ​ពិត​ជា​រំភើប​ចិត្ត​ដែល​បាន​ចាប់​ផ្ដើម​ដំណើរ​ផ្សង​ព្រេង​ជាមួយ​ Chelsea ។ ខ្ញុំ​មក​ទីនេះ​ដើម្បី​ឈ្នះពាន​ជាមួយ​នឹង​ Chelsea ។ ខ្ញុំ​អរគុណ​ចំពោះ​ក្លឹប​និង​អ្នក​គាំទ្រ​ដែល​បាន​ផ្ដល់​ឱកាស​ឲ្យ​ខ្ញុំ​ពាក់​អាវ​ក្រុម​ដ៏​អស្ចារ្យ​មួយ​នេះ​ »៕

ប្រភព ៖  & 
ប្រែសម្រួល ៖ វិចទ័រ

  • ពិត​ជា​លឿន​មែន​ទៅ​ដល់​ Chelsea ភ្លាម​ Pedro ចូល​រួម​ហ្វឹក​ហាត់​ត្រៀម​ប្រយុទ្ធ​នៅ​ចុង​សប្ដាហ៍​នេះ​តែ​ម្ដង已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:កីឡា
Tags: