ទោះជា​ពិការ​ដៃ​ទាំង​សងខាង​ក៏​នូវ​តែ​មើលថែ​ម្តាយ​ជា​ទី​ស្រឡាញ់

ភាព​តស៊ូ​របស់​បុរស​ម្នាក់​​មាន​អាយុ ៤៨ ខណៈ​រូប​គាត់​ពិការ​ដៃ​ទាំង​សងខាង សុខចិត្ត​យក​ឈ្នះ​ភាព​ពិការ​របស់​​ដើម្បី​មើល​ថែរក្សា​ម្តាយ​ជាទី​ស្រលាញ់​ ​ដោយម្តាយ​របស់​មាន​វ័យ​ចំណាស់​កំពុង​តែ​មាន​ជំងឺ​ជា​ទំងន់។​

គាត់​មាន​ឈ្មោះ​ថា Chen Xinyin រស់​នៅ​តំបន់ Chongqing ​ភាគ​និរតី​នៃ​ប្រទេស​ចិន​ គាត់​បាត់បង់​ដៃ​ទាំង​សង់​ខាង​ដោយ​ជួប​ឧប្បត្តិហេតុ​ឆក់​ខ្សែ​ភ្លើង​ កាល​ពី​គាត់​មាន​អាយុ​ប្រាំ​ពី​ឆ្នាំ​មក​ម្ល៉េះ។

ចាប់​តាំង​ពី​ពេលនោះ​មក​គាត់​ចាប់​ផ្តើម​រៀន​ចំអិន​ម្ហូប និង​ធ្វើ​ការងារ​កសិដ្ឋាន។ បន្ទាប់​មក​កាល​ពី​ពេល​ថ្មីៗ​នេះ​ម្តាយ​របស់​គាត់​មាន​វ័យ​​៩១​ឆ្នាំ​ និង​មាន​​ជំងឺ​ជា​ទំងន់​ដែល​បណ្តាល​ឲ្យ ​​ដេក​លើ​គ្រែ​មិន​អាច​ធ្វើអ្វី​បាន​ឡើយ​។

ការ​តស៊ូ​របស់​លោក Xinyin គឺ​សុខ​ចិត្ត​ពុះពារ​គ្រប់​ឧបសគ្គ​ដើម្បី​តស៊ូ​រស់​ជាមួយ​ម្តាយ​ចាស់ជរា​​។ ទោះ​ជា​គាត់​បាត់បង់​ដៃ​ទាំង​សង់​ខាង​របស់​គាត់​ក៏​ពិតមែន ក៏​គាត់​បាន​យក​រាងកាយ​ផ្សេងៗ​របស់​គាត់​យក​មក​ជំនួស​ដៃ​ដែល​បាន​បាត់បង់​ដើម្បី​ធ្វើ​កិច្ចការ​នានា​ប្រចាំថ្ងៃ​ផងដែរ​៕


ប្រែសម្រួលដោយ: សូររីកា
ប្រភព៖

  • ទោះជា​ពិការ​ដៃ​ទាំង​សងខាង​ក៏​នូវ​តែ​មើលថែ​ម្តាយ​ជា​ទី​ស្រឡាញ់已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:កីឡា
Tags: