Wallace Huo ដោះចិញ្ចៀន​រៀបការ​ក្រោយ​រៀបការ​បាន​២​ខែ​ជាមួយ​ចៀវៃ

រូបភាព​នៅ​លើ​យន្តហោះ​នា​ពេល​ថ្មី​ៗ​នេះ​របស់​តារា​សម្ដែង​ប្រុស​ល្បី​ឈ្មោះ Wallace Huo ជាមួយ​ម្រាម​ដៃ​មិន​មាន​ចិញ្ចៀន​អាពាហ៍ពិពាហ៍​បាន​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​ជា​ខ្លាំង។

 

Wallace Huo ដោះចិញ្ចៀន​រៀបការ​ក្រោយ​រៀបការ​បាន​២​ខែ​ជាមួយ​ចៀវៃ

 

កាល​ពី​ថ្ងៃ​ទី​២៨​ខែ​កញ្ញា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Ifeng បាន​រាយការណ៍​ថា តារា​សម្ដែង​តៃវ៉ាន់ Wallace Huo ស្វាមី​របស់​ស្រី​ស្អាត Ruby Lin ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​ព្រលាន​យន្តហោះ​ក្នុង​សំលៀក​បំពាក់​សាមញ្ញ។ អ្វី​ដែល​គួរ​និយាយ​នោះ​គឺ តួ​រឿង “និស្ស័យ​ស្នេហ៍​ដាវ​ទេព” មិន​មាន​ពាក់​ចិញ្ចៀន​រៀបការ​នៅ​លើ​ដៃ​ទាល់​តែ​សោះ។ រូបភាព​នេះ​បាន​បង្ក​ចម្រូង​ចម្រាសនៅ​លើ​បណ្ដាញ​សង្គម។

 

មនុស្ស​ជា​ច្រើន​បាន​រិះគន់​ថា ប្រុស​ស្អាត​អាយុ​៣៦​ឆ្នាំ​ជា​មនុស្ស​ឈាម​ត្រជាក់ ឃើញ​ការងារ​ធំ​ជាង​ប្រពន្ធ​បើ​ទោះ​ជា​ទើប​រៀបការ​ហើយ​ថ្មីថ្មោង។ បើ​ទោះ​ជា​ភរិយា​កំពុង​មាន​ផ្ទៃ​ពោះ​ក៏ដោយ តែ​លោក​មិន​បាន​នៅ​ក្បែរ​ថែរក្សា​នាង​នោះ​ទេ។ បូករួម​ជាមួយ​រូបភាព​មិន​ពាក់​ចិញ្ចៀន​រៀបការ​នេះ​ទៀត Wallace Huo ត្រូវ​គេ​វាយ​តម្លៃ​ថា​គ្មាន​ទំនួលខុសត្រូវ​ជាមួយ​អាពាហ៍ពិពាហ៍។

 

យ៉ាងណាក៏ដោយ ក៏​មាន​មតិ​មួយ​ចំនួន​ចេញ​មក​ការពារ​តារា​កើត​ឆ្នាំ​១៩៧៩​ដែរ ដោយ​ពួក​គេ​បាន​និយាយ​ថា Wallace Huo កំពុង​ថត​រឿង​បុរាណ ដូច​នេះ​ហើយ​ដោះ​ចិញ្ចៀន​ទុក​ទើប​ងាយ​ស្រួល​ធ្វើ​ការ៕

 

Wallace Huo ដោះចិញ្ចៀន​រៀបការ​ក្រោយ​រៀបការ​បាន​២​ខែ​ជាមួយ​ចៀវៃ

 

Wallace Huo ដោះចិញ្ចៀន​រៀបការ​ក្រោយ​រៀបការ​បាន​២​ខែ​ជាមួយ​ចៀវៃ

 

Wallace Huo ដោះចិញ្ចៀន​រៀបការ​ក្រោយ​រៀបការ​បាន​២​ខែ​ជាមួយ​ចៀវៃ

 

ចុចអាន៖ត្រចៀកកាំ​មិន​ធ្លាប់​គិត​ថា ចៀវៃ​នឹង​រៀបការ​ជាមួយ Wallace Huo

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖zing