អ្នក​កំប្លែង​៣​រូប​ក្នុង​រឿង “ម្ទេស​ហឹរ​ប៉ះ​អំបិល​ប្រៃ” រំសាយ​ទុក្ខ​កង្វល់​ដល់​គ្រួសារ​កម្ពុជា

អ្នក​ដែល​ធ្លាប់​បាន​ទស្សនា​រឿង ម្ទេស​ហឹរ​ប៉ះ​អំបិល​ប្រៃ លើ​កញ្ចក់​ទូរទស្សន៍​ភីអិនអិន ប្រាកដ​ជា​បាន​ឃើញ​វត្តមាន​របស់​តារា​កំប្លែង​៣​រូប​ គឺ​អ្នកនាង គ្រត លោក ចាប ចៀន និង​នាយ សុបិន្ត ដែល​តែង​បង្ក​​បរិយាកាស​សប្បាយ​រីករាយ​ដល់​អ្នក​ទស្សនា​តាម​គេហដ្ឋាន។

 

ថ្ងៃ​ដើម​សប្តាហ៍ អ្នក​ដែល​មាន​អារម្មណ៍​ហត់​នឿយ ធុញ​ថប់​នឹង​ការងារ​ប្រចាំ​ថ្ងៃ សូម​បើក​ប៉ុស្តិ៍​ភីអិនអិន​ ហើយ​ទស្សនា​រឿង​ភាគ​កាច់​កុង​គ្នា​រវាង​ម្តាយ​ក្មេក​ម្ទេស ប៉ះ​កូន​ប្រសា​ស្រី​អំបិល ថា​តើ​នឹង​ផ្ទុះ​សំណើច​ទប់​មិន​ជាប់​ដូច​ប្រិយមិត្ត​មួយ​ចំនួន​បាន​ផ្ញើ​សារ​មក​កាន់​ភីអិនអិន ឬ​យ៉ាង​ណា?

 

អ្នក​កំប្លែង​៣​រូប​ក្នុង​រឿង “ម្ទេស​ហឹរ​ប៉ះ​អំបិល​ប្រៃ” រំសាយ​ទុក្ខ​កង្វល់​ដល់​គ្រួសារ​កម្ពុជា

 

ក្នុង​ភាគ​នីមួយៗ​នៃ​សាច់​រឿង តែង​មាន​ជាប់​ជានិច្ច​នូវ​ឈុត​ឆាក​សំណើច​ពី​សំណាក់​អ្នក​ស្រី ម៉ាណាវី (គ្រត) អម​ដោយ​វោហារ​ឌឺ​ដង​របស់​អ្នក​បម្រើ​ឆ្វេង​ស្តាំ​ទៅ​កាន់​ចៅហ្វាយ​ស្រី​មិន​ឈប់​របស់​នាយ ចាប (ចាប ចៀន) និង​នាយ ក្អយ (សុបិន្ត)។

 

«ម្ទេស​ហឹរ ប៉ះ​អំបិល​ប្រៃ» មាន​ផ្សាយ​ជូន​ទស្សនា​រៀង​រាល់​ថ្ងៃ​ចន្ទ ដល់​ពុធ វេលា​ម៉ោង ៨ យប់។

 

កញ្ញា ទូច បុប្ផា ប្រធាន​គ្រប់គ្រង​កម្មវិធី​ផ្សាយ​របស់​ភីអិនអិន បាន​និយាយ​ថា៖ “សម្រាប់​រឿង​ម្ទេស​ហឹរ​ប៉ះ​អំបិល​ប្រៃ នេះ គឺ​យើង​មាន​ការ​ពិភាក្សា​ជាច្រើន​លើក​ច្រើន​សា​ជាមួយ​ខាង​ផលិតកម្ម ​ LD ក្នុង​ការ​ជ្រើស​រើស​តារា​កំប្លែង​ដែល​មាន​ទេពកោសល្យ​ដើម្បី​ឲ្យ​សម្ដែង​ចូល​គ្នា និង​ស៊ី​ជាមួយ​សាច់​រឿង”។

 

អ្នក​កំប្លែង​៣​រូប​ក្នុង​រឿង “ម្ទេស​ហឹរ​ប៉ះ​អំបិល​ប្រៃ” រំសាយ​ទុក្ខ​កង្វល់​ដល់​គ្រួសារ​កម្ពុជា

 

កញ្ញា​បន្ថែម​ថា៖ “ក្នុង​នោះ​យើង​ក៏​បាន​មើល​ឃើញ​ពី​ការ​លំបាក​របស់​ផលិតកម្ម​ពាក់ព័ន្ធ​នឹង​Schedule ពេលវេលា​របស់​តារា ពី​ព្រោះ​តារា​កំប្លែង​ភាគ​ច្រើន​គឺ​គាត់​ជាប់​រវល់​នឹង​កម្មវិធី​ផ្សេងៗ ប៉ុន្តែ​នៅ​ពេល​ដែល​យើង​ចេញ​ផលិត ជាក់ស្តែង​គឺ​ពួកគាត់​ផ្តល់​ពេល​វេលា​ថត​ឲ្យ​ខាង​ផលិតកម្ម​គ្រប់​គ្រាន់ ព្រម​ទាំង​គោរព​ពេល​វេលា ​ ទោះ​បី​ពេល​ខ្លះ​ត្រូវ​ថត​សាចុះសាឡើង​ជាច្រើន​ដង ដែល​ខុស​ពី​ការ​កំប្លែង​នៅ​លើ​ឆាក​គឺ​សម្ដែង​តែ​ម្តង​ចប់ ហើយ​នេះ​ក៏​ជា​លើក​ទី​មួយ ដែល​ភីអិនអិន​រួម​ជាមួយ​ផលិតកម្ម ​ LD ជ្រើស​រើស​តារា​កំប្លែង​៣​រូប​ខាង​លើ​សម្ដែង​រួម​គ្នា​នៅ​ក្នុង​ភាព​យន្ត​ភាគ​ខ្មែរ”។ ​

 

នៅ​លើ​ផេក​ហ្វេសប៊ុក​របស់​ភីអិនអិន (www.facebook.com/PNNDramaFanClub) អ្នក​ចូល​ទស្សនា​វីដេអូ​ខ្លីៗ ឬ​រឿងរ៉ាវ​ពាក់​ព័ន្ធ​នឹង​រឿង ម្ទេស​ហឹរ​ប៉ះ​អំបិល​ប្រៃ សុទ្ធ​តែ​បាន​បញ្ចេញ​មតិ​ស្រដៀងៗ​គ្នា​ថា រឿង​ភាគ​មួយ​នេះ គឺ​ពិត​ជា​ល្អ​មើល និង​ផ្តល់​នូវ​សំណើច​មិន​ចេះ​រីង​ស្ងួត។ ទាំង​នេះ​គឺ​ជា​ការ​លើក​ឡើង​មួយ​ចំនួន​របស់​ប្រិយ​មិត្ត៖ «ល្អ​មើល​ណាស់​រឿង​នេះ សើច​រហូត» «ចូល​ចិត្ត​មើល​រឿង​ហ្នឹង​ណាស់» «សូម​សរសើរ​រឿង​នេះ​ល្អ​មើល​មែន មើល​ឡើង​ជក់»។ល។

 

«ម្ទេស​ហឹរ ប៉ះ​អំបិល​ប្រៃ» ​ជា​ស្នា​ដៃ​ផលិត​របស់​ផលិត​កម្ម​ LD Picture ក្រោម​ការ​សហការ និង​ទុន​វិនិយោគ​​ផ្ទាល់​​របស់​ភីអិនអិន។ សាច់​រឿង​ទាំង​មូល​​មាន​បង្កប់​អត្ថន័យ​គ្រប់​រស​ជាតិ​ទាំង​ល្បិច​កាច់​កុង ការ​ឈ្នានីស​ និង​ចាប់​កំហុស​របស់​ម្តាយ​ក្មេក​ទៅ​កាន់​កូន​ប្រសា​មិន​ឈប់​ឈរ។ ជា​ពិសេស​ រឿង​នេះ​​​មាន​ការ​ចូល​រួម​សម្ដែង​ពី​សំណាក់​តារា​ភាព​យន្ត​ខ្មែរ​ល្បីៗ​ជា​ច្រើន​រូប ដូចជា កញ្ញា តូតា លោក អេវីន អ្នក​នាង គ្រត លោក ជា សំណាង លោក​ ចាប ចៀន កញ្ញា ទឹម រដ្ឋា រួម​នឹង​សិល្បករ​ល្បី​ៗ​ជា​ច្រើន​រូប​ទៀត។

 

អ្នក​កំប្លែង​៣​រូប​ក្នុង​រឿង “ម្ទេស​ហឹរ​ប៉ះ​អំបិល​ប្រៃ” រំសាយ​ទុក្ខ​កង្វល់​ដល់​គ្រួសារ​កម្ពុជា

 

ភីអិនអិន ​បាន និង​កំពុង​តែ​សហការ​ជាមួយ​ផលិត​កម្ម​ធំៗ​ក្នុង​ស្រុក​ដើម្បី​​សម្រេច​ឲ្យ​បាន​ក្នុង​ការ​ផលិត​ខ្សែ​ភាព​យន្ត​​ភាគ​ខ្មែរ​ឲ្យ​បាន​ច្រើន​ជាង​១០០ម៉ោង​ក្នុង​ឆ្នាំ​២០១៦ នេះ​ដើម្បី​ផ្សាយ​ជូន​ដល់​ទូរទស្សនិក​ជន។

 

ខ្សែ​ភាព​យន្ត​ភាគ​ខ្មែរ​ចំនួន​២រឿង​ដែល​កំពុង​​ចាក់​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍​ភីអិនអិន​នៅ​ម៉ោង​៨​យប់។ រឿង​ទី​មួយ​ គឺ​ម្ទេស​ហឹរ​ ប៉ះ​អំបិល​ប្រៃ ​មាន​ចាក់​បញ្ចាំង​ជូន​ទស្សនា​​​ចាប់​ពី​ថ្ងៃ​ចន្ទ ​ដល់​ថ្ងៃ​ពុធ ហើយ​រឿង​ទី២ គឺ សង្គ្រាម​បេះ​ដូង ​ចាក់​បញ្ចាំង​ចាប់​ពី​ថ្ងៃ​ព្រហស្បតិ៍ ដល់​ថ្ងៃ​សៅរ៍។ ក្រៅ​ពី​រឿង​ទាំង​ពីរ​ដែល​កំពុង​ចាក់​ផ្សាយ ទូរទស្សនិក​ជន​ក៏​បាន​ឃើញ Poster និង Trailer រឿង​ភាគ​មួយ​ចំនួន​ទៀត ដូចជា រឿង ភក្តី​ស្នេហ៍​ទ្វេ​ភព រឿង កែវ​ភ្នែក និង​រឿង​ បំភ្លេច​មិន​បាន ជាដើម ដែល​នឹង​ត្រៀម​ចាក់​ផ្សាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ភីអិនអិន​ឆាប់ៗ​នេះ។

 

ទស្សនា​ឈុត​ខ្លី​កំប្លែង​ក្នុង​រឿង ម្ទេស​ហឹរ​ប៉ះ​អំបិល​ប្រៃ៖

 

អត្ថបទ៖ ពាណិជ្ជកម្ម