រន្ធត់ចិត្ត! ឪពុកម្តាយណា ថាមិនឈឺចាប់ស្រក់ទឹកភ្នែកនោះ ពេលដឹងថាកូនរបស់ខ្លួន កើតមកគ្មានភ្នែកបែបនេះ (មានវីដេអូ)

ចិន៖ កាលពីពេលថ្មីៗកន្លងទៅនេះ ទាករកម្នាក់ បានធ្វើឲ្យឪពុកម្តាយ មានការភ្ញាក់ផ្អើល និងស្លុតចិត្តយ៉ាងខ្លាំង រហូតស្រក់ទឹកភ្នែក បន្ទាប់ពីដឹងថាកូនប្រុស ជាទីស្រលាញ់របស់ពួកគេ កើតមកគ្មានភ្នែកដូចទារកដទៃ។

បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា ស្រ្តីជាម្តាយរស់នៅក្នុងទីក្រុង Guangzhou ខេត្ត Guangdong ប្រទេសចិន ឈ្មោះ Liu Peihua សម្រាលបានកូនប្រុសម្នាក់ កាលពីថ្ងៃទី២០ កញ្ញា ឆ្នាំ២០១៦ កន្លងទៅ ពោលគឺមកទល់ពេលនេះ ១សប្តាហ៍ហើយ។

ប៉ុន្តែអ្វីដែលមិននឹកស្មានដល់ និងធ្វើឲ្យស្រ្តីជាម្តាយរូបនេះ រងការតក់ស្លត់ និងឈឺចាប់យ៉ាងខ្លាំងរហូតស្រក់ទឹកភ្នែក គឺដឹងថាកូនប្រុសជាទីស្រលាញ់របស់ខ្លួន កើតមកមានបញ្ហាផ្នែកភ្នែក។ ពោលមានន័យថា ទារកនេះកើតមកគឺគ្មានជាលិកាភ្នែក ហើយពិការតែម្តង។

គួរឲ្យដឹងថា ស្ថានភាពជំងឺបែបនេះហៅថា ជាជំងឺ Anophathalmia ឬហៅថាជំងឺពិការភ្នែក ដែលវាអាចប៉ះពាល់ ឬអាចមានលទ្ធភាពក្នុងកើតមានឡើង ទៅលើទារកម្នាក់ក្នុងចំណោមទារក ១០០,០០០នាក់តែប៉ុណ្ណោះ នេះបើយោងតាម NHS (National Health Service) ទីភ្នាក់ងារសេវាសុខភាពជាតិ បានលើកឡើង។

ជាមួយគ្នានេះដែរ រឿងរ៉ាវដ៏គួរឲ្យសោកសង្វេគ ទាក់ទងជាមួយនឹងកុមារខាងលើនេះដែរ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជាច្រើន យកមកចុះផ្សាយដោយដាក់ចំណងជើងថា «The baby with no eyes» «ទារកកើតមកគ្មានភ្នែក» ផងដែរ។

បើតាមការរៀបរាប់ពីសំណាក់ ក្រុមគ្រួសារសារ Liu Peihua បានឲ្យដឹងថា Liu នាងតែងតែទៅពិនិត្យផ្ទៃពោះ មុនពេលសម្រាលជារឿយៗ ហើយក៏គ្មានឃើញមាន នូវសញ្ញាណាមួយបានកើតឡើង ដោយមិនប្រក្រតីនោះដែរ។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី តាមរយៈអ្នកជំនាញ ជំងឺប្រភេទ Anophtalmia (ពិការភ្នែក) នេះ គឺមិនអាចធ្វើការពិនិត្យមើលឃើញ តាមរយៈការឆ្លុះអេកូនេះ ក្នុងអំឡុងពេលស្រ្តីមានគត៌ឡើយ។

ជាមួយគ្នានេះដែរ ដោយសារតែអាណិតអាសូរ យ៉ាងក្រៃលែងនេះ បច្ចុប្បន្នទារកខាងលើនេះ ក៏បានទទួលជំនួយពីខាង មន្ទីរពេទ្យដ៏ធំមួយក្នុងទីក្រុងក្វាងចូវ ប្រទេសចិន ដោយទទួលបានការពិនិត្យ តាមដានទៅលើបញ្ហាសុខភាព យ៉ាងយកចិត្តដាក់ជាទីបំផុត ដោយពុំមានគិតប្រាក់ឡើយ។ រីឯខាងក្រុមគ្រួសារមួយនេះ ក៏សង្ឃឹមជឿជាក់ថា នឹងទទួលបានជំនួយពីសំណាក់ សប្បុរសជនជាច្រើនផ្សេងទៀត ដើម្បីជួយសង្គ្រោះកូនប្រុសរបស់ខ្លួន នាថ្ងៃខាងមុខទៀតផងដែរ។

ជួបជាមួយនឹងស្រ្តីជាម្តាយ នាង Liu Peihua បានឲ្យដឹងថា កូនប្រុសរបស់នាង គឺមិនខុសពីក្មេងដទៃឡើយ ព្រោះគេយំលឺៗពេលឃ្លានរកទឹកដោះ និងចេះបង់បោយដៃរបស់គេជាដើម។

នាងបន្តថា នាងពិតជាតក់ស្លត់ជាខ្លាំង នៅពេលដែលនាងដឹងថា កូនរបស់នាងកើតមក មានសភាពបែបនេះ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ នាងបានប្តេជ្ញាចិត្តថា នឹងចិញ្ចឹមបីបាច់កូនប្រុសរបស់នាង ឲ្យមានអនាគតភ្លឺស្វាងដូចគេឯងផងដែរ ថ្វីត្បិតតែមានបញ្ហាប្រឈម ខ្វះខាតតិចតួចក្នុងគ្រួសារ យ៉ាងណាក្តី។

គួរឲ្យដឹងថាទាក់ទងទៅនឹងជំងឺ Anophthalmia នេះ គឺមិនមានវិធីសាស្រ្ត ក្នុងការព្យាបាលឡើយ។ អ្នកស្រាវជ្រាវជាច្រើន ជឿជាក់ថា លក្ខខណ្ឌនៃជំងឺនេះ អាចបណ្តាលមកពីកត្តាជុំវិញ រួមមានដូចជា ការប៉ះពាល់ទៅនឹងកាំរស្មីអ៊ិច (X-ray) ថ្នាំ ឬថ្នាំសម្លាប់សត្វល្អិត និងសារធាតុគីមី ជាតិពុលផ្សេងៗ វិទ្យុសកម្ម ឬការឆ្លងមេរោគផ្សេងៗ ដែលសុទ្ធសឹងតែជាកត្តា បង្កើនហានិភ័យខ្ពស់ បង្កទៅជាជំងឺ Anophthalmia នេះ។ ប៉ុន្តែទាក់ទងជាមួយនឹងការស្រាវជ្រាវនេះដែរ ក៏មិនទាន់អាចបញ្ជាក់ ឲ្យប្រាកដមួយរយភាគរយនោះទេ។

ទោះបីជាយ៉ាងក្តី នេះក៏ជាសារមួយ ជួយដាស់តឿនទៅដល់ស្រ្តីមានផ្ទៃពោះទាំងអស់ គួរណាស់យកចិត្តទុកដាក់ និងមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងអំឡុងពេលមានគត៌ផងដែរ។ ចៀសវាងគ្រោះថ្នាក់ជាយថាហេតុណាមួយកើតឡើង ដែលបន្សល់ត្រឹមតែវិប្បដិសារី សោកស្តាយអស់មួយជីវិតតែប៉ុណ្ណោះ៕ 

ទស្សនាវីដេអូ៖

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

រន្ធត់ចិត្ត! ឪពុកម្តាយណា ថាមិនឈឺចាប់ស្រក់ទឹកភ្នែកនោះ ពេលដឹងថាកូនរបស់ខ្លួន កើតមកគ្មានភ្នែកបែបនេះ (មានវីដេអូ)

រន្ធត់ចិត្ត! ឪពុកម្តាយណា ថាមិនឈឺចាប់ស្រក់ទឹកភ្នែកនោះ ពេលដឹងថាកូនរបស់ខ្លួន កើតមកគ្មានភ្នែកបែបនេះ (មានវីដេអូ)

រន្ធត់ចិត្ត! ឪពុកម្តាយណា ថាមិនឈឺចាប់ស្រក់ទឹកភ្នែកនោះ ពេលដឹងថាកូនរបស់ខ្លួន កើតមកគ្មានភ្នែកបែបនេះ (មានវីដេអូ)

រន្ធត់ចិត្ត! ឪពុកម្តាយណា ថាមិនឈឺចាប់ស្រក់ទឹកភ្នែកនោះ ពេលដឹងថាកូនរបស់ខ្លួន កើតមកគ្មានភ្នែកបែបនេះ (មានវីដេអូ)

រន្ធត់ចិត្ត! ឪពុកម្តាយណា ថាមិនឈឺចាប់ស្រក់ទឹកភ្នែកនោះ ពេលដឹងថាកូនរបស់ខ្លួន កើតមកគ្មានភ្នែកបែបនេះ (មានវីដេអូ)