Apple​ ​កំពុង​អភិវឌ្ឍ​ ​iPhone​ 8​ ​នៅ​អ៊ីស្រាអែល?

iPhone 7​ ​ទើប​បង្ហាញ​ខ្លួន​មិន​ទាន់​បាន​មួយ​ខែ​ផង​ ​ឥឡូវ​ស្រាប់​តែ​មាន​ការ​បង្ហាញ​ពី​បុគ្គលិក​ផ្នែក​ស្រាវជ្រាវ​របស់​ ​Apple​ ​ឲ្យ​ដឹង​​ថា​ក្រុមហ៊ុន​នេះ​ផ្ដើម​អភិវឌ្ឍ​ ​iPhone 8​ ​ក្នុង​មន្ទីរ​ពិសោធន៍​មួយ​កន្លែង​ក្នុង​ប្រទេស​អ៊ីស្រាអែល។

 

Apple​ ​កំពុង​អភិវឌ្ឍ​ ​iPhone​ 8​ ​នៅ​អ៊ីស្រាអែល?

ការិយាល័យ Apple នៅ​អ៊ីស្រាអែល

 

ការ​បង្ហាញ​នោះ​បាន​ឲ្យ​ដឹង​ថា​ ​iPhone 8​ ​មាន​អេក្រង់​កោង​នៅ​កែម​សង​ខាង​ ​ហើយ​គ្មាន​ប៊ូតុង​កំណត់​កម្រិត​សំឡេង​ ​តែ​មាន​មុខងារ​ស្កេន​ក្រយៅ​ដៃ​ ​ហើយ​ស្មាតហ្វូន​នេះ​មាន​ការ​រចនា​ខុស​ទាំង​ស្រុង​ពី​ម៉ូដែល​មុន​ៗ​ ​និង​មាន​បំពាក់​បច្ចេកវិទ្យា​កាន់​តែ​ទំនើប។

 

ទន្ទឹម​នឹង​នេះ​បុគ្គលិក​ខាង​លើ​បញ្ជាក់​ថា​ ​iPhone 8​ ​នឹង​បង្ហាញ​ខ្លួន​នា​ឆ្នាំ​ ​២០១៨​ ​ខណៈ​ ​iPhone 7S​ ​នឹង​បង្ហាញ​ខ្លួន​ក្នុង​ឆ្នាំ​ ​២០១៧៕

 

អាន​បន្ត​ ​៖​ យុវតី ៣ រូបតស៊ូ រហូត​​ជោគជ័យ​លើ​​ជំនាញ IT ​ដូច​ក្តី​សុបិន

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
ប្រភព​ ​៖​ ​techinsider