ប៉ូលិស​ឃាត់ខ្លួន​មនុស្ស​១១ ពាក់ព័ន្ធ​ការជួញដូរ​គ្រឿងញៀន នៅ​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០១៦

(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៦ គិតត្រឹមម៉ោង១៦រសៀល របស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ / រក្សាទុក និងប្រើប្រាស់៨ករណី ឃាត់ខ្លួនមុខសញ្ញាជួញដូរ៨ មុខសញ្ញាប្រើប្រាស់៣នាក់ ដកហូតថ្នាំមេតំហ្វេតាមីន (ice) ៣.៨៩ក្រាម, ៤កញ្ចប់ធំ និង៣៥កញ្ចប់តូច។
ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួនដោយ៖ នគរបាលរាជធានី ភ្នំពេញ បង្ក្រាប១ករណី ឃាត់ខ្លួនម្នាក់, នគរបាលខេត្តកណ្ដាល បង្ក្រាប២ករណី ឃាត់ខ្លួន២នាក់, នគរបាលខេត្តបាត់ដំបង បង្ក្រាប១ករណី ឃាត់ខ្លួនម្នាក់, នគរបាលខេត្តកំពត បង្ក្រាប១ករណី ឃាត់ខ្លួន២នាក់, នគរបាល ខេត្តបន្ទាយមានជ័យ បង្រា្កប១ករណី ឃាត់ខ្លួន៣នាក់, និងនគរបាលខេត្តតាកែវ បង្ក្រាប១ករណី ឃាត់ខ្លួនម្នាក់៕

ប៉ូលិស​ឃាត់ខ្លួន​មនុស្ស​១១ ពាក់ព័ន្ធ​ការជួញដូរ​គ្រឿងញៀន នៅ​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០១៦