ស្លាប់​២​នាក់ និង​១១​នាក់​រងរបួស គ្រោះថ្នាក់​ចរាចរណ៍ ថ្ងៃទី​២៨ ខែ​កញ្ញា ឆ្នាំ​២០១៦

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក (យប់៦លើក) បណ្តាលឲ្យមនុស្សស្លាប់២នាក់  រងរបួសធ្ងន់៨នាក់ និងរងរបួសស្រាល៣នាក់។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៩លើកនេះ បណ្តាលឲ្យខូចខាតយានយន្តសរុប ចំនួន១៦គ្រឿង រួមមាន ម៉ូតូចំនួន១១គ្រឿង រថយន្តធុនតូច ចំនួន២គ្រឿង, រថយន្តធុនធំ ២គ្រឿង និងអ្នកថ្មើរជើងម្នាក់។
ប្រភពព័ត៍មានដដែលប្រាប់បន្តឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានមើសល្បឿន៥លើក (ស្លាប់៤នាក់), មិនគោរពសិទ្ធិ២លើក, ប្រជែង២លើក៕
ស្លាប់​២​នាក់ និង​១១​នាក់​រងរបួស គ្រោះថ្នាក់​ចរាចរណ៍ ថ្ងៃទី​២៨ ខែ​កញ្ញា ឆ្នាំ​២០១៦