ប៉ូលិស​ចាប់ខ្លួន​សិស្ស ២​នាក់ ឆក់​លុយ​៥​ពាន់​ដុល្លារ របស់​ជនជាតិ​បារាំង

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦នេះ បានដេញបង្ក្រាបក្រុមសិស្សសាលាអនុវិទ្យាល័យចតុមុខ២នាក់ ក្រោយឆក់ស្បោងលុយពីស្ត្រីជនជាតិបារាំង ចំនួន៥ពាន់ដុល្លារនៅចំណុចផ្លូវលេខ១៩ កែងមហាវិថីព្រះសុរាម្រិត ភូមិ៣ សង្កាត់ចតុមុខ  ខណ្ឌដូនពេញ។
ជនសង្ស័យទាំង២នាក់ដែលត្រូវកម្លាំងនគរបាលបង្ក្រាបបានរួមមាន ៖
១.ឈ្មោះ វ៉ា សុខរ៉ុង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្សថ្នាក់ទី៨C1 នៃ អនុវិទ្យាល័យចតុមុខ ស្នាក់នៅម្តុំវត្តបទុមវតី ផ្លូវលេខ១៩ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។
២.ឈ្មោះ ស៊ុនហេង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្សថ្នាក់ទី៨A1 នៃ អនុវិទ្យាល័យចតុមុខ ស្នាក់នៅសង្កាត់ជ្រោយជង្វារ ខណ្ឌជ្រោយជង្វារ។
លោក ហួត ចាន់យ៉ារ៉ាន់ បានបន្តទៀតថា ក្រោយចាប់ខ្លួនជនសង្ស័យទាំង២នាក់រួចមក កម្លាំងនគរបាលបានដកហូត
១- ម៉ូតូមួយគ្រឿងម៉ាកឌ្រីម សេ១២៥ ស៊េរី២០១៦ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 1FY-0685 (របស់ជនសង្ស័យជិះធ្វើសកម្មភាព) ។
២- ប្រាក់ដុល្លាចំនួន៥០០០ដុល្លារអាមេរិក (របស់ជនរងគ្រោះ ប្រគល់ជូនជនរងគ្រោះវិញ) ដោយឡែកជនរងគ្រោះឈ្មោះ PHUOENG MONIQUE ភេទស្រី អាយុ៥៨ឆ្នាំ ជនជាតិ បារាំង ស្នាក់នៅផ្ទះលេខ ២៣៥បេ ផ្លូវ១៩ ភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង២នាក់ បានសារភាពថា ពួកគេធ្លាប់បានធ្វើសកម្មភាពចំនួន១៩លើក តែលើកនេះមកអស់លក្ខ៍ណ នៅទឹកដីខណ្ឌដូនពេញតែម្តង។
បច្ចុប្បន្នជនសង្ស័យកំពុង ឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌដូនពេញដើម្បីកសាងសំណុំរឿង តាមនិតិវិធីច្បាប់៕
ប៉ូលិស​ចាប់ខ្លួន​សិស្ស ២​នាក់ ឆក់​លុយ​៥​ពាន់​ដុល្លារ របស់​ជនជាតិ​បារាំង