សង្ស័យឃ្លាំងស្តុកឈើថៅកែឈ្មោះ ស្រីណែត នៅក្បែរ តំបន់ប្រត្តិការសឹករង ខេត្តរតនៈគីរី មានឈើប្រណិតខុសច្បាប់ រាប់សិបម៉ែត្រគីប

ខេត្តរតនគិរី ៖ សេចក្តីរាយការណ៍បានអោយដឹងថា នៅចំណុចដីពុះឡូត៍ ក្បែរតំបន់ប្រត្តិការសឹករង ខេត្តរតនៈគីរី ដែលគេហៅថា វិរះលេខ 79 នៅភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង មានឃ្លាំងស្តុកឈើថៅកែឈ្មោះ ស្រីណែត គឺមិនមានឃើញសមត្ថកិច្ចណាមួយ ធ្វើការចុះបង្ក្រាបនោះឡើយ។

សេចក្តីរាយការណ៍បានអោយដឹងបន្តថា ឃ្លាំងស្តុកឈើដ៏ធំខាងលើមានម្ចាស់ឈ្មោះ ស្រីណែត ជាមេឈ្មួញជើងខ្លាំងស្រីរកស៊ីឈើល្បីឈ្មោះ ដែលកន្លងមកធ្លាប់មានរឿងរ៉ាវ អោយក្រុមស្ទាវគប់ឡានអ្នកសារព័ត៍មាន នៅចំណុចឃ្លាំងរបស់គេ ខណះអ្នកសារព័ត៍មានមួយក្រុមតាមថតរថយន្តដឹកឈើរបស់គេ។ ហើយឈ្មួញស្រ្តីល្បីឈ្មោះនោះ ក៍ធ្លាប់ត្រូវកម្លាំងចម្រុះក្រុងបានលុងចាប់ឈើបានរថយន្តមួយគ្រឿងឃាត់នៅចំណុចសង្កាត់ យក្សឡោមយកមករក្សាទុកមួយយប់នៅ អធិការក្រុងបានលុង តែមិនដឹងថាចេះលេងសៀក ឆ្ពិនភ្នែក យ៉ាងមិចជាមួយលោកអធិការក្រុង នៅព្រឹកថ្ងៃទី 07 ខែឆ្នាំកញ្ញាឆ្នាំ 2016 បែរជាបាត់ឈើនៅក្នុងរថយន្តនៅសល់តែ 10ទៅ 20ដុំប៉ុណ្ណោះ។ហើយបច្ចុប្បន្ន បន្ទាប់ពីមានក្រុមបង្ការបង្ក្រាបឈើខុសច្បាប់ របស់កងរាជអាវុធផ្ទៃប្រទេស ចុះប្រចាំនៅខេត្តរតនគីរី សង្ស័យឈើស្តុកក្នុងឃ្លាំងខាងលើនោះ អាច ជន្លៀសចេញទៅពង្រាយ នៅគុម្ពោតព្រៃក្បែរនោះ។

គួររំលឹកថា ស្រីណែត គឺជាឈ្មួញរកស៊ីដឹកជញ្ជូនឈើ ប្រមូលទិញឈើ ពីតាមបណ្តាស្រុក ដូចជាស្រុកលំផាត់ស្រុកវើនសៃនឹងស្រុកកូនមុំខេត្តរតនគិរី ស្តុកទុកនៅឃ្លាំងស្តុកឈើប្រណិតខុសច្បាប់ នៅចំណុចក្បែរ តំបន់ប្រត្តិការសឹករង ខេត្តរតនៈគីរី ដែលគេហៅថា វិរះលេខ79នៅភូមិអូរកន្សែងសង្កាត់បឹងកន្សែងក្រុងបានលុង រួចបន្តទៅលក់នៅប្រទេសវៀតណាម តាមបណ្តោយ ផ្លូវជាតិលេខ៧៨ ដោយសារសមត្ថកិច្ច ជំនាញពាក់ពន្ធ័ទាំងនោះ បានទទួលលាភសក្ការះ ជារៀងរាល់ខែ ពីក្រុមឈ្មួញខាងលើនេះ ប្រសិនបើឈ្មួញណាម្នាក់ ពុំបានបង់ខែទេនោះ ទើបសមត្ថកិច្ចទាំងនោះ ចាប់បង្ក្រាបយកស្នាដៃបង្អួតថ្នាក់លើ៕

សង្ស័យឃ្លាំងស្តុកឈើថៅកែឈ្មោះ ស្រីណែត នៅក្បែរ តំបន់ប្រត្តិការសឹករង ខេត្តរតនៈគីរី  មានឈើប្រណិតខុសច្បាប់ រាប់សិបម៉ែត្រគីប

សង្ស័យឃ្លាំងស្តុកឈើថៅកែឈ្មោះ ស្រីណែត នៅក្បែរ តំបន់ប្រត្តិការសឹករង ខេត្តរតនៈគីរី  មានឈើប្រណិតខុសច្បាប់ រាប់សិបម៉ែត្រគីប