នារី​វ័យក្មេង​ម្នាក់​សម្រេចចិត្ត​ចង​ក​បញ្ចប់ជីវិត

សៀមរាប៖ នារីម្នាក់អាយុ ២៥ឆ្នាំបានសម្រេចចិត្តចងកធ្វើអត្តឃាត នៅក្នុងបន្ទប់ជួលក្រោយផ្ទះ និងសារ៉ុង ករណីចងកនេះកើតឡើងនៅក្រុមទី៧ ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦។ តាមប្រភពពីកម្លាំងនគរបាលដែលបានចុះទៅដល់កន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះបានយកសារ៉ុង ចងក ខ្លួនឯងភ្ជាប់ទៅហ្នឹងរ៉ូតផ្ទះនៃបន្ទប់ជួលខាងលើ ដែលមានកំពស់ ០២ម៉ែត្រ បណ្ដាលឲ្យដាច់ខ្យល់ស្លាប់ នារីរងគ្រោះមានឈ្មោះ ង៉ោ គន្ធា អាយុ ២៥ឆ្នាំ មុខរបរ រត់តុ មានស្រុក កំណើតភូមិឈូកស ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប មូលហេតុដែលធ្វើឲ្យនាងចងកធ្វើអត្តឃាត បណ្ដាលមកពីនាងមានជំងឺប្រចាំកាយ នេះបើតាមការឲ្យដឹងពីក្រុមគ្រួសារ។
បច្ចុប្បន្នសពនារីរងគ្រោះក្រោយពីសមត្ថកិច្ចនគរបាលធ្វើកោសល្យវិច្ច័យ និងកំណត់ហេតុហើយ សពត្រូវបានប្រគល់ជូនក្រុមគ្រួសាររួចរាល់ហើយផងដែរ ដើម្បីឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕
នារី​វ័យក្មេង​ម្នាក់​សម្រេចចិត្ត​ចង​ក​បញ្ចប់ជីវិត