Mazda CX4 រថយន្ត SUV ម៉ូឌែល​ថ្មី​របស់​ ​Mazda ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ពេញ​ចិត្ត​ស្ដូក​

Mazda ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​ប្រភេទ​រថយន្ត​ដែល​មាន​រូបរាង​ស្រស់​ស្អាត និង​ទំនើប​ទាន់​សម័យ​ ជាពិសេស​រថយន្ត​ប្រភេទ Sedan ដែល​មាន​ដូចជា Mazda 3 និង Mazda 6 ជា​ដើម ប៉ុន្តែ​សម្រាប់​ប្រភេទ SUV (CX5, CX9) អតិថិជន​នៅ​មាន​ការ​ស្ទាក់​ស្ទើរ​បន្តិច​ដោយ​សារ​រូបរាង​របស់​វា​មិន​សូវ​ជា​ទាក់​ទាញ​បើ​ប្រៀប​ធៀប​ជាមួយ​នឹង​ SUV របស់ Toyota-Lexus ឬ Ford ជាដើម។

ប៉ុន្តែ​រឿង​ទាំង​អស់​នេះ​​លែង​ក្លាយ​ជា​បញ្ហា​ទៀត​ហើយ​សម្រាប់​អតិថិជន​ដែល​និយម​គាំ​ទ្រ​ផលិតផល​របស់ Mazda ពី​ព្រោះ​ Mazda ទើប​តែ​ដាក់​បង្ហាញ​នូវ​ប្រភេទ​រថយន្ត SUV របស់​ខ្លួន​មួយ​ម៉ូឌែល​​ទៀត​ដែល​មាន​ឈ្មោះ​ថា Mazda CX4។

CX4 ត្រូវ​បាន​រចនា​ឡើង​ដើម្បី​បំពេញ​ចិត្ត​អតិជន​ដែល​ចូលចិត្ត​រថយន្ត​ប្រភេទ​ SUV ដោយ​ក្រុមហ៊ុន​បាន​សិក្សា​ពី​ចំណុច​ខ្វះ​ខាត់​ដែល​នៅ​លើ CX5 និង ​CX9 ហើយ​ធ្វើ​យ៉ាង​ណា​ឲ្យ​រថយន្ត SUV ស៊េរី​ថ្មី​របស់​ខ្លួន​កាន់​តែ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ជាង​ម៉ូឌែល​​មុន​ៗ​របស់​ខ្លួន។

ផ្នែក​ខាង​មុខ​របស់ CX4 ត្រូវ​បាន​រចនា​ក្នុង​បែប​ផែន​ដូចគ្នា​ទៅ​នឹង​ Mazda 6 ប្រភេទ​ទ្វា ៥ ដែរ​គឺ​មិន​មើល​ទៅ​ខ្ពស់​ពេក។ ចំណែក​ឯ​ផ្នែក​ខាង​ក្រោយ​​ត្រូវ​បាន​រចនា​ជាមួយ​នឹង​រូបរាង​ដែល​ពោរ​ពេញ​ទៅ​ដោយ​ភាព​ទាក់​ទាញ​ ដែល​អ្នក​មិន​ធ្លាប់​បាន​ឃើញ​នៅ​លើ SUV ម៉ូឌែល​មុន​ៗ​ឡើយ។ និយាយ​ជា​រួម​ CX4 គឺ​ជា​ការ​កាត់​បញ្ចូល​គ្នា​រវាង Mazda 6 និង CX5 ។

សម្រាប់​ផ្នែក​ខាង​ក្នុង​ក៏​ដូចជា​បច្ចេកវិទ្យា និង​មុខ​ងារ​អ្វី​ខ្លះ​ដែល​ Mazda នឹង​បំពាក់​នៅ​លើ CX4 មិន​ត្រូវ​បាន​ក្រុមហ៊ុន​បញ្ជាក់​នោះ​ទេ សូម្បី​តែ​តម្លៃ​ក៏​ដូចជា​ថ្ងៃ​ចេញ​លក់​ជា​ផ្លូវ​ការ​ក៏​មិន​បាន​បញ្ជាក់​ផង​ដែរ។ នៅ​ពេល​ CX4 មាន​ព័ត៌មាន​អ្វី​បន្ថែម​ក្រុម​ការងារ​ ខេមបូមេក នឹង​ធ្វើ​ការ​ចុះ​ផ្សាយ​នៅ​អត្ថបទ​ក្រោយ៕​

ប្រែសម្រួល ៖ ជលស័យ

  • Mazda CX4 រថយន្ត SUV ម៉ូឌែល​ថ្មី​របស់​ ​Mazda ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ពេញ​ចិត្ត​ស្ដូក​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:ជីវិតនិងសង្គម
Tags: