Nani នឹង​ផ្លាស់​ទៅ​លេង​ក្លឹប​មួយ​នៅ​ក្នុង​ក្របខណ្ឌ​ La Liga អេស្ប៉ាញ​

កាលពីមួយរយៈមានដំណឺងថា Man Utd មានគម្រោងក្នុងនាំយកខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់គឺកីឡាករ Luis Nani ឲ្យត្រលប់មកវិញ ។ តែក្រោយមកដំណឺងនេះក៏ស្ងាត់ទៅវិញស្របដែល Man Utd ជិតឈានដល់កិច្ចព្រមព្រៀងទិញខ្សែបម្រើរបស់ក្លឹប Dortmund គឺកីឡាករ Henrikh Mkhitaryan ។

តែយ៉ាងណាថ្មីៗនេះមានព័ត៌មានច្បាស់ការមកថាកីឡាករ Nani នឹងចាកចេញពីក្លឹប Fenerbahce របស់ប្រទេសទួគីទៅចូលរួមជាមួយក្លឹបមួយនៅប្រទេសអេស្ប៉ាញនោះគឺក្លឹប Valencia នេះបើយោងតាមសម្ដីរបស់ប្រធានក្លឹប Fenerbahce គឺលោក Aziz Yildirim ។

ដោយឡែកសម្រាប់តម្លៃក្លឹបទាំង២មិនទាន់បានបញ្ជាក់ជាផ្លូវការនៅឡើយក៏ប៉ុន្តែតាមប្រភពមួយចំនួនបានឲ្យដឹងថា Valencia បានចំណាយប្រមាណជា៨.៥លានអឺរ៉ូដើម្បីសម្រេចកិច្ចព្រមព្រៀងមួយនេះ ។

គួរបញ្ជាក់ថាបច្ចុប្បន្ន Nani កំពុងបង្ហាញទម្រង់លេងល្អនៅព្រឹត្តិការណ៍ Euro 2016 ជាមួយជម្រើសជាតិព័រទុយហ្គាល់ដោយ៤ប្រកួតកន្លងមកគេស៊ុតបញ្ចូលទីបាន២គ្រាប់ ហើយបច្ចុប្បន្នកំពុងត្រៀមជួយជម្រើសជាតិក្នុងការតតាំងជាមួយប៉ូឡូញនៅវគ្គ៨ក្រុមចុងក្រោយ ។ សូមរំលឹកផងដែរថាកាលនៅរដូវកាលចាស់ជាមួយ Fenerbahce កីឡាករ Nani បានស៊ុតបញ្ចូលចំនួន៨គ្រាប់ក្នុងការបង្ហាញខ្លួន២៩ប្រកួតឲ្យ Fenerbahce ។

យ៉ាងណាទោះមិនផ្លាស់ទៅ Man Utd ក៏ប្រហែលជាធ្វើអ្នកគាំទ្ររូបរបស់ Nani ភាគច្រើនសប្បាយចិត្តផងដែរព្រោះបានឃើញខ្សែបម្រើរូបនេះបានផ្លាស់មកលេងលីកដ៏ធំមួយនៅអឺរ៉ុបគឺ La Liga ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • Nani នឹង​ផ្លាស់​ទៅ​លេង​ក្លឹប​មួយ​នៅ​ក្នុង​ក្របខណ្ឌ​ La Liga អេស្ប៉ាញ​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:ជីវិតនិងសង្គម
Tags: