អ្នក​នឹង​រំភើប​ជាមួយ​នឹង​វីដេអូ​សុំ​រៀបការ​​ក្នុង​​រោងភាពយន្ត​​មួយ​នេះ

ភាគច្រើនគេធ្លាប់តែឃើញការសុំរៀបការដែលធ្វើឡើងនៅក្នុង ភោជនីយដ្ឋាន ឬ ហាងកាហ្វេ និងកន្លែងសាធារណៈផ្សេងៗ ប៉ុន្តែបុរសម្នាក់បានជ្រើសរើសយក រោងភាពយន្ត ជាកន្លែងសុំមិត្តស្រីរបស់ខ្លួនរៀបការ។

គាត់បានចាប់ផ្ដើមជាមួយនឹងការនាំមិត្តស្រី បងប្អូន និងមិត្តភក្តិ ទៅទស្សនាខ្សែភាពយន្តនៅក្នុងរោងភាពយន្តមួយ។ មួយសន្ទុះក្រោយមកគាត់ក៏បានដើរចេញដោយប្រាប់មិត្តស្រីរបស់គាត់ថាទៅបន្ទប់ទឹក ចាប់ពីវិនាទីនោះហើយដែលសាច់រឿងត្រូវបានចាប់ផ្ដើម។ ខ្សែវីដេអូមួយដែលរៀបរាប់សកម្មភាពនៃការសុំអនុញ្ញាតពីឪពុករបស់មិត្តស្រីខ្លួន ដើម្បីរៀបការជាមួយនាង ក៏បានចាប់បញ្ចាំងដោយមានការរៀបចំ ទុកជាមុន។

ក្នុងវីដេអូដែលបានដាក់បញ្ចាំងនោះ ក៏បានភ្ជាប់មកជាមួយនូវ បទចម្រៀងមួយបទផងដែរ ដែលជាការច្រៀង Cover របស់បុរសម្នាក់នោះ ចេញពីបទចម្រៀងដ៏ពេញនិយមមួយបទដែលមានចំណងជើងថា Rude របស់ក្រុមចម្រៀង MAGIC។

ចង់ជ្រាបឲ្យកាន់តែច្បាស់ថាតើវីដេអូនេះពិសេសយ៉ាងណានោះសូមទស្សនាវីដេអូទាំងអស់គ្នា ៖

គួរបញ្ជាក់ឲ្យដឹងផងដែរថា បុរសម្នាក់ដែលសុំមិត្តស្រីរបស់ខ្លួនមានឈ្មោះថា Liam Cooper មានអាយុ 23 ឆ្នាំ ហើយមិត្តស្រីរបស់គាត់មានឈ្មោះថា Amy Smith មានអាយុ 23 ឆ្នាំដូចគ្នា ដែលពួកគេបានស្រលាញ់គ្នាតាំងពីរៀននៅវិទ្យាល័យមកម្ល៉េះ៕

អត្ថបទដោយ ៖ កញ្ញា
ប្រភព ៖

  • អ្នក​នឹង​រំភើប​ជាមួយ​នឹង​វីដេអូ​សុំ​រៀបការ​​ក្នុង​​រោងភាពយន្ត​​មួយ​នេះ已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:ជីវិតនិងសង្គម
Tags: