ពុធ ស្រីខួច លុបបំបាត់មន្ទិលស្នេហ៍ជាមួយនាយ ចឺម ដោយបង្ហាញមុខមិត្តប្រុសថ្មី ជាសារធាណៈ!

ភ្នំពេញ៖ អតីតហ្វេសស៊ីហ្រ្គឺលលេខ១ កញ្ញា ពុធ ស្រីខួច បានជម្រះមន្ទិលសង្ស័យទៅកាន់មហាជន ព្រោះតែរូបថតមួយសន្លឹកដែលនាងទើបតែបង្ហោះក្នុងបណ្តាញសង្គម។

កន្លងមកនេះ មានការខ្សឹបខ្សៀវតៗគ្នាថា កញ្ញា ពុធ ស្រីខួច នៅតែមានស្នេហាជាមួយនឹង នាយ ចឺមនៅឡើយ តែមិនហ៊ានចេញបកស្រាយ ព្រោះខ្លាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងអាជីពរៀងៗខ្លួន។

ប៉ុន្តែកាលពីម្សិលមិញ កញ្ញា ពុធ ស្រីខួច បានបង្ហាញនូវរូបថតមុខមិត្តប្រុសថ្មី នៅក្នុងហ្វេសប៊ុក យ៉ាងច្បាស់ក្រឡែត ដែលលែងធ្វើឲ្យមហាជន មានការសង្ស័យនូវចំណងស្នេហាជាមួយនឹងនាយចឺម តទៅទៀតហើយ។ 

ចំពោះរូបថតមួយសន្លឹកនោះ បានឃើញ តារាស្រី ពុធ ស្រីខួច ថើបថ្ពាល់គូស្នេហ៍ថ្មី យ៉ាងផ្អែមល្ហែម នៅក្នុងរថយន្ត ជាមួយនឹងការសរសេរសារខាងលើថា "Sweet With My love"។ ហើយអ្នកលេងហ្វេសប៊ុកជាច្រើននាក់ ក៏មានការភ្ញាក់ផ្អើល និងជូនពរទៅកាន់នាង និងគូស្នេហ៍ថ្មី ឲ្យចេះស្រលាញ់គ្នាជារៀងរហូត។ 

យ៉ាងណាមិញ ខ្មែរឡូតនឹងរង់ចាំការបកស្រាយ របស់កញ្ញា ពុធ ស្រីខួច ពាក់ព័ន្ធចំណងស្នេហាជាមួយនឹងគូស្នេហ៍ថ្មីផងដែរ៕

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា កញ្ញា ពុធ ស្រីខួច បានបកស្រាយ ពីរឿងរ៉ាវ ជាមួយនឹងតារាកំប្លែង នាយ ចឺម។

ក្រោយពីផ្ទុះរឿងស្នេហា រវាង តារាកំប្លែង នាយ ចឺម និងអតីតហ្វ្រេសស៊ីហ្គ្រឺលលេខ១ ពុធ ស្រីខួច ជាសារធាណៈរួចមក ហាក់ដូចជាធ្វើឲ្យនាង មិនសប្បាយចិត្តទាល់តែសោះ ដែលត្រូវគេគាស់កកាយរឿងចាស់ឡើងមកវិញ។

កញ្ញា ស្រីខួច បានចេញមុខបកស្រាយពីរឿងចាស់ ដែលសារព័ត៌មានក្នុងស្រុកមួយ បានចុះផ្សាយថា "មិនធម្មតា សង្សារនាយចឺម ជាអតីតFreshie Girl"។ ហើយក្នុងនោះ នាងក៏បានសរសេរដែរថា "វាគ្រាន់តែជារឿងអតីតកាល ដែលនាងខ្ញុំបាន បំភ្លេច វាចោលហើយ សូមមេត្តា កុំចុះព័ត៌មាននាងខ្ញុំ ជាមួយគាត់ទៀតអី រឿងនាងខ្ញុំជាមួយគាត់ វាបានចប់យូរហើយ អរគុណដល់បងស្រី ដែលបានខលមកសួរពីជីវិតសិល្បៈ របស់នាងខ្ញុំ ហើយរឿងនេះវិញ ក៏បានប្រាប់បងស្រីដែលថាជាអតីតកាល តែមិនគិតថា បងស្រីយកទៅចុះទេ"។

អ្នកលេងបណ្តាញសង្គមជាច្រើននាក់ ក៏មានការភ្ញាក់ផ្អើលផងដែរ ពេលដឹងថា អតីតរូបនេះ ធ្លាប់ជាសង្សារជាមួយនឹង នាយចឺម ដែលមិនសូវមានអ្នកណាដឹងប៉ុន្មាននោះទេ។

យ៉ាងណាមិញ ចំពោះរឿងរ៉ាវស្នេហាមួយនេះ ក៏បានបញ្ចប់សព្វគ្រប់យូរណាស់មកហើយ ដែលពេលនេះជីវិតរបស់ស្រីខួច និងនាយ ចឺម ក៏បានដើរលើផ្លូវផ្សេងគ្នាផងដែរ៕

តើប្រិយមិត្តមានយោបល់យ៉ាងណាដែរ?

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload