ទោះគ្មាន Messi ក៏ Barcelona នៅតែឈ្នះ ខណៈ Bayern នៅតែសងសឹក Atl. Madrid មិនបានសម្រេច (មានវីដេអូ)

អឺរ៉ុប៖ កាលពីយប់មិញនេះ ក្លិបកំពូលរបស់អាល្លឺម៉ង់ Bayern Munich បានប៉ះគ្នាម្តងទៀតជាមួយក្លិប Atl. Madrid ក្នុងវគ្គជម្រុះតាមពូល នៃពានរង្វាន់ UEFA Champions League ដោយកាលពីរដូវកាលមុន ក្លិបទាំង២ ធ្លាប់ប៉ះគ្នាមួយពីរលើកហើយ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត ដែល Atl. Madrid ជាអ្នកឈ្នះ។

គួរឲ្យបញ្ជាក់ផងដែរថា ការប្រកួតយប់មិញនេះ ក៏ជាការប្រកួតសងសឹកផងដែរសម្រាប់ ក្លិប Bayern Munich តែយ៉ាងណាមិញ ការសងសឹក នៅតែមិនបានសម្រេច ដោយលទ្ធផលចុងក្រោយ Atl. Madrid ឈ្នះ Bayern Munich ១-០ នៅក្នុងកីឡដ្ឋាន Vincente Calderon ។

១គ្រាប់របស់ Atl. Madrid ធ្វើឡើងដោយកីឡាករ Carrasco នៅនាទី៣៥ ចំនែកឯ Bayern Munich វិញមានតែឱកាសសម្រុក ប៉ុន្តែមិនមានសំណាងក្នុងការស៊ុតបញ្ចូលទីគូប្រកួត។

គួរបញ្ជាក់ផងដែរថា Atl. Madrid ក៏មានឱកាសស៊ុតបាល់ពិន័យ១១ម៉ែត្រផងដែរ ប៉ុន្តែខ្សែប្រយុទ្ធ Antoine Griezmann ស៊ុតមិនចូល ដោយបាល់ស៊ុតហោះទៅបុកនឹងបង្គោលទី។ ដូច្នេះលទ្ធផល ១-០ នេះបានធ្វើឲ្យ Atl. Madrid ឡើងឈរលើកំពូលតារាងក្នុងពូលD ខណៈ Bayern ស្ថិតក្នុងចំណាត់ថ្នាក់លេខ២ ។ 

ចំណែកឯ Barcelona ស្ថិតក្នុងពូលC បានយកឈ្នះលើក្រុម Moenchengladbach ក្នុងលទ្ធផល ២-១ ដោយមិនមានវត្តមានកីឡាករលំដាប់កំពូល Lionel Messi នៅក្នុងការប្រកួតដោយសារបញ្ហារបួស ។

ទាក់ទងនឹងការប្រកួត ក្លិប Moenchengladbach របស់អាល្លឺម៉ង់ជាអ្នកមានសំណាងរកគ្រាប់បាល់បានមុននៅនាទី៣៤ ដោយកីឡាករ Thorgan Hazard ប៉ុន្តែចូលដល់តង់ទី២ Barcelona បានតាមស្មើវិញនៅនាទី៦៥ ដោយកីឡាករ Arda Turan និងរហូតដល់នាទី៧៤ ខ្សែការពារ Gerard Pique បានស៊ុតចូលមួយគ្រាប់ទៀត ធ្វើឲ្យចប់ការប្រកួត Barcelona ឈ្នះ Moenchengladbach ក្នុងលទ្ធផល ១-០ ។

ដូច្នេះ លទ្ធផលក្នុងពូលC ក្លិប Barcelona បន្តឈរលើកំពូលតារាងដដែល ខណៈ Man City ឈរលេខ២ បន្ទាប់ពីប្រកួតបានត្រឹមស្មើជាមួយ Celtic ក្នុងលទ្ធផល ៣-៣ ៕ 

លទ្ធផលនៃការប្រកួតយប់មិញ៖ 

ទស្សនាវីដេអូ Highlights៖

ប្រភព៖  | 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត