ចំណាយ​៣០​ឆ្នាំ​​ ដាំ​ឈើ​​២០​ម៉ឺន​ដើម ប្រែ​ក្លាយ​ភ្នំគ្មាន​ជីវជាតិ​មក​​​ស្រស់​​បំព្រង

​បុរស​ជនជាតិ​ចិន​ម្នាក់ បាន​លះ​បង់​ពេល​វេលា​ជាង​​ ៣០​ឆ្នាំ​ ស្ម័គ្រចិត្ត​​ដាំ​ដើម​ឈើ​​​រហូត​បាន​ជាង​ ២០​ម៉ឺន​ដើម ​ដោយ​បានផ្លាស់​ប្ដូរ​ភ្នំ​​មួយ​​ដែល​គ្មាន​ជីវជាតិ គ្មាន​​ដើម​ឈើ​ មក​ជា​​ទិដ្ឋភាព​​ខៀវ​ស្រងាត់​​គួរ​ឲ្យ​ចង់​គយគន់។​

 

ចំណាយ​៣០​ឆ្នាំ​​ ដាំ​ឈើ​​២០​ម៉ឺន​ដើម ប្រែ​ក្លាយ​ភ្នំគ្មាន​ជីវជាតិ​មក​​​ស្រស់​​បំព្រង

 

គាត់​មាន​ឈ្មោះ Liu Changgui រស់​​នៅ​​ខេត្ត​ស៊ីឈួន ភាគ​កណ្ដាល​ប្រទេស​ចិន ​ដោយ​​​បាន​ដាំ​ឈើ​​​ទាំង​នេះ​​នៅ​​លើ​ភ្នំ​ Tiantai ក្នុង​ស្រុក​ Luzhou។ បុរស​វ័យ​​៦៦ឆ្នាំ​​ដដែល​​ ប្រាប់​ថា​​ជីវិត​​របស់​​គាត់​​​មាន​បេសកកម្ម​ដាំ​ដើម​ឈើ​យូរ​អង្វែង​ ហើយ​ការ​ចាប់​ផ្ដើម​ដាំ​​លើ​​ភ្នំ​នេះ ​​ព្រោះ​ដើម្បី​រម្លឹក​អនុស្សាវរីយ៍​​កាល​នៅ​​ធ្វើ​ជា​កូន​ទាហាន​​​សម័យ​​សង្គ្រាម​។ កាល​នោះ​​គាត់​​ជា​ទាហាន​វ័យ​ក្មេង​ម្នាក់ និង​បាន​ខូច​​ត្រចៀក​ខាង​ស្ដាំ​​​ដោយ​​សារ​គ្រាប់​បេ​ផ្ទុះក្បែរ​ខ្លួន តែ​សំណាងល្អ​​​គាត់​មាន​ជីវិត​រស់​ដល់​សព្វ​ថ្ងៃ។

 

​​ពេល​​​ដាំ​​ដើម​ឈើ​​លើក​ដំបូង​ គឺ​ដាំ​តែ​ពីរ​បី​ដើម​​ប៉ុណ្ណោះ និង​មិន​ដែល​គិត​ថា​​វា​រីក​សាយ​ភាយ​​​ច្រើន​​ឡើង​ៗ​ដល់​ម្ល៉ឹង​ទេ តែ​គាត់​បន្ត​ដាំ​​កន្លែង​ច​ន្លោះ​ប្រហោង​។ ​ប្រភេទ​ដើម​ឈើ​ទាំង​នោះ​ទៀត​សោត ​​​មាន​សំបក​អាច​ធ្វើ​ឱសថ​បុរាណ​ចិន​យ៉ាង​មាន​ប្រសិទ្ធភាព​ទៀត​ផង៕

 

ចំណាយ​៣០​ឆ្នាំ​​ ដាំ​ឈើ​​២០​ម៉ឺន​ដើម ប្រែ​ក្លាយ​ភ្នំគ្មាន​ជីវជាតិ​មក​​​ស្រស់​​បំព្រង

 

ចំណាយ​៣០​ឆ្នាំ​​ ដាំ​ឈើ​​២០​ម៉ឺន​ដើម ប្រែ​ក្លាយ​ភ្នំគ្មាន​ជីវជាតិ​មក​​​ស្រស់​​បំព្រង

 

ចំណាយ​៣០​ឆ្នាំ​​ ដាំ​ឈើ​​២០​ម៉ឺន​ដើម ប្រែ​ក្លាយ​ភ្នំគ្មាន​ជីវជាតិ​មក​​​ស្រស់​​បំព្រង

 

ចំណាយ​៣០​ឆ្នាំ​​ ដាំ​ឈើ​​២០​ម៉ឺន​ដើម ប្រែ​ក្លាយ​ភ្នំគ្មាន​ជីវជាតិ​មក​​​ស្រស់​​បំព្រង

 

ចំណាយ​៣០​ឆ្នាំ​​ ដាំ​ឈើ​​២០​ម៉ឺន​ដើម ប្រែ​ក្លាយ​ភ្នំគ្មាន​ជីវជាតិ​មក​​​ស្រស់​​បំព្រង

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ People’s Daily​

  • ចំណាយ​៣០​ឆ្នាំ​​ ដាំ​ឈើ​​២០​ម៉ឺន​ដើម ប្រែ​ក្លាយ​ភ្នំគ្មាន​ជីវជាតិ​មក​​​ស្រស់​​បំព្រង已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:ជីវិតនិងសង្គម