មន្ទីរពេទ្យ​ចិន​ឯកទេស​​ខាង​មហា​រីក​ នឹង​ធ្វើ​សិក្ខាសាលា​ពី​បច្ចេកវិទ្យា​ព្យាបាល​ជំងឺ​មហារីក​ទំនើប​ទាំ​ង១៨

យោង​តាម​ស្ថិតិ​របស់​អង្គការ​សុខភាព​ពិភព​លោក​ថា អត្រា​អ្នក​ជំងឺ​មហា​រីក កំពុង​កើន​ឡើង​យ៉ាង​ខ្លាំង​ពី​ឆ្នាំ​២០១២ ដែល​មាន​ចំនួន​អ្នក​កើត​ជំងឺ​មហារីក​១៤​លាន​នាក់ និង​កើន​ឡើង​ដល់​១៩​លាន នាក់​នៅ​ឆ្នាំ​២០២៥ និង​២៤​លាន​នាក់​នៅ​ឆ្នាំ​២០៣៥។

 

ការ​សិក្សា​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា ស្ថានភាព​អ្នក​ជំងឺ​មហា​រីក​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ ដូចជា នៅ​តំបន់​អាស៊ី​កណ្តាល អាហ្វ្រិក និង​អាមេរិក​ខាង​ត្បូង ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​បំផុត។ ទោះ​យ៉ាង​នេះ​ក៏​ដោយ ការ​កើត​ជំងឺ​មហា​រីក មិន​មែន​មាន​ន័យ​ថា​ត្រូវ​ស្លាប់​នោះ​ទេ។

 

ស្តេមហ្វត ក្វាងចូវ ទំនើប​ផ្នែក​មហារីក គឺ​ជា​មន្ទីរពេទ្យ​ដែល​ស្ថិត​ក្រោម​ការ​វិនិយោគ​ពី​សម្ព័ន្ធ Perennial នៃ​ប្រទេស​សិង្ហបុរី រួម​ជាមួយ​សម្ព័ន្ធ​ប៉អាយ ដែល​ជា​សម្ព័ន្ធ​ដ៏​ធំ​ជាង​គេ​នៅ​ចិន ក្នុង​វិស័យ​វេជ្ជសាស្ត្រ ដែល​មន្ទីរពេទ្យ​នេះ​ជា​មន្ទីរពេទ្យ​មួយ​ធ្វើការ​ព្យាបាល​ជំងឺ​មហា​រីក។ សេវាកម្ម និង​ការ​គ្រប់គ្រង​នៅ​ក្នុង​មន្ទីរពេទ្យ​ មាន​លក្ខណៈ​ស្តង់ដារ ដែល ទទួល​បាន​ការ​ទទួល​ស្គាល់​គុណភាព​ដោយ JCI ។

 

មន្ទីរពេទ្យ ស្តេមហ្វត ក្វាងចូវ ទំនើប​ផ្នែក​មហា​រីក មាន​បច្ចេកវិទ្យា​ទំនើបៗ​ក្នុង​ការ​ព្យាបាល​ជំងឺ​មហា​រីក​ដែល​បន្សល់​ស្នាម​របួស​តូច ដូចជា បច្ចេកវិទ្យា​ព្យាបាល​ដោយ​ចាក់​បញ្ចូល បច្ចេកវិទ្យា​ព្យាបាល​ដោយ​កក​រំលាយ បច្ចេកវិទ្យា​កាំបិត​ណាណូ និង​បច្ចេកវិទ្យា​ដទៃ​ជាច្រើន​ទៀត។ គិត​មក​ដល់​ពេល​នេះ មន្ទីរពេទ្យ​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ព្យាបាល​ជំងឺ​មហា​រីក​ជូន​អ្នក​ជំងឺ​ដែល​មក​ពី​ប្រទេស​ផ្សេងៗ​គ្នា​ជាច្រើន ដូចជា ឥណ្ឌូណេស៊ី ថៃ វៀតណាម ម៉ាឡេស៊ី កម្ពុជា និង​ប្រទេស​ជាច្រើន​ទៀត​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ផង​ដែរ។

 

មន្ទីរពេទ្យ​ចិន​ឯកទេស​​ខាង​មហា​រីក​ នឹង​ធ្វើ​សិក្ខាសាលា​ពី​បច្ចេកវិទ្យា​ព្យាបាល​ជំងឺ​មហារីក​ទំនើប​ទាំ​ង១៨

 

ថ្ងៃ​ទី​៨ តុលា ២០១៦ ខាង​មុខ​នេះ ខាង​មន្ទីរពេទ្យ​នឹង​រៀបចំ​បើក​សិក្ខាសាលា​អំពី​ជំងឺ​មហា​រីក នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ហើយ​អ្នក​អាច​ចូលរួម​ស្តាប់​ និង​ទទួល​ចំណេះដឹង​អំពី​ជំងឺ​មហា​រីក​បាន​ដោយ​ឥត​គិត​ថ្លៃ។ មន្ទីរពេទ្យ​បាន​នាំ​យក​នូវ​បច្ចេកវិទ្យា​ព្យាបាល​ទាំង​១៨ ដែល​ជា​បច្ចេកវិទ្យា​ព្យាបាល​ថ្មី​មួយ​ដែល​ផ្តល់​ក្តី​សង្ឃឹម​ថ្មី​សម្រាប់​អ្នក​ជំងឺ​មហា​រីក។ អ្នក​ជំងឺ​មហា​រីក​ជា​ច្រើន​នាក់ នឹង​ត្រូវ​បាន​អញ្ជើញ​ដើម្បី​ចែក​រំលែក​បទ​ពិសោធន៍​របស់​ពួកគេ​ក្នុង​ការ​ប្រឆាំង​នឹង​ជំងឺ​មហា​រីក និង​បង្កើន​ទំនុក​ចិត្ត​ផង​ដែរ។

 

សិក្ខាសាលា​នេះ នឹង​មាន​ការ​ចូលរួម​ពី​លោក Wu Qing Kai ដែល​ជា​សាស្ត្រាចារ្យ​ឯកទេស​នៃ​ជំងឺ​មហា​រីក ធ្វើ​ជា​វាគ្មិន​បកស្រាយ​ពី​បច្ចេកវិទ្យា​ថ្មី​ព្យាបាល​ជំងឺ​មហា​រីក​ដែល​មាន​ស្នាម​របួស​តូច

 

បើ​អ្នក​ជំងឺ​ណា​ដែល​មាន​ចំណាប់​អារម្មណ៍ សូម​ភ្ជាប់​ជាមួយ​ឯកសារ​ពាក់ព័ន្ធ​ជំងឺ ដូចជា PET/CT, SCAN/MRI ជាដើម វេជ្ជបណ្ឌិត​ឯកទេស​នឹង​ផ្តល់​ដំបូន្មាន​ក្នុង​ការ​ព្យាបាល​ជូន។

 

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មក​កាន់​ការិយាល័យ​តាម​អាសយដ្ឋាន៖ អគារ​កាណាឌីយ៉ា ជាន់​ទី​១៩ វិថី​ព្រះអង្គ​ឌួង​ កែង​មហា​វិថី​ព្រះមុនីវង្ស ខណ្ឌ​ដូនពេញ ភ្នំពេញ ឬ​ទូរសព្ទ 023 96 8888 / 089 96 8888

 

មន្ទីរពេទ្យ​ចិន​ឯកទេស​​ខាង​មហា​រីក​ នឹង​ធ្វើ​សិក្ខាសាលា​ពី​បច្ចេកវិទ្យា​ព្យាបាល​ជំងឺ​មហារីក​ទំនើប​ទាំ​ង១៨

 

អត្ថបទ៖ពាណិជ្ជកម្ម