ក្រុម​ការងារ “ផ្លូវទៅស្រុក” ​មក​ដល់​ភ្នំពេញ​ដោយ​សុវត្ថិភាព ​ដើម្បី​សម្រាក​ភ្ជុំ

ភ្ជុំបិណ្ឌ ជា​បុណ្យ​ជាតិ​ធំ​បំផុត​របស់​ខ្មែរ ហើយ​ក៏​ជា​ពេល​វេលា​ដ៏​សំខាន់​បំផុត​មួយ​សម្រាប់​ការ​ជួបជុំ​ក្រុម​គ្រួសារ ​ញាតិ​មិត្ត​ជិត​ឆ្ងាយ ​​ធ្វើ​បុណ្យ​​​រួម​គ្នា ​រឹត​តែ​​​មិន​អាច​ចោល​បាន។ ​ក្រោយ​ពី​បញ្ចប់​បេសកកម្ម​Zone A (តាកែវ-កែប-កំពត) ​​ដោយ​ជោគជ័យ​រយៈពេល ៨​ថ្ងៃ ​ក្រុម​ការងារ “ផ្លូវទៅស្រុក” ​បាន​ត្រឡប់​មក​ដល់​ភ្នំពេញ​វិញ​ហើយ ​ដើម្បី​ឈប់​សម្រាក​​បុណ្យ​ភ្ជុំបិណ្ឌ​ រហូត​ដល់​ថ្ងៃ​ទី ០២​ តុលា។ ​ចំពោះ​បេសកកម្ម​ស្វែង​រក​ព័ត៌មាន​តាម​ភូមិ ស្រុក ​ក្នុង​Zone A ជា​បន្ត​មាន​ខេត្ត​ព្រះសីហនុ ​​កោះកុង ​និង​ខេត្ត​ដ៏​មាន​សក្ដានុពល​ផ្នែក​​ពាណិជ្ជកម្ម​តំបន់​សេដ្ឋកិច្ច​ពិសេស និង​ជង្រុក​រោង​ចក្រ ​កំពង់ស្ពឺ ចាប់​ពី​ថ្ងៃ​ទី ០៣​ តុលា ​។

@ព្រះសីហនុ៖ ​ចាប់​ពី​ថ្ងៃ​ទី ​០៣-០៦ ​តុលា
@កោះកុង៖ ​ចាប់​ពី​ថ្ងៃ​ទី ០៧-១០ តុលា
@កំពង់ស្ពឺ៖ ​ចាប់​ពី​ថ្ងៃ​ទី ១១-១២ តុលា។

 

ក្រុម​ការងារ “ផ្លូវទៅស្រុក” ​មក​ដល់​ភ្នំពេញ​ដោយ​សុវត្ថិភាព ​ដើម្បី​សម្រាក​ភ្ជុំ

“ផែ​ត្រី​ថ្មី” ​ជា​ទី​កន្លែង​ប្រមូល​ផល​នេសាទ​ថ្មី​មួយ​ ដែល​ពុំ​សូវ​មាន​អ្នក​ណា​ ពិសេស​អ្នក​ទេសចរ​ក្រៅ​តំបន់​ស្គាល់​​ (កំពត)

ក្រុម​ការងារ “ផ្លូវទៅស្រុក” ​មក​ដល់​ភ្នំពេញ​ដោយ​សុវត្ថិភាព ​ដើម្បី​សម្រាក​ភ្ជុំ

ពងទា​កូន​លេខ១ របស់​កម្ពុជា ពី​ស្រែននោង (តាកែវ)

 ក្រុម​ការងារ “ផ្លូវទៅស្រុក” ​មក​ដល់​ភ្នំពេញ​ដោយ​សុវត្ថិភាព ​ដើម្បី​សម្រាក​ភ្ជុំ ក្រុម​ការងារ “ផ្លូវទៅស្រុក” ​មក​ដល់​ភ្នំពេញ​ដោយ​សុវត្ថិភាព ​ដើម្បី​សម្រាក​ភ្ជុំ

បង្កង​បឹង​ធម្មជាតិ​លេខ១ របស់​កម្ពុជា (តាកែវ)

 

«ផ្លូវទៅស្រុក» ជាអ្វី? ជាឈ្មោះគម្រោងមួយដែល Sabay នឹងផ្ដើមយុទ្ធនាការជាកញ្ចប់ រយៈពេល ​៣ខែ​ ចាប់ពីថ្ងៃទី២០​ កញ្ញា២០១៦ ​​​តទៅ ​ហើយ​ដំណើរ​គាស់​កកាយ​ព័ត៌មាន​ ជា​កញ្ចប់​ពី​មូលដ្ឋាន​ភូមិស្រុក​ផ្សេងៗ ​ទូទាំងប្រទេស ដែល​មនុស្ស​ភាគ​ច្រើន​មិន​បាន​ដឹង ឬ​ស្វែងរក​ព័ត៌មាន​ពី​កម្ពុជា​ជា​បណ្ដុំ​បាន​ ​បែងចែកជា ​៤តំបន់ផ្សេងគ្នា។
ក្រៅពីរំឭកអនុស្សាវរីយ៍ ដែលអ្នកធ្លាប់មានមិនអាចបំភ្លេចបាន នៅស្រុកកំណើត «ផ្លូវទៅស្រុក» នឹងចេញផ្សាយព័ត៌មានជាច្រើន ពីខេត្ត/ក្រុងនីមួយៗជុំវិញ៖
• សក្ដានុពលសេដ្ឋកិច្ច
• ជីវិតរស់នៅប្រចាំថ្ងៃ
• ម្ហូបអាហារ/ភេសជ្ជៈល្បីៗប្រចាំតំបន់
• សិល្បៈកម្សាន្តចម្រុះ
• តំបន់កម្សាន្តសម្បូរបែប
• អបិយជំនឿប្លែកៗ
• ប្រពៃណីកាលពីបរមបុរាណ និង
• ការពិតជាក់ស្ដែងជាច្រើនទៀត។

 

ក្រុម​ការងារ “ផ្លូវទៅស្រុក” ​មក​ដល់​ភ្នំពេញ​ដោយ​សុវត្ថិភាព ​ដើម្បី​សម្រាក​ភ្ជុំ

ផែនទី Zone A

 

Zone ឬ​តំបន់​ទាំង​៤ ទូទាំង​ប្រទេស​នោះ​បែងចែក​ជា៖
@Zone A: តាកែវ-កែប-កំពត-ព្រះសីហនុ-កោះកុង-កំពង់ស្ពឺ ​ដែល​ចាប់​ផ្ដើម​ដំណើរ​ការ​ចាប់​ពី​ថ្ងៃ​ទី ២០ កញ្ញា ​ដល់​ថ្ងៃ​ទី ០៦ តុលា ២០១៦។
@Zone B: កំពង់​ឆ្នាំ-ពោធិ៍សាត់-ប៉ៃលិន-​បាត់ដំបង-បន្ទាយមានជ័យ-ឧត្ដរមានជ័យ-​ព្រះវិហារ-សៀមរាប-កំពង់​ធំ ​ចាប់​ផ្ដើម​ដំណើរ​ការ​ចាប់​ពី​ថ្ងៃ​ទី ១៥ តុលាដល់ ២៣ វិច្ឆិកា ២០១៦។
@Zone C: ​ស្វាយរៀង-ព្រៃវែង ​ចាប់​ផ្ដើម​ដំណើរ​ការ​ចាប់​ពី​ថ្ងៃ​ទី ២៧ វិច្ឆិកា ​ដល់ ០៦ ធ្នូ ២០១៦
@Zone D: ​ក្រចេះ-​ស្ទឹងត្រែង-រនតៈគិរី-មណ្ឌលគិរី-កំពង់ចាម-ត្បូងឃ្មុំ ​ចាប់​ផ្ដើម​ដំណើរ​ការ​ចាប់​ពី​ថ្ងៃ​ទី ដល់ ០៤ ធ្នូ ២០១៦
ព័ត៌មាន​លំអិត​ទាំង​ស្រុង​ដែល​បាន​ចេញ​ផ្សាយ​ហើយ៖ ​srok.sabay.com  ​ឬ​ ទំព័រ​Facebook: Sabay News

-ព័ត៌មាន​ (រូបភាព-វីដេអូ) ពី​ខេត្ត​តាកែវ៖ ​ចុចទីនេះ
-ព័ត៌មាន​ (រូបភាព-វីដេអូ) ពី​ខេត្ត​កំពត៖ ចុចទីនេះ
-ព័ត៌មាន​ (រូបភាព-វីដេអូ) ពី​ខេត្ត​កែប៖ចុច​ទី​នេះ

 

កុំ​ភ្លេច​បើ​មាន​អ្វី​ចង់​ចែករំលែក​ពី​ភូមិស្រុក ឬ​កន្លែង​កម្សាន្ត កន្លែង​ញ៉ាំអី…​​អាច​ទាក់ទង​ក្រុមការងារ​យើង​តាមរយៈ​លេខ​ទូរសព្ទ​៖ 010​ 702 777/015 373 673
ដោយ៖ ចិត្ត