ខ្សែ​បម្រើ​សញ្ជាតិ​អាល្លឺម៉ង់​មួយ​រូប​របស់​ Chelsea អាច​នឹង​ត្រូវ​ក្លឹប​ Galatasaray ខ្ចី​ជើង​បន្ត​

ក្លឹប​ Galatasaray កំពុង​តែ​ពិភាក្សា​ជាមួយ​ក្លឹប​ Chelsea ក្នុង​ការ​ខ្ចី​ជើង​ខ្សែ​បម្រើ​ស្លាប​សញ្ជាតិ​អាល្លឺម៉ង់​គឺ​កីឡាករ​ Marko Marin បន្ត​ពី​ក្លឹប​ដែល​គេ​កំពុង​លេង​បច្ចុប្បន្ន​គឺ​ Trabzonspor ។

កីឡាករ​ Marko Marin ត្រូវ​បាន​ក្លឹប​ Tranbzonspor ខ្ចី​ជើង​ពី​ Chelsea កាល​ពី​ដើម​រដូវ​កាល​នេះ​ តែ​ក្នុង​ស្នាក់​នៅ​មួយ​រយៈ​មក​នេះ​គេ​ធ្វើ​មិន​សូវ​បាន​ល្អ​សោះ​ដោយ​ស៊ុត​បាន​តែ​១​គ្រាប់​ប៉ុណ្ណោះ​និង​ assist បាន​៤​លើក​ ដែល​ធ្វើ​ឲ្យ​កីឡាករ​រូប​នេះ​មិន​សូវ​សប្បាយ​ចិត្ត​ហើយ​ចង់​ចាក​ចេញ​ ដែល​កត្តា​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​ក្លឹប​ Galatasaray បាន​សម្រេច​ចិត្ត​ពិភាក្សា​ជាមួយ​ Chelsea ដើម្បី​ខ្ចី​ជើង​បន្ត​ ។

គួរ​រំលឹក​ថា​ Marko Marin ត្រូវ​បាន​ក្លឹប​ Chelsea ទិញ​ពី​ក្លឹប​ Weder Bremen កាល​ពី​ឆ្នាំ​២០១២​ ហើយ​តាំង​ពី​ទិញ​មក​កីឡាករ​រូប​នេះ​លេង​នៅ​ Chelsea បាន​មួយ​រដូវ​កាល​ដំបូង​ប៉ុណ្ណោះ​ហើយ​បង្ហាញ​ខ្លួន​ត្រឹម​១៥​ប្រកួត​ ។ ក្រោយ​មក​កីឡាករ​ដែល​បច្ចុប្បន្ន​មាន​វ័យ​២៦​ឆ្នាំ​រូប​នេះ​ត្រូវ​ក្លឹប​ផ្សេង​ៗខ្ចី​ជើង​ដូច​ជា​ ៖ Sevilla , Fiorentina រួម​និង​ Trabzaonspor នេះ​ជា​ដើម​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • ខ្សែ​បម្រើ​សញ្ជាតិ​អាល្លឺម៉ង់​មួយ​រូប​របស់​ Chelsea អាច​នឹង​ត្រូវ​ក្លឹប​ Galatasaray ខ្ចី​ជើង​បន្ត​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:ចំនេះដឹង
Tags: