ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ជប៉ុន​រូប​នេះ​កំពុង​ក្លាយ​ជា​គោល​ដៅ​ថ្មី​របស់​ Man Utd

ដោយ​សារ​តែ​ក្លឹប​ Man Utd កំពុង​ធ្លាក់​ទម្រង់​លេង​របស់​ខ្លួន​ជា​ខ្លាំង​ជា​ពិសេស​គឺ​តំបន់​ប្រយុទ្ធ​តែ​ម្ដង​ដែល​ជំរុញ​ឲ្យ​ក្លឹប​នេះ​កំពុង​ស្វះ​ស្វែង​រក​ខ្សែ​ប្រយុទ្ធ​ថ្មី​មួយ​រូប​ឲ្យ​បាន​នៅ​ខែ​មករា​ខាង​មុខ​នេះ​ ។

ដោយ​យោង​តាម​ The Daily Mirror បញ្ជាក់​ថា​ Man Utd កំពុង​តែ​ចាប់​អារម្មណ៍​លើ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ជប៉ុនវ័យ​២៣​ឆ្នាំ​​មួយ​រូប​របស់​ក្លឹប​ Mainz 05 គឺ​កីឡាករ​ Yushinori Muto ដែល​កំពុង​តែ​ឡើង​ជើង​​នៅ​រដូវ​កាល​នេះ​ ។ ដោយ​ក្នុង​បង្ហាញ​ខ្លួន​១៧​ប្រកួត​កន្លង​មក​កីឡាករ​ Muto បាន​ស៊ុត​បញ្ចូល​បាន​៧​គ្រាប់​ហើយ​ឲ្យ​ក្លឹប​ Mainz 05 ។

គួរ​បញ្ជាក់​ថា​កាល​ពី​ដើម​រដូវ​កាល​នេះ​ក្លឹប​ Chelsea ក៏​ធ្លាប់​ចង់​បាន​កីឡាករ​ Muto ផង​ដែរ​ តែ​យ៉ាង​ណា​ទី​បំផុត​ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​សម្រេច​ចិត្ត​ទៅ​ផ្លាស់​លេង​នៅ​ក្លឹប​ Mainz 05 ទៅ​វិញ​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ជប៉ុន​រូប​នេះ​កំពុង​ក្លាយ​ជា​គោល​ដៅ​ថ្មី​របស់​ Man Utd已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:កីឡា
Tags: