I Am Original ត្រៀម​ផ្ដល់​អាហារូបករណ៍​ដល់​អ្នក​ស្រលាញ់​តន្ត្រី​

ល្ងាច​មិញ​នេះ​គម្រោង I Am Original បាន​​បើក​សម្ពោធ​ជា​ផ្លូវ​ការ​​ហើយ​នៅ​ភោជនដ្ឋាន Bottom Up ហើយ​ក្នុង​នោះ ​​ក៏​ត្រៀម​ផ្ដល់​អាហារូបករណ៍​ដល់​អ្នក​ស្រលាញ់​តន្ត្រី​ផង​ដែរ។

 

I Am Original ត្រៀម​ផ្ដល់​អាហារូបករណ៍​ដល់​អ្នក​ស្រលាញ់​តន្ត្រី​

 

លោក Checky អ្នក​តំណាង​ឲ្យ​គម្រោង I Am Original បាន​លើក​ឡើង​ក្នុង​ពិធី​សន្និសីទ​កាសែត​ថា ​​គម្រោង​ ​I Am Original មួយ​នេះ​ មិន​ត្រឹម​តែ​ធ្វើ​ឡើង​ដើម្បី​លើក​កម្ពស់​ដល់​ចម្រៀង​តែង​និពន្ធ​ថ្មី​​តែ​មួយ​មុខ​នោះ​ទេ ​ប៉ុន្តែ​សិល្បករ​ដែល​ប្រកាន់​គោល​ការណ៍​មិន​ចម្លង​ពី​បរទេស​ ក៏​បាន​ត្រៀម​ផលិត​ជា​អាល់ប៊ុម​ដើម្បី​រក​ជា​ថវិកា​ខ្លះៗ​នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត ​ជួយ​សម្រួល​ដល់​អាហារូបករណ៍​សិក្សា​ផ្នែក​តន្ត្រី​ចំពោះ​អ្នក​ស្រលាញ់​​ការ​បង្កើត​ថ្មី​នៃ​តន្ត្រី​ទាំង​អស់​ដែរ។

 

​​​​​ចំពោះ​អាហារូបករណ៍​នេះ​​ក្រុមការងារ​ I am Original Foundation ដែល​ជា​គម្រោង​មិន​ស្វែង​រក​ប្រាក់​ចំណេញ​ ប្រាប់​ថា ពួក​គេ​នឹង​បញ្ជាក់​បន្ថែម​នៅ​ដើម​ឆ្នាំ​ក្រោយ៕

 

 

I Am Original ត្រៀម​ផ្ដល់​អាហារូបករណ៍​ដល់​អ្នក​ស្រលាញ់​តន្ត្រី​

 

I Am Original ត្រៀម​ផ្ដល់​អាហារូបករណ៍​ដល់​អ្នក​ស្រលាញ់​តន្ត្រី​

 

I Am Original ត្រៀម​ផ្ដល់​អាហារូបករណ៍​ដល់​អ្នក​ស្រលាញ់​តន្ត្រី​

 

I Am Original ត្រៀម​ផ្ដល់​អាហារូបករណ៍​ដល់​អ្នក​ស្រលាញ់​តន្ត្រី​

 

អត្ថបទ៖ SAMEDY​​