១៣ប្រទេស ដែលមានប្រជាជនរស់នៅអាយុវែងជាងគេ

តើជាមធ្យមប្រជាជននៅក្នុងប្រទេសកម្ពុជា​យើងភាគច្រើនអាចរស់នៅដល់អាយុវែងបំផុតប៉ុន្មានទៅ? ​អាចនិយាយបានថាមានភាគតិចណាស់ដែលអាចរស់នៅដល់អាយុខ្ទង់៨០ឆ្នាំ ​លុះត្រាំតែក្នុងត្រកូលអភិជនប៉ុណ្ណោះ ។ ​បើយោងតាមសារពត៌មាន WEF​ បានឱ្យដឹងថា៖ នៅក្នុងពិភពលោក​សព្វថ្ងៃនេះ ​មានប្រទេសចំនួន១៣ប៉ុណ្ណោះ ដែលមានប្រជាជនរស់នៅក្នុងអាយុវែងជាងគេបំផុត បើធៀបទៅនឹងប្រជាជននៅតាមបណ្ដារដ្ឋដទៃៗទៀតក្នុងពិភពលោក ។​ មានអាយុជាមធ្យមវែងជាងគេនោះ​ គឺភាគច្រើនប្រជាជននៃប្រទេសទាំង១៣នេះ​ គេចេះថែរក្សាសុខភាពផ្លូវកាយ និងផ្លូវ​ចិត្តរបស់ពួកគេបាន ​ដែលជាទូទៅបើគ្មានការប៉ះទង្គិចធ្ងន់ធ្ងរអ្វីពីមជ្ឈដ្ឋានរស់នៅក្នុងសង្គមទេ​ គឺពួកគេអាចរស់នៅដល់អាយុលើស៨០ឆ្នាំឯណោះ ។​
១៣ប្រទេស ដែលមានប្រជាជនរស់នៅអាយុវែងជាងគេ

១២/. ប្រជាជន Iceland អាចរស់នៅរហូតដល់អាយុវែងបំផុត ៨២.១ ឆ្នាំ

១១/. ប្រជាជន កូរ៉េខាងត្បូង អាចរស់នៅរហូតដល់អាយុវែងបំផុត ៨២.២ឆ្នាំ

១០/. ប្រជាជន Luxemburg អាចរស់នៅរហូតដល់អាយុវែងបំផុត ៨២.២ឆ្នាំ

៩/. ប្រជាជន Israel អាចរស់នៅរហូតដល់អាយុវែងបំផុត៨២.២ឆ្នាំ

៨/. ប្រជាជន អូស្រ្តាលី អាចរស់នៅរហូតដល់អាយុវែងបំផុត ៨២.៣ឆ្នាំ

៧/. ប្រជាជន បារាំង អាចរស់នៅរហូតដល់អាយុវែងបំផុត៨២.៤ឆ្នាំ១៣ប្រទេស ដែលមានប្រជាជនរស់នៅអាយុវែងជាងគេ

៦/. ប្រជាជន សិង្ហបុរី អាចរស់នៅរហូតដល់អាយុវែងបំផុត៨២.៦ឆ្នាំ

៥/. ប្រជាជន អ៊ីតាលី អាចរស់នៅរហូតដល់អាយុវែងបំផុត៨២.៧ឆ្នាំ

៤/. ប្រជាជន Switzerland អាចរស់នៅរហូតដល់អាយុវែងបំផុត៨២.៨ឆ្នាំ

៣/. ប្រជាជន អេស៉្បាញ អាចរស់នៅរហូតដល់អាយុវែងបំផុត៨៣.១ឆ្នាំ
១៣ប្រទេស ដែលមានប្រជាជនរស់នៅអាយុវែងជាងគេ

២/. ប្រជាជន ជប៉ុន អាចរស់នៅរហូតដល់អាយុវែងបំផុត៨៣.៦ឆ្នាំ

១/. ប្រជាជន ហុងកុង អាចរស់នៅរហូតដល់អាយុវែងបំផុត ៨៤ឆ្នាំ
ដោយ៖ ឈូកស
Cool FM 100.7