​ក្លាយ​ជា​វាគ្មិន​ ព្រឹត្តិការណ៍​បច្ចេកវិទ្យា​ប្រចាំ​ឆ្នាំ BarCamp Asean 2016

បារខែមអាស៊ាន ២០១៦ កំពុងស្វែងរក​វាគ្មិន​​​មាន​បំណង​ចង់​ចែក​រំលែក​ចំណេះដឹង​ទាក់​ទង​នឹង​បច្ចេកវិទ្យា គំនិត​ច្នៃ​ប្រឌិត ​សហគ្រិនភាព និង​ឱកាសការងារ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ ដែល​នឹង​​ប្រព្រឹត្ត​ទៅ​នៅ​ដើម​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៦ នៅ​សាកលវិទ្យាល័យ​ន័រតុន។

 

​ក្លាយ​ជា​វាគ្មិន​ ព្រឹត្តិការណ៍​បច្ចេកវិទ្យា​ប្រចាំ​ឆ្នាំ BarCamp Asean 2016

 

@លក្ខខណ្ឌដើម្បីក្លាយជាវាគ្មិន

-ស្នាក់​នៅ​អចិន្ត្រៃយ៍​ក្នុង​រាជធានី​ភ្នំពេញ

-ត្រូវ​មាន​ប្រធាន​បទ​ដែល​នឹង​ត្រូវ​ធ្វើ​បទ​បង្ហាញ​យ៉ាង​តិច ៥០ នាទី​ទាក់​ទង​នឹង​វិស័យ​បច្ចេកវិទ្យា

-ត្រូវ​ជ្រើស​រើស​ប្រធាន​បទ​ដែល​ត្រូវ​ធ្វើ​បទ​បង្ហាញ​ចាប់​ពី​ម៉ោង 11 ​ព្រឹក​ដល់​ម៉ោង ៥​ល្ងាច​នៅ​ពី​ថ្ងៃ​ទី ៥-៦ ខែ​វិច្ឆិការ​

-​មាន​តែ​ប្រធាន​បទ​ដែល​ត្រូវ​បាន​ជ្រើសរើស​ប៉ុណ្ណោះ ទើប​​អាច​ធ្វើ​បទ​បង្ហាញ​ទៅ​តាម​កាលបរិច្ឆេទ។

 

@ការដាក់ពាក្យ និង កាលបរិច្ឆេទឈប់ទទួលពាក្យ៖

ទទួលពាក្យចាប់ពីថ្ងៃនេះតទៅរហូតដល់ថ្ងៃទី ៤ ខែ វិច្ឆិការ ឆ្នាំ២០១៦ តាមរយៈទម្រង់បែបបទ នៅ​ទី​នេះ

 

​ក្លាយ​ជា​វាគ្មិន​ ព្រឹត្តិការណ៍​បច្ចេកវិទ្យា​ប្រចាំ​ឆ្នាំ BarCamp Asean 2016

 

@អត្ថប្រយោជន៍​ដែល​ទទួលបាន៖

-ទទួល​បាន​បទពិសោធន៍​ថ្មីៗ​ក្នុង​ការ​អភិវឌ្ឍន៍​បំណិន​ផ្ទាល់ខ្លួន

-មាន​ឧកាស​បង្ហាញ​ពី​ទេពកោសល្យ​ ផលិតផល​បច្ចេកវិទ្យា ឬ​សេវាកម្ម​ផ្សេងៗ

-ទទួល​បាន​បាន​បទពិសោធន៍​ថ្មីពី​ការ​បង្កើត​អាជីវកម្ម​លើ​វីស័យ​បច្ចេកវិទ្យា Startups

-បង្កើន​ទំនាក់ទំនង​យ៉ាងជិតស្និទ្ធជា​មួយ​អ្នកស្មគ្រ័ចិត្ត និង​វាគ្មិន​​ជា​ដៃ​គូ​ក្នុង​សហគមន៍​អាស៊ាន

-ទទួល​បាន​ឱកាស​ក្លាយ​ជា​សមាជិកវាគ្មិន​ក្នុង​ព្រិត្តិការណ៍​នៃ​ឆ្នាំ​បន្ទាប់ៗទៀត។

 

ព្រឹត្តិការណ៍​បច្ចេកវិទ្យា BarCamp Asean ឆ្នាំ ២០១៦ ​​នេះ​ប្រមូល​ផ្តុំ​ទៅ​ដោយ​អ្នក​ជំនាញ​ផ្នែក​បច្ចេកវិទ្យា​ សហគ្រិន​វ័យ​ក្មេង​​ អង្គការ​សង្គមសុីវិល​ពី​បណ្ដា​ប្រទេស​អាស៊ាន ​ដែល​នឹង​មក​ចែក​រំលែក​បទពិសោធន៍ ចំណេះ​ដឹង និង​ជំនាញ​ផ្សេងៗ​ក្នុង​វិស័យ​បច្ចេកវិទ្យា ​គំនិត​ច្នៃ​ប្រឌិត ​សហគ្រិនភាព និង​ឧកាសការងារ​ក្នុង​វិស័យ​បច្ចេកវិទ្យាដែល​នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល​បីថ្ងៃ​គិត​ចាប់​ពី​ថ្ងៃ​ទី ៤ ដល់​ទី ៦ ខែ​វិច្ឆិការ​ឆ្នាំ​២០១៦ ​ចាប់​ពី​ម៉ោង ៨ ​ព្រឹក​ដល់​ម៉ោង ៦​ល្ងាច​ស្ថិត​ក្នុង​បរិវេណ​សាកលវិទ្យាល័យ​ន័រតុន។

 

ព្រឹត្តិការណ៍​បច្ចេកវិទ្យា​ធំ​ប្រចាំ​ឆ្នាំ​​ ​​BarCamp Asean ឆ្នាំ ២០១៦ ​​នេះក៏​បើក​ឱ្យ​មាន​ការ​ចូល​រួម​ដោយ​សេរី​​ផង​ដែរ ឬ​អាច​ចុះ​ឈ្មោះ​ជា​មុន​ នៅ​ទី​នេះ ។

 

ព័ត៌មាន​បន្ថែម សូម​ទំនាក់​ទំនង​​អ្នក​រៀប​ចំ​កម្មវិធី​លោក ជី​ សុផាត តាម​រយៈ​លេខ 010 307 575៕

 

អត្ថបទ៖ រក្សា