​ជម្រើស​ជាតិ​ សាក​ជើង​​យប់​នេះ​១​ប្រកួត​ទៀត​មុន​មក​ដល់​កម្ពុជា​ស្អែក​ម៉ោង១៣:០៥​នាទី

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​​កម្ពុជា នឹង​ធ្វើ​ការ​ប្រកួត​មិត្ត​ភាព​ជា​​មួយ​ក្រុម​ Geylang International FC ដែល​ជា​សមាជិក​លេង​ក្នុង​លីគ​កំពូល​របស់​ប្រទេស​សិង្ហបុរី​​នា​វេលា​ម៉ោង៧​:០០​យប់​នេះ​ ​ក្រោយ​ចប់​ការ​ប្រកួត​នេះ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា នឹង​​មក​ដល់​កម្ពុជា​នា​វេលា​ម៉ោង​១៣​:០៥​នាទី​ស្អែក​នេះ។

 

​ជម្រើស​ជាតិ​ សាក​ជើង​​យប់​នេះ​១​ប្រកួត​ទៀត​មុន​មក​ដល់​កម្ពុជា​ស្អែក​ម៉ោង១៣:០៥​នាទី

ក្រុម​ជម្រើស​ជាតិ​កម្ពុជា

 

​​ក្រុម Geylang International FC បច្ចុប្បន្ន​​កំពុង​ស្ថិត​នៅ​លេខ​៦​ក្នុង​ក្របខ័ណ្ឌ​លីគ​កំពូល​របស់​ប្រទេស​សិង្ហបុរី។ ​ប្រកួត​ចុង​ក្រោយ​របស់​ក្លឹប​មួយ​នេះ​ចាញ់​ក្រុម​កំពុង​ឈរ​លេខ​ ១​ក្នុង​តារាង​លីគ​របស់​សិង្ហបុរី​ Albirex Niigata S ​ដោយ​លទ្ធផល១-០។

 

​​​ចំណែក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​ប្រកួត​មិត្ត​ភាព​ចំនួន​ពីរ​លើក​រួច​មក​ហើយ​​ ក្នុង​ការ​ហ្វឹកហាត់​នៅ​ប្រទេស​សិង្ហបុរី​គឺ​ទី​១​យក​ឈ្នះ​ក្រុម​ Albirex Niigata ២-១​ និង​​ជ័យ​ជម្នះ​ទី​២​យក​ឈ្នះ​ជម្រើស​ជាតិ​សិង្ហបុរី​១-០​។

 

​សម្រាប់​ការ​វិល​ត្រឡប់​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​លោក ឆាំង ពិសិដ្ឋ​ អ្នក​ចាត់​ការ​ទូទៅ​របស់​​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា នឹង​មក​ដល់​ទឹក​ដី​កំណើត​នា​វេលា​ម៉ោង​១៣:០៥​នាទី​​នា​ថ្ងៃ​​ទី​៣០​ខែ​កញ្ញា ឆ្នាំ​២០១៦ ស្អែក​នេះ​។ ប៉ុន្តែ​ក្រោយ​​​មក​ដល់​ទឹក​ដី​កំណើត​កីឡាករ​ទាំង​អស់​នៅ​តែ​ប្រមូល​ផ្ដុំ​បន្ត​ការ​ហ្វឹកហាត់​ដដែល ​ដើម្បី​​ត្រៀម​ខ្លួន​ប្រកួត​មិត្ត​ភាព​ជា​មួយ ហុង កុង ​​នា​ថ្ងៃ​ទី៦ និង​ ស្រី​លង្កា​ នា​ថ្ងៃ​ទី​៩ ខែ​តុលា ​ឆ្នាំ​២០១៦។

 

​ក្រុម​​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​បាន​ចាក​ចេញ​ពី​​មាតុ​ភូមិ​កំណើត​ឆ្ពោះ​ទៅ​ប្រទេស​សិង្ហបុរី​​កាល​ពី​ថ្ងៃ​ទី​២១ ខែ​​តុលា ឆ្នាំ​២០១៦ ​កន្លង​ទៅ៕

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​