អាល្លឺម៉ង់​ ផ្ដើម​ប្រើ​​រថភ្លើង​ដើរ​ដោយ​ចំហាយ​ទឹក

រថភ្លើង​ដឹក​អ្នក​ដំណើរ​ ​ប្រើ​ម៉ាស៊ីន​ចំហាយ​ទឹក​ដំបូង​បំផុត​ក្នុង​លោក​ត្រៀម​ដំណើរ​ការ​ដោយ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ ​Alstom​ ​របស់​បារាំង​ក្នុង​ប្រទេស​អាល្លឺម៉ង់។

 

អាល្លឺម៉ង់​ ផ្ដើម​ប្រើ​​រថភ្លើង​ដើរ​ដោយ​ចំហាយ​ទឹក

 

រថភ្លើង​នោះ​មាន​ម៉ូដែល​ ​Coradia iLint​ ​ដោយ​មាន​បំពាក់​បច្ចេកវិទ្យា​បំភាយ​ចំហាយ​ទឹក​ដើម្បី​ដំណើរការ​ ​ហើយ​ម៉ាស៊ីន​ប្រភេទ​នេះ​ក្រុម​អ្នក​ផលិត​អះអាង​ថា​ខ្លាំង​ជាង​ម៉ាស៊ីន​ម៉ាស៊ូត​ធម្មតា។

 

កាន់​តែ​ពិសេស​ម៉ាស៊ីន​ទឹក​របស់​ ​Coradia iLint​ ​នឹង​បង្កើត​បន្ទុក​អគ្គិសនី​ ​ដើម្បី​រក្សា​ក្នុង​អាគុយ​ប្រភេទ​ ​lithium ion​ ​ហើយ​ការ​រួម​បញ្ចូល​នៃ​បច្ចេកវិទ្យា​ទាំង​ ​២​ ​អាច​ឲ្យ​ ​Coradia iLint​ ​មាន​ល្បឿន​ ​១៤០​ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង៕

 

 

អាន​បន្ត​ ​៖​ តម្លៃ Lexus មួយ​ទឹក ៤ ម៉ូដែល​អាច​ពិចារណា បើ​ចង់​ទិញ​ប្រើ

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
ប្រភព​ ​៖​ ​sciencealert