ធ្លាប់ជាប់ចោទពីបទរំលោភកូនស្រីអាយុ ១៣ ខែ តែបែរជាទទួលបានជំនួយផ្នែកច្បាប់ £118000 សម្រាប់បណ្ដឹងទាមទារសិទ្ធិជាអាណាព្យាបាលលើកូនម្នាក់ទៀត

លោក​ Paul Worthington អាយុ​៤៨​ឆ្នាំ​ ត្រូវ​បាន​តុលាការ​ជឿ​ថា​ បាន​ប្រព្រឹត្ត​អំពើ​រំលោភ​បំពាន​ផ្លូវ​ភេទ​លើ​កូន​ស្រី​អាយុ​១៣​ខែ​ របស់​ខ្លួន​ឈ្មោះ​ Poppi Worthington មុន​ពេល​ការ​ស្លាប់​ភ្លាម​ៗ​របស់​នាង​។​ ​លោក​ត្រូវ​បាន​ចាប់​ខ្លួន​ បន្ទាប់​ពី​ហេតុការណ៍​បាន​កើត​ឡើង​ ប៉ុន្តែ​លោក​មិន​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ល្មើស​ណាមួយ​នោះ​ទេ​ ហើយ​បាន​បដិសេធ​​ថា​មិន​បាន​ធ្វើ​ខុស​អ្វី​ឡើយ​។ គួរ​បញ្ជាក់​ថា​ បន្ទាប់​ពី​ការ​ស្លាប់​របស់​ Poppiនៅ​ខែ​ធ្នូ​ ឆ្នាំ​ ២០១២​ បាន​១០​ខែ​ បងប្អូន​បង្កើត​របស់​នាង​ត្រូវ​បាន​គេ​យក​ទៅ​មើល​ថែ​រក្សា​នៅ​ក្នុង​ផ្ទះ​ចិញ្ចឹម​រយៈពេល​វែង​ ហើយ​បច្ចុប្បន្ន​ពួកគេ​ក៏​កំពុង​រស់នៅ​ទីនោះ​ដែរ​។

អ្វី​ដែល​គួរ​អោយ​ចាប់​អារម្មណ៍​នៅ​ពេល​នេះ​គឺ​ មាន​ការ​ទម្លាយ​អោយ​ដឹង​ថា​ លោក​ Paul Worthington បាន​ទទួល​ជំនួយ​ផ្នែក​ច្បាប់​ក្នុង​រឿង​ក្ដី​សិទ្ធិ​ជា​អាណាព្យាបាល​លើ​បងប្អូន​បង្កើត​របស់​ Poppi ដែល​ជា​កូន​ផ្សេង​ទៀត​របស់​លោក​។ បើ​តាម​តួលេខ​ដែល​បាន​ទម្លាយ​អោយ​ដឹង​នោះ​ គឺ​ថា​តាំង​ពី​ខែ​តុលា​ឆ្នាំ​ ២០១៣​មក​ ឪពុក​របស់​ Poppi ទទួល​​បាន​ជំនួយ​ផ្នែក​ច្បាប់​សរុប​ £១១៧០០០ ដែល​ក្នុង​នោះ​ជំនួយ​សម្រាប់​ការ​ចំណាយ​ប្រឹក្សា​ក្ដី​ចំនួន​ £៨៧៣១៨ និង​សម្រាប់​​ថ្លៃ​មេធាវី​ចំនួន​ £២៩៤៥០ នៅ​ក្នុង​ដំណើរការ​បណ្ដឹង​។

ចាប់​ពី​ពេលនោះ​ដែរ​ ប៉ូលិស​នៅ​ Cumbria ត្រូវ​បាន​គេ​រិះគន់​ពី​ដំណើរ​ការ​ស្រាវជ្រាវ​រឿង​ក្ដី​​នៃ​ការ​ស្លាប់​របស់​ Poppi បន្ទាប់​ពី​មាន​ការ​លេច​លឺ​ថា​ មន្ត្រី​ប៉ូលិស​ប្រើ​រយៈពេល​ដល់​ទៅ​៩​ខែ ដើម្បី​អាច​ចាប់​ផ្ដើម​នូវ​ការ​ស៊ើបអង្កេត​ដ៏​សមស្រប​មួយ​ ដែល​នេះ​មាន​ន័យ​ថា​ ភស្តុតាង​សំខាន់​ៗ​អាច​ត្រូវ​បាន​បាត់បង់​ទៅ​ហើយ។​ ដូចនេះ​ហើយ​បច្ចុប្បន្ន​នេះ​ អាជ្ញាធរ​តំបន់​កំពុង​តែ​យក​ចិត្ត​ទុកដាក់​ចំពោះ​បញ្ហា​បណ្ដឹង​នេះ​នៅ​ក្នុង​តុលាការ​គ្រួសារ​ ដែល​​ក្នុង​នោះ​ប្អូនៗ​របស់​ Poppi ប្រហែល​ជា​អាច​ត្រូវ​យក​ឲ្យ​គេ​ចិញ្ចឹម​។

ប្រែ​សម្រួល​៖ Sophany
ប្រភព​៖

  • ធ្លាប់ជាប់ចោទពីបទរំលោភកូនស្រីអាយុ ១៣ ខែ តែបែរជាទទួលបានជំនួយផ្នែកច្បាប់ £118000 សម្រាប់បណ្ដឹងទាមទារសិទ្ធិជាអាណាព្យាបាលលើកូនម្នាក់ទៀត已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:ជីវិតនិងសង្គម
Tags: