អីយ៉ា !ខ្សែ​ប្រយុទ្ធ​ជើង​ថ្មី​របស់​ Man Utd មាន​កំណត់​ត្រា​ចាប់​ផ្ដើម​ល្អ​ជាង​ Ronaldo , Messi និង​ Rooney ទៅ​ទៀត​

ខ្សែ​ប្រយុទ្ធ​ជើង​ថ្មី​មួយ​រូប​របស់​ក្លឹប​ Manchester United គឺ​កីឡាករ​ Marcus Rashford ដែល​បាន​​ដំឡើង​ពី​ជម្រើស​យុវជន​បាន​ក្លាយ​ជា​ទី​ចាប់​អារម្មណ៍​ក្នុង​ពិភព​បាល់​ទាត់​តាំង​ពី​ការ​បង្ហាញ​ខ្លួន​ប្រកួត​ដំបូង​ឲ្យ​ Man Utd ដោយ​​គេ​អាច​ស៊ុត​បញ្ចូល​ទី​បាន​ចំនួន​២​គ្រាប់​ពេល​ Man Utd បាន​យក​ឈ្នះ​៥​ទល់​នឹង​១​លើ​ក្លឹប​ FC Midjylland ក្នុង​ការ​ប្រកួត​ Europa League កាល​ពី​ថ្ងៃ​២៨​ខែ​កុម្ភៈ​ ។

ហើយ​គិត​មក​ដល់​នេះ​ខ្សែ​ប្រយុទ្ធ​វ័យ​១៨​ឆ្នាំ​រូប​នេះ​បាន​បង្ហាញ​ខ្លួន​ឲ្យ​ឈុត​ធំ​របស់​ Man Utd បាន​ចំនួន​៨​ប្រកួត​ ហើយ​គេ​អាច​រក​គ្រាប់​បាល់បញ្ចូល​ទី​​បាន​ចំនួន​៥​គ្រាប់​ ដែល​ស្ថិតិ​នេះ​បាន​ធ្វើ​ឲ្យ​គេ​មាន​កំណត់​ត្រា​ចាប់​ផ្ដើម​លេង​នៅ​ក្លឹប​អាជីព​ល្អ​ជាង​កីឡាករ​ Cristiano Ronaldo , Lionel Messi និង​ Wayne Rooney ទៅ​ទៀត​ ។

ដោយ​ពេល​ចាប់​ផ្ដើម​ចូល​លេង​ឲ្យ​ក្លឹប​អាជីព​ជាមួយ​ Everton កីឡាករ​ Rooney បង្ហាញ​ខ្លួន​២០​ប្រកួត​ទើប​អាច​រក​បាន​៥​គ្រាប់​ ខណៈ​កីឡាករ​ Lionel Messi បង្ហាញ​ខ្លួន​២៥​ប្រកួត​ឲ្យ​ Barcelona ទើប​អាច​រក​បាន​៥​គ្រាប់​ ខណៈ​ Cristiano Ronaldo បង្ហាញ​ខ្លួន​៣៩​ប្រកួត​ទើប​អាច​ស៊ុត​បញ្ចូល​ទី​បាន​៥​គ្រាប់​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • អីយ៉ា !ខ្សែ​ប្រយុទ្ធ​ជើង​ថ្មី​របស់​ Man Utd មាន​កំណត់​ត្រា​ចាប់​ផ្ដើម​ល្អ​ជាង​ Ronaldo , Messi និង​ Rooney ទៅ​ទៀត​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:បច្ចេកវិទ្យា
Tags: