កាន់តែអស្ចារ្យជាមួយ Leeline WT10 ជា Tablet ដំបូងគេ ដែលអាចដំណើរការបានទាំងប្រព័ន្ធប្រតិបត្តិការ Android និង Windows

ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិនកំពុងត្រៀមខ្លួននឹងចេញផលិតផលថ្មីដែលមិនត្រឹមតែមានតម្លៃសមរម្យនោះទេប៉ុន្តែវាថែមទាំងមានគុណភាពខ្ពស់ និងអាច

ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិនកំពុងត្រៀមខ្លួននឹង​ចេញផលិត​ផល​ថ្មីដែល​មិនត្រឹម​តែ​មាន​តម្លៃសមរម្យ​នោះទេ​ប៉ុន្តែវា​ថែម​ទាំង​មាន​គុណភាព​ខ្ពស់​ និងអាចបំពេញតម្រូវការរបស់​អ្នកប្រើប្រាស់​នា​ពេល​បច្ចុប្បន្ន​នេះផងដែរ។
ស្របពេលគ្នានេះដែរ​ Leeline WT10 ជា Tablet ដំបូងគេ ដែលមានរូប​រាង​ធន់​ហើយ​ រឹង​មាំ​ និងមាន​លក្ខណៈពិសេសអាច​ដំណើរ​ការជាមួយប្រព័ន្ធប្រតិបត្តិការ Windows 8.1​និងប្រព័ន្ធប្រតិបត្តិការ Android 4.4.4 ផងដែរ។
Leeline WT10 នឹងត្រូវបានភ្ជាប់មកជាមួយ​​ RAM​ 2GB, មេម៉ូរីផ្ទុក​ឯកសារចំនួន 32GB , កម្រិត​ច្បាស់របស់​អេក្រង់​ 1280 x 800 ភិចស៊ែល, រន្ធដោត USB 2.0 ចំនួនបី និងទំហំថ្ម​ 9,000mAh។

Leeline WT10 សង្ឃឹមថានឹងអាចក្លាយជាដៃគូរយ៉ាងជិតស្និតជាមួយនឹងអ្នកប្រើប្រាស់ក្នុងពិភពលោក។

ប្រែសម្រួលដោយ៖ អ៊ឹង ម៉េងសែ

ប្រភពពត៍មាន៖​  ​

  • កាន់តែអស្ចារ្យជាមួយ Leeline WT10 ជា Tablet ដំបូងគេ ដែលអាចដំណើរការបានទាំងប្រព័ន្ធប្រតិបត្តិការ Android និង Windows已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:បច្ចេកវិទ្យា
Tags: