2ne1 អាច​នឹង​ទទួល​បាន​សមាជិក​ថ្មី​ម្នាក់​ទៀត

ខណៈពេលដែលផលិតកម្ម YG កំពុងតែមមាញឹកក្នុងការរៀបចំក្រុមចម្រៀងថ្មី មានអ្នកគាំទ្រជាច្រើនបានសាកសួរអំពីកំណែទម្រង់របស់ក្រុមចម្រៀងនារី 2ne1។

បន្ទាប់ពីការចាកចេញរបស់ Minzy ពីកំពូលក្រុមចម្រៀងនារីមួយនេះ 2ne1 បច្ចុប្បន្ននៅសល់សមាជិកចំនួនបីនាក់ប៉ុណ្ណោះ។ ហេតុនេះហើយទើបធ្វើអោយអ្នកគាំទ្រមួយចំនួនមានចម្ងល់ថាតើអាចមានសមាជិកថ្មីណាមួយមកជំនួសតំណែងMinzy ដែរឬយ៉ាងណា។

តាមពិតទៅ តាមរយៈការសម្ភាសន៍កាលពីពេលថ្មីនេះរបស់ប្រព័ន្ធផ្សព្វផ្សាយ  X Sports News ចាងហ្វាងផលិតកម្ម YG បានឆ្លើយតបទៅនឹងចម្ងល់នេះថា លោកកំពុងតែពិចារណាថាតើគួរទុកក្រុមនេះត្រឹមតែ៣នាក់ឬក៏គួរតែបន្ថែមសមាជិកថ្មីម្នាក់ទៀត។

2ne1 អាច​នឹង​ទទួល​បាន​សមាជិក​ថ្មី​ម្នាក់​ទៀត

ប្រភពៈ

ដោយៈ Gemini Fleta

  • 2ne1 អាច​នឹង​ទទួល​បាន​សមាជិក​ថ្មី​ម្នាក់​ទៀត已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:បច្ចេកវិទ្យា
Tags: