ក្រុមហ៊ុន​ Huawei សម្ពោធ​មជ្ឈមណ្ឌល​សេវាកម្ម​ក្នុង​ខេត្ត​សៀមរាប

កាល​ពី​ថ្ងៃទី 28 ខែ​កញ្ញា ឆ្នាំ2015 ក្រុមហ៊ុន Huawei ​ដែល​ជា​ក្រុមហ៊ុន​ស្មាតហ្វូន​លំដាប់​លេខ 3 ពិភព​លោក​ប្រចាំ​ប្រទេស​កម្ពុជា​បាន​សម្ពោធ​មជ្ឈមណ្ឌល​សេវាកម្ម​របស់​ខ្លួន​មួយ​ទៀត​នៅ​ក្នុង​ខេត្ត​សៀមរាប ក្រោម​ការ​ចួល​រួម​ជា​ភ្ញៀវ​កិត្តិយស​ពី កញ្ញា មាស សុខ​សោភា ​កំពូល​តារា​ចម្រៀង​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ឯកអគ្គរាជទូត​សុឆន្ទៈ​ស្មាតហ្វូន Huawei ប្រចាំ​ប្រទេស​កម្ពុជា។

ការ​បង្កើត​មជ្ឈមណ្ឌល​សេវាកម្ម​ថ្មី​របស់ Huawei ក្នុង​ខេត្ត​សៀមរាប​នេះ​ឡើង​ គឺ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​របស់​អតិជន​របស់ Huawei ដែល​មាន​ការ​កើន​ឡើង​ជា​លំដាប់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ និង​ដើម្បី​បង្ក​ភាព​ងាយ​ស្រួល​ដល់​អតិថិជន​ក្នុង​តំបន់ ដែល​ត្រូវ​ការ​ផ្លាស់ប្ដូរ គ្រឿង​បន្លាស់​ និង​ជួសជុល​ផ្នែក​ណា​មួយ​នៃ​ទូរស័ព្ទ​របស់​ពូក​គាត់។ នេះ​បើ​យោង​តាម លោក អែម យុទ្ធូ ​នាយក​ជាន់​ខ្ពស់​ផ្នែក​ទីផ្សារ​ក្រុមហ៊ុន Huawei ប្រចាំ​កម្ពុជា។

កម្មវិធី​សម្ពោធ​មជ្ឈមណ្ឌល​សេវាកម្ម​របស់ Huawei ហាង​ទូរស័ព្ទ KIT ធ្វើ​ឡើង​យ៉ាង​ឧឡារិក​ ដោយ​មាន​ការ​ចូលរួម​ពី​អ្នក​ចែកចាយ​ទូរស័ព្ទ​ប្រចាំ​ខេត្ត​សៀមរាប​ និង​ភ្ញៀវ​កិត្តិយស​ផ្សេងៗ​ប្រមាណ 500 នាក់។ ជា​ពិសេស​កម្មវិធី​នេះ​ក៏​មាន​ការ​សម្ដែង និង​ច្រៀង​ចម្រៀង​ពី​សំណាក់​កញ្ញា មាស សុខ​សោភា ​កំពូល​តារា​ចម្រៀង​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ឯកអគ្គរាជទូត​សុឆន្ទៈស្មាតហ្វូន Huawei ​ប្រចាំ​ប្រទេស​កម្ពុជា​រហូត​ដល់​ទៅ 05 បទ។ មិន​តែ​ប៉ុណ្ណោះ​ក៏​មាន​ការ​ចូល​រួម​បង្ហាញ​ម៉ូត​ពី​ក្រុម​កីឡាករ​កាយ​វប្បកម្ម ABBA ប្រចាំ​ខេត្ត​សៀបរាម និង​ពិធី​ករ​ទើប​តែ​រះ​ពូ​កែ​វោ​ហារ ឈៀង ដាវុធ ​ផង​ដែរ។

សូម​ជម្រាប​ជូន​ថា ដើម្បី​អប​អរសាទរ​ពិធី​សម្ពោធ​មជ្ឈមណ្ឌល​សេវាកម្ម​ថ្មី​នេះ ក្រុមហ៊ុន Huawei ​ផ្ដល់​ជូន​ប្រូម៉ូសិន​ពិសេស​ទិញ 01 ថែម 05 ជូល​ដល់​អតិថិជន Huawei​ ទាំង​អស់​ដែល​មក​ជាវ​ទូរស័ព្ទ​នៅ​ហាង​ទូរស័ព្ទ KIT ចាប់​ពី​ថ្ងៃ​ទី​28 កញ្ញា ឆ្នាំ 2015 ដល់​ថ្ងៃ​ទី 10 ខែ​តុលា ឆ្នាំ 2015។

​ប្រសិន​បើ​អតិជន​របស់​ក្រុមហ៊ុន Huawei ប្រចាំ​ខេត្ត​សៀមរាប​ និង​នៅ​តំបន់​ជិតៗ​នោះ​មាន​បញ្ហា​ទាក់​ទង​ទៅ​នឹង​ស្មាតហ្វូន Huawei របស់​ខ្លួន សូម​អញ្ជើញ​មក​កាន់​មជ្ឈមណ្ឌល​សេវាកម្ម​របស់ Huawei ​ដែល​មាន​ទីតាំង​នៅ ហាង​​ទូរស័ព្ទ KIT តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ 6 ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លរ​ក្រាម​ ក្រុង​សៀមរាប ខេត្ត​សៀមរាប ឬ​ទូរស័ព្ទ​មក​លេខ 012 215 167 / 098 215 167។

 

អំពី​ក្រុមហ៊ុន Huawei

គិត​មក​ត្រឹម​ចុង​ឆ្នាំ2013 ផលិតផល និង​សេវា​កម្ម​របស់​ក្រុមហ៊ុន Huawei​ ត្រូវ​បាន​ចែក​ចាយ​ទៅ​ដល់​ជាង 170 ប្រទេស ​បម្រើ​ឲ្យ​អតិថិជន​ច្រើន​ជាង​មួយ​ភាគ​បី​នៃ​ចំនួន​ប្រជាជន​សរុប​នៅ​លើ​ពិភព​លោក។ ក្រុមហ៊ុន Huawei ជាប់​ចំណាត់​ថ្នាក់​លេខ​បី ​ក្នុង​នាម​ជា​ក្រុមហ៊ុន​នាំ​ចេញ​ប្រភេទ​ទូរស័ព្ទ​ស្មាតហ្វូន​ធំ​ជាង​គេ ទូទាំង​ពិភព​លោក​នៅ​ឆ្នាំ 2014។ ក្រុមហ៊ុន Huawei មាន​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​ និង​អភិវឌ្ឍ(R & D) 16 កន្លែង​នៅ​ជុំវិញ​ពិភពលោក ដូចជា សហរដ្ឋអាមេរិក អាល្លឺម៉ង់ ស៊ុយអែត រុស្ស៊ី ឥណ្ឌា និង​ចិន។ ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​អាជីវកម្ម​បី​របស់ Huawei គឺ​ អាជីវកម្ម​សម្រាប់​អតិថិជន ទទួល​ចែក​ចាយ​នូវ​ផលិត​ផល​នានា​រួមមាន ស្មាត​ហ្វូន ឧបករណ៍​អ៊ីនធើណេត​ចល័ត​ (MBB) ឧបករណ៍​អ៊ីនធើណេត​តាម​ផ្ទះ និង​សេវាកម្ម Clould ។ ជាមួយ​បទ​ពិសោធន៍​អាជីវកម្ម​ដ៏​លើស​លប់ ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន និង​ទូរគមនាគមន៍ (ICT) អស់​រយៈ​ពេល​ជាង 20ឆ្នាំ ​ជា​បណ្តាញ​សកល​ដ៏​ទូលំទូលាយ ប្រតិបត្ដិការ​អាជីវកម្ម​លំដាប់​ពិភព​លោក ព្រម​ទាំង​ជា​ដៃគូ​ដ៏​មាន​បទពិសោធន៍ ​ក្នុង​វិស័យ​ទូរគមនាគមន៍ ក្រុមហ៊ុន Huawei បាន​បង្កើត​បណ្តាញ​ប្រតិបត្តិការ​សកល​មួយ​ រួម​ជាមួយ​ដៃ​គូ​ការងារ​ដែល​ពោរ​ពេញ​ដោយ​សមត្ថភាព។ ក្រុមហ៊ុន Huawei​ បាន​ប្តេជ្ញា​ពាំនាំ​យក​បច្ចេកវិទ្យា​ចុង​ក្រោយ​បំផុត​ជូន​ដល់​អតិថិជន ផ្តល់​ជូន​ពិភពលោក​នូវ​លទ្ធភាព​នានា​ និង​ការ​បង្កើត​បទពិសោធន៍​ដ៏​អស្ចារ្យ សម្រាប់​អ្នក​ប្រើ​ប្រាស់​គ្រប់​ទី​កន្លែង៕

ព័ត៌មាន​បន្ថែម៖

  • ក្រុមហ៊ុន​ Huawei សម្ពោធ​មជ្ឈមណ្ឌល​សេវាកម្ម​ក្នុង​ខេត្ត​សៀមរាប已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:កំសាន្ត
Tags: