តោះ! រៀន​ពី​របៀប “​ឆា​បាយ​” ឲ្យ​ឆ្ងាញ់!

“ឆាបាយ” មានអីពិបាក! តែ​ចំពោះ​ឱជារស នៃ​បាយ​ឆា​នោះ​ទើប​ជា​កង្វល់។ គ្រាន់តែ​ប្រើ​តិចនិច​ខ្លះ​ៗ លោកអ្នកនឹងអាច​ចម្អិនបាន​នូវ បាយឆា មួយ​ចាន​ដ៏ឈ្ងុយឆ្ងាញ់បានទៅហើយ។

​​​​​ជា​ដំបូង​​ លោក​អ្នក​គួរ​រៀបចំបាយ​សម្រាប់ឆា​ឲ្យ​បាន​ត្រឹមត្រូវ ដោយជ្រើសរើស​យក​បាយ​ស្រួយ ឬ​អាច​ប្រើបាយកក​ មកឆាក៏បាន ដើម្បី​បង្ការ​កុំឲ្យពេលឆា​ ទៅ​បាយ​ប្រែជាជ្រាយ។

ពេលឆា គួរប្រើភ្លើង​ឲ្យ​សមល្មម កុំខ្លាំងពេក កុំខ្សោយពេក។ ដាក់ខ្ទឹមស​លីង ឲ្យវា​ឡើង​ជា​ពណ៌លឿង​ ក្រោយមក​ដាក់​សាច់ចូល ហើយឆា​វា​ឲ្យ​ឆ្អិន។ បន្ទាប់​ពី​នេះ សឹម​ដាក់​បាយ​ចូលទៅ ហើយ​ពេល​ដែល​ឆា​​បាយ​ លាយគ្រឿង​ផ្សំ​តាមចំណូលចិត្ត​ សព្វគ្រប់ហើយ ត្រូវកៀរបាយ​ទៅ​ខាង​ រួច​គោះស៊ុត​ដាក់ចូល​ និង​ចូកបាយ​មកលុបពីលើ ចាំរហូត​ស៊ុតឆ្អិន ទើបឆាឲ្យលឿន។ ការ​ធ្វើបែបនេះ​ដើម្បី​កុំឲ្យ​ស៊ុតជាប់​គ្រាប់​បាយ ឯបាយ​វិញក៏មិនជ្រាយ។

តែប៉ុណ្ណេះ​លោកអ្នកអាច​ រីករាយ​នឹង​ការ​ចម្អិន​ បាយឆា​ ដ៏គួរ​ឲ្យ​ចង់ញ៉ាំ​បាយ​​ដោយ​ខ្លួនឯង ហើយ​ថែម​ទាំង​អាច​សន្សំលុយ មិនបាច់​ទិញ​គេ​ញ៉ាំ​ទៀតផង។

ដោយ៖ NEA
Reference : FoodNetwork​​

  • តោះ! រៀន​ពី​របៀប “​ឆា​បាយ​” ឲ្យ​ឆ្ងាញ់!已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:កំសាន្ត
Tags: