Di Maria ស៊ុត​បាន​២​គ្រាប់​ម្នាក់​ឯង​ក្នុង​ការ​ប្រកួត​យប់​មិញ​

កាល​ពី​យប់​មិញ​ក្នុង​ការ​ប្រកួត​សប្ដាហ៍​ទី​១៩​នៃ​ក្រប​ខណ្ឌ​ Lige 1 របស់​ប្រទេស​បារាំង​ក្លឹប​ PSG បាន​បំបាក់​ក្លឹប​ Caen មិន​ឲ្យ​ត​ដៃ​រួច​ដោយ​លទ្ធផល​៣​ទល់​នឹង​០​ ។

ហើយ​ក្នុង​ការ​ប្រកួត​នេះ​ខ្សែ​បម្រើ​ស្លាប​សញ្ជាតិ​អាហ្សង់ទីន​ Angel Di Maria ធ្វើ​បាន​យ៉ាង​ល្អ​ដោយ​បាន​ស៊ុត​បញ្ចូល​ទី​បាន​សម្រេច​រហូត​ដល់​ទៅ​២​គ្រាប់​ម្នាក់​ឯង​គឺ​នៅ​នាទី​១៦​និង​នាទី​៥០​ ។ ខណៈ​មួយ​គ្រាប់​ទៀត​របស់​ PSG គឺ​ស៊ុត​បញ្ចូល​ទី​ដោយ​កីឡាករ​ចាស់​វស្សា​តែ​នៅ​តែ​ខ្លាំង​ Zlatan Ibrahimovic នៅ​នាទី​ទី​៣៦​ ។

គួរ​បញ្ជាក់​ថា​គិត​ទាំង​២​គ្រាប់​នេះ​កីឡាករ​ Angel Di Maria ស៊ុត​បញ្ចូល​ទី​បាន​ចំនួន​៦​គ្រាប់​ឲ្យ​ PSG ហើយ​ក្នុង​ការ​បង្ហាញ​ខ្លួន​ចំនួន​១៩​ប្រកួត​ក្នុង​ក្រប​ខណ្ឌ​ Ligue1 នេះ​ ។ ខណៈ​ដែល​កាល​ពី​រដូវ​មុន​នៅ​ Man Utd កីឡាករ​ Di Maria ស៊ុត​បញ្ចូល​ទី​បាន​តែ​៣​គ្រាប់​ប៉ុណ្ណោះ​ក្នុង​ការ​បង្ហាញ​ខ្លួន​ចំនួន​២៧​ប្រកួត​ក្នុង​ក្រប​ខណ្ឌ​ English Premier League ។

តោះ​សូម​ទស្សនា​វីដែអូ​នៃ​ការ​ប្រកួត​នេះ​ទាំង​អស់​គ្នា​ ៖

អត្ថបទ ៖ វិចទ័រ

  • Di Maria ស៊ុត​បាន​២​គ្រាប់​ម្នាក់​ឯង​ក្នុង​ការ​ប្រកួត​យប់​មិញ​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:ចំនេះដឹង
Tags: