កំណើន​តម្លៃ​រថយន្ត​នឹង​កើន​ឡើង​នៅ​កម្ពុជា​

MG GS

ភ្នំពេញ៖ ជាមួយនឹងទម្រង់ពន្ធដារពិសេសថ្មី 60% ដែលពីមុនមកត្រឹមតែ 50% តម្លៃរថយន្តនឹងចាប់ផ្តើមកើនឡើងក្នុងប្រទេសកម្ពុជា។

ការជូនដំណឹងដល់អតិថិជននេះ ត្រូវបានចូលរួមរួចមកហើយជាមួយ ក្រុមហ៊ុនម៉ាកល្បីធំៗនៅក្នុងប្រទេសកម្ពុជាដូចជាក្រុមហ៊ុន Mazda និង ក្រុមហ៊ុន Hyundai ជាដើម។ ការផ្តល់ដំណឹងនេះត្រូវបានផ្សព្វផ្សាយដល់ ប្រជាជនទូទៅអោយបានជ្រាបថា តម្លៃរថយន្តបច្ចុប្បន្ននឹងកើនឡើងពី 3000$ ទៅ 5000$ ក្នុងមួយគ្រឿង។ ជាក់ស្តែងរថយន្តប្រភេទ SUV ដែលទទួលបាន ភាពជោគជ័យបំផុតក្នុងការលក់នៅក្នុងប្រទេសកម្ពុជា ដូចជា Mazda Cx-5 នឹងអាចឡើងថ្លៃពី 52,900$ ទៅ 55,900 ដូចគ្នាទៅនឹងប្រភេទរថយន្តភីកអាប់ ដែលលក់ដាច់បំផុតផងដែរ ។

ខណៈពេលដែលរថយន្តនៅក្នុងប្រទេសកម្ពុជាមានតម្លៃថ្លៃរួចទៅហើយ បើធៀបទៅនឹងតម្លៃដើមនៅក្នុងទីផ្សារអឺរ៉ុប ជប៉ុន ឬ អាមេរិច, វាអាចនឹងជា បញ្ហាកាន់តែអាក្រក់ក្នុងឆ្នាំនេះ។ មិនត្រឹមតែមានការបន្ថែមពន្ធពិសេសថ្មីនេះ ប៉ុណ្ណោះទេ នាយកដ្ឋានគយ ក៏បានសម្រេចចិត្តបង្កើនតម្លៃក្នុងការនាំរថយន្ត ចូលរហូតទៅដល់ 50%។ ដោយសារតែទទួលបានបទពិសោធន៍អយុត្តិធម៌ ពីឈ្មួញស្របច្បាប់ក្នុងស្រុក ទម្រង់ពន្ធថ្មីនេះនឹងប៉ះពាល់ជាទម្ងន់ទៅកាន់ ទីផ្សារ។

ជាក់ស្តែង ដូចជារថយន្ត ម៉ាក Lexus អាចនឹងត្រូវបង់ពន្ធរហូតដល់ទៅ 200%! វានឹងអាចកើតឡើង ប្រសិនបើគយសម្រេចចិត្តអនុវត្តច្បាប់ពន្ធថ្មីមួយនេះ ចំពោះការនាំចូលរថយន្តគ្រប់ប្រភេទ។ កាលពីឆ្នាំមុន រថយន្តសរុបប្រមាណ ជាង 40,000 ទៅ 45,000 គ្រឿងមិនត្រូវបានប្រកាសត្រឹមត្រូវ ហើយបង់ពន្ធ ទាបជាងពន្ធជាក់ស្តែង ។

អ្នកផលិតរថយន្តមួយចំនួន បានផ្តល់ជូននូវតម្លៃល្អប្រសើរជាងមុន ឬ រថយន្តជាមួយកម្លាំងម៉ាស៊ីនទាប ដែលផ្តល់ការចំណេញក្នុងស្ថានភាពនេះ។ ឧទាហរណ៍ សម្រាប់រថយន្តប្រភេទ SUV ដូចជារថយន្តប្រភេទ SUV ខ្នាតតូច របស់ក្រុមហ៊ុនតូយ៉ូតាគឺ Advanza រថយន្ត Chevrolet Trax និងរថយន្ត MG GS ជាដើមនឹងផ្តល់ជូននូវតម្លៃគួរឱ្យទាក់ទាញ ទោះជាមានគម្រោងពន្ធថ្មីនេះ ក៏ដោយ ដោយសង្ឃឹមថានឹងអាចពង្រីក ទីផ្សារបន្ថែមទៀតនៅក្នុងទីផ្សារដ៏ ប្រកួតប្រជែងមួយនេះ។

ំMG GS
1 នៃ 6

ដោយការខិតខំប្រឹងប្រែងផ្ដល់ជូននូវសេវាកម្មអតិថិជននៅក្នុងប្រទេសកម្ពុជា MG ក៏ជាម៉ាកមួយដែលចែករំលែកបទពិសោធន៍ និងការណែនាំទៅកាន់អ្នក ប្រើប្រាស់នៅកម្ពុជា ដើម្បីជួយឲ្យពួកគាត់ជ្រើសរើសយកជម្រើសដ៏ល្អបំផុត ហើយយល់ដឹងពីការវិវត្តនៃការផ្លាស់ប្តូរទីផ្សាររថយន្ត៕

  • កំណើន​តម្លៃ​រថយន្ត​នឹង​កើន​ឡើង​នៅ​កម្ពុជា​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:កីឡា
Tags: