Justin Bieber ផ្ដាសាយទប់​កណ្ដាស់​មិន​ទាន់ ចេញ​សម្បោរ​​​ដាក់​អ្នក​គាំទ្រ

ជា​រឿង​ដ៏​អាម៉ាស់​មួយ តារា​ចម្រៀង Justin Bieber បាន​កណ្ដាស់​មួយ​ទំហឹង ធ្វើ​ឲ្យ​ខ្ទាត​សម្បោរ​​ទៅ​លើ​អ្នក​គាំទ្រ​​នៅ​ជួរ​ខាង​មុខ ដែល​កំពុង​ឈរ​ទស្សនា​ការ​ប្រគំតន្ត្រី​របស់ខ្លួន។

 

Justin Bieber ផ្ដាសាយទប់​កណ្ដាស់​មិន​ទាន់ ចេញ​សម្បោរ​​​ដាក់​អ្នក​គាំទ្រ

 

ហេតុការណ៍​នេះ​កើត​ឡើង ពេល​​តារា​វ័យ​២២​ឆ្នាំ​កំពុង​សម្ដែង​បទ​ពេញ​និយម “What Do You Mean?” ក្នុង​កម្មវិធី​នៅ​ប្រទេស​ហ្វាំងឡង់​ ហើយ​រូប​គេ​ហាក់​មាន​ជំងឺ​ផ្ដាសាយ​បន្តិចបន្តួច​​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​​គេ​ពិបាក​ទប់​ស្ថានការណ៍​នោះ​បាន។ វីដេអូ​មួយ​ដែល​បង្ហោះ​ដោយ  TMZ បាន​បង្ហាញ​អតីត​មិត្ត​ប្រុស​ Selena Gomez​ កំពុង​ច្រៀង ដោយ​​​​យក​ដៃ​ខ្ទប់​មាត់​មិន​ទាន់​ក៏​កណ្ដាស់​ជះ​សម្បោរ​ដាក់​អ្នក​​ក្រុម​គាំទ្រ​តែ​ម្ដង។

 

វា​ពិត​ជា​គគ្រិច​ខ្លាំង​ណាស់ ប៉ុន្តែ Justinក៏​បាន​និយាយ​ការពារ​ខ្លួន​ពេល​នោះ​ថា “​ពេល​ខ្លះ​យើង​មិន​អាច​បញ្ឈប់​ការ​កណ្ដាស់​បាន​ភ្លាម​ៗ​ទេ”៕

 

 

ចុចអាន៖​Justin Bieber និងSofia ចែក​ផ្លូវ​គ្នា​ បន្ទាប់​ពី​ផ្អែមល្ហែម​៦​សប្ដាហ៍

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ mirror