សុខ សោម៉ាវត្តី ទម្លាយអារម្មណ៍ពិត ក្រោយប៉ះដៃគូសម្តែងជាបុរសសង្ហា លី វ៉ាហេត ?

6 Videos


នៅមួយថ្ងៃមុននេះ អ្នកមេម៉ាយសាច់សខ្ចី សុខ សោម៉ាវត្តី បានបង្ហោះសារមួយលើបណ្តាញសង្គមអេឡិចត្រូនិចគឺហ្វេសប៊ុក ។ ក្នុងន័យសេចក្តីសារដែលនាងបង្ហោះនោះបានធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះតែមានបង្កប់នូវអត្ថន័យស្នេហាផ្អែមល្ហែម ស៊ីអារម្មណ៍ និង រ៉ូមែនទិកក្រៃលែង ។

សុខ សោម៉ាវត្តី ទម្លាយអារម្មណ៍ពិត ក្រោយប៉ះដៃគូសម្តែងជាបុរសសង្ហា លី វ៉ាហេត ?

អ្នកនាង សុខ សោម៉ាវត្តី បានសរសេរសារយ៉ាងផ្អែមល្ហែមដូច្នេះថា «ឧបសគ្គតិចតួចមិនមែនជាការរាំងស្ទះសម្រាប់ស្នេហាពិត… មនុស្សម្នាក់ៗតែងតែត្រូវមានដៃគូម្នាក់ដែលត្រូវចូលមករស់នៅក្បែររហូតដល់ថ្ងៃអវសាន្ដនៃជីវិត តែមនុស្សម្នាក់នោះអាចនឹងចូលមកយឺតពេល យឺតពេលខ្លាំង រហូតបណ្ដោយឱ្យមនុស្សស្រីម្នាក់នេះខូចចិត្តច្រើនដង ខុសច្រើនដង រហូតដល់ខ្លាចស្នេហា…តែពេលនេះអ្នកចូលមកហើយទោះយឺតបន្តិចតែយ៉ាងណាក៏អ្នកបានមកលួងលោម និង ផ្ដល់ភាពកក់ក្ដៅឱ្យមនុស្សស្រីម្នាក់នេះ អរគុណណា មកក្រោយគេតែបងសង្ហាជាងគេ hahahaha…. ខូចចិត្តអាជីព» ។

សុខ សោម៉ាវត្តី ទម្លាយអារម្មណ៍ពិត ក្រោយប៉ះដៃគូសម្តែងជាបុរសសង្ហា លី វ៉ាហេត ?

នេះហើយជាសារដែលអ្នកនាង សុខ សោម៉ាវត្តី ធ្វើការបង្ហោះនោះ ដែលសារនេះហាក់បានសម្តែងឱ្យឃើញពីអារម្មណ៍ពិតមួយរបស់នាង តែទោះជាយ៉ាងណានេះគ្រាន់តែជាសារ ដែលនាងបង្ហោះផ្សារភ្ជាប់ទៅនឹងសាច់រឿងមួយដែលនាងកំពុងសម្តែងជាមួយតួឯកប្រុសជាកីឡាករបាល់ទាត់រូបសង្ហា លី វ៉ាហេត ប៉ុណ្ណោះ ដែលសាច់រឿងនោះមានចំណងជើងថា «ខូចចិត្តអាជីព» ។

សុខ សោម៉ាវត្តី ទម្លាយអារម្មណ៍ពិត ក្រោយប៉ះដៃគូសម្តែងជាបុរសសង្ហា លី វ៉ាហេត ?

ជាមួយសារនេះដែរ គេកត់សម្គាល់ឃើញថា មានអ្នកគាំទ្របានចុច Like និង ចូលទៅបញ្ចេញមតិយ៉ាងច្រើនជាមួយនឹងពាក្យសរសើរថាពិតជាឡូយ ផ្អែមល្ហែម ហើយរ៉ូមែនទិកទៀត ៕

សាកល

សុខ សោម៉ាវត្តី ទម្លាយអារម្មណ៍ពិត ក្រោយប៉ះដៃគូសម្តែងជាបុរសសង្ហា លី វ៉ាហេត ?សុខ សោម៉ាវត្តី ទម្លាយអារម្មណ៍ពិត ក្រោយប៉ះដៃគូសម្តែងជាបុរសសង្ហា លី វ៉ាហេត ?សុខ សោម៉ាវត្តី ទម្លាយអារម្មណ៍ពិត ក្រោយប៉ះដៃគូសម្តែងជាបុរសសង្ហា លី វ៉ាហេត ?សុខ សោម៉ាវត្តី ទម្លាយអារម្មណ៍ពិត ក្រោយប៉ះដៃគូសម្តែងជាបុរសសង្ហា លី វ៉ាហេត ?សុខ សោម៉ាវត្តី ទម្លាយអារម្មណ៍ពិត ក្រោយប៉ះដៃគូសម្តែងជាបុរសសង្ហា លី វ៉ាហេត ?សុខ សោម៉ាវត្តី ទម្លាយអារម្មណ៍ពិត ក្រោយប៉ះដៃគូសម្តែងជាបុរសសង្ហា លី វ៉ាហេត ?សុខ សោម៉ាវត្តី ទម្លាយអារម្មណ៍ពិត ក្រោយប៉ះដៃគូសម្តែងជាបុរសសង្ហា លី វ៉ាហេត ?