បុរស​ម្នាក់​ វះកាត់​អស់​ជាង​២​ម៉ឺន​ដុល្លារ​ ដើម្បី​ចង់​ដូច​ Beckham

បុរស​ម្នាក់​ឈ្មោះ​ Jack Johnson ​​បាន​ចំណាយ​លុយ​វះកាត់​ផ្ទៃ​មុខ​អស់​​២០០០០​ផោន​ (២៦០០០​ដុល្លារ)​ ហើយ​ ព្រោះ​តែ​ចង់​សម្រេច​ក្ដី​ស្រមៃ ចង់​បាន​មុខ​ដូច​អតីត​តារា​បាល់ទាត់​ល្បី​លំដាប់​ពិភពលោក​ David Beckham។

 

បុរស​ម្នាក់​ វះកាត់​អស់​ជាង​២​ម៉ឺន​ដុល្លារ​ ដើម្បី​ចង់​ដូច​ Beckham

Jack Johnson

 

Johnson ​បាន​ប្រាប់​ដល់​ ITV ក្នុង​កម្មវិធី​ This Morning ថា៖ “តាម​ពិត​ខ្ញុំ​ដឹង​ថា ​ខ្ញុំ​មើល​ទៅ​មិន​ទាន់​ដូច​ David Beckham ទេ​ឥឡូវ​នេះ។ ប៉ុន្តែ​​​ខ្ញុំ​មាន​អារម្មណ៍​រីករាយ​ចំពោះ​ខ្លួន​ឯង។ ខ្ញុំ​ស្រលាញ់​ខ្លួន​ខ្ញុំ​…​ខ្ញុំ​គ្រាន់​តែ​ចង់​​​​​​ឲ្យ​ខ្លួន​ខ្ញុំ​មើល​ទៅ​ដូច​ Beckham។ នរណា​ម្នាក់ ដែល​និយាយ​ថា​ គាត់​អាក្រក់​ហើយ​មិន​គួរ​​ឲ្យ​ទាក់​ទាញ? ទោះ​បី​អ្នក​នោះ​មិន​មែន​ជា​អ្នកគាំទ្រ​គាត់ ក៏​គិត​ថា​គាត់​គួរ​ឲ្យ​ស្រលាញ់​ដែរ”។

 

បុរស​ម្នាក់​ វះកាត់​អស់​ជាង​២​ម៉ឺន​ដុល្លារ​ ដើម្បី​ចង់​ដូច​ Beckham

David Beckham

 

ទោះ​បី​ចំណាយ​អស់​ជាង​២​ម៉ឺន​ដុល្លារ​ហើយ​ នៅ​មិន​ទាន់​ដូច Beckham ​​ប៉ុន្តែ​ Johnson ​បាន​បញ្ជាក់​ថា រូប​គេ​គ្រោង​​នឹង​ចំណាយ​៣០០០០​ផោន​ (ជិត​៤​ម៉ឺន​ដុល្លារ) ទៀត​ ដើម្បី​ឲ្យ​មើល​ទៅ​ដូច​អតីត​ប្រធាន​ក្រុម​ជម្រើស​ជាតិ​តោ​កំណាច​អង់គ្លេស​​មែន​ទែន៕

 

សូម​ទស្សនា​វីដេអូ​​ខាង​ក្រោម៖

 

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ bleacherreport