Youtube​ ​ចេញ​មុខងារ​ថ្មី​ ​​អ៊ីនធឺណិតខ្សោយក៏ប្រើបាន

Google​ ​ទើប​បញ្ចេញ​ និងត្រៀម​ដាក់​ដំណើរការ​ ​Youtube​ ​ជំនាន់​ថ្មី​ដែល​ផលិត​ពិសេស​សម្រាប់​តំបន់​ដែល​មិន​សូវ​មាន​សេវា​អ៊ីនធឺណិត។

 

Youtube​ ​ចេញ​មុខងារ​ថ្មី​ ​​អ៊ីនធឺណិតខ្សោយក៏ប្រើបាន

 

Youtube​ ​ថ្មី​នេះ​មាន​ឈ្មោះ​ ​Youtube Go​​​ ​ដែល​មាន​បំពាក់​បច្ចេកវិទ្យា​ ​super low bandwidth​ ​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​មើល​ ​ឬ​រក្សា​ទុក​វីដេអូ​ពី​ ​Youtube​ ​បាន​យ៉ាង​រលូន​ទោះ​ជា​ស្ថិត​ក្នុង​តំបន់​មិន​សូវ​មាន​សេវា​អ៊ីនធឺណិត។

 

ក្នុង​នោះ​ ​Google​ ​នឹង​ដាក់​ដំណើរការ​ ​Youtube Go​ ​មុន​គេ​បំផុត​ក្នុង​ប្រទេស​ឥណ្ឌា​ ​ហើយ​សម្រាប់​ជំហាន​បន្ទាប់​គឺ​អាច​តំបន់​អាស៊ីអាគ្នេយ៍៕

 

អាន​បន្ត​ ​៖​ អាល្លឺម៉ង់​ ផ្ដើម​ប្រើ​​រថភ្លើង​ដើរ​ដោយ​ចំហាយ​ទឹក

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
ប្រភព​ ​៖​ ​mashable