Arsenal បែរ​ជា​ជួប​រឿង​បរាជ័យ​ក្នុង​ទឹក​ដី​ខ្លួន​ឯង​

ក្នុង​ការ​ប្រកួត​កាល​ពី​យប់​មិញ​ក្លឹប​ Arsenal ដែល​រំពឹង​ថា​ទទួល​បាន​ជ័យជំនះ​តែ​បែរ​ជា​បរាជ័យ​នៅ​ក្នុង​ទឹក​ដី​របស់​ខ្លួន​ឯង​ដោយ​លទ្ធផល​ ០ទល់​នឹង​២ ក្រោម​ថ្វី​ជើង​ West Ham United ទៅ​វិញ​ ។

ក្នុង​ការ​ប្រកួត​នេះ​ថ្វី​ត្បិត​តែ​ Arsenal មាន​ឱកាស​វាយ​សម្រុក​ច្រើន​លើក​ច្រើន​សារ​ទៅ​លើ​ក្លឹប​ West Ham United ក្ដី​ប៉ុន្តែ​មិន​អាច​រក​គ្រាប់​បាល់​បញ្ចូល​ទី​សម្រេច​ឡើយ​ ខណៈ​ពួក​គេ​បែរ​ជា​ធ្វើ​ឲ្យ​មាន​ចន្លោះ​ប្រហោង​ដែល​ធ្វើ​ឲ្យ​ក្លឹប​ West Ham United អាច​មាន​ឱកាស​ស៊ុត​បញ្ចូល​ទី​បាន​សម្រេច​ចំនួន​២​គ្រាប់​ទៅ​វិញ​ដោយ​កីឡាករ​ Cheikhou Kouyate នៅ​នាទី​៤៣​ និង​ កីឡាករ​ Mauro Zarate នៅ​នាទី​ទី​៥៧ ។

អត្ថបទ ៖ វិចទ័រ

  • Arsenal បែរ​ជា​ជួប​រឿង​បរាជ័យ​ក្នុង​ទឹក​ដី​ខ្លួន​ឯង​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:ជីវិតនិងសង្គម
Tags: