Meizu MX4 Ubuntu Edition នឹង​ចាប់​ផ្ដើម​លក់​នៅ​ក្នុង​ទីផ្សារ​អឺរ៉ុប​​ នៅ​ថ្ងៃ​ស្អែក​

ក្រោម​កិច្ចសហការ​យ៉ាង​ខ្លាំង​រវាង​ក្រុមហ៊ុន​ផលិត​ទូរសព្ទ​ដ៏​ធំ​មួយ​របស់​ចិន​គឺ Meizu និង​ក្រុមហ៊ុន​អភិវឌ្ឍន៍​ប្រព័ន្ធ​ប្រតិបត្តិការ​ Ubuntu ​ដែល​មាន​ឈ្មោះ​ថា Canonical បាន​ធ្វើ​ឲ្យ​ Meizu MX4 Ubuntu Edition បាន​ក្លាយ​ទៅ​ជា​ទូរសព្ទ​ទីបី​​​ដែល​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Ubuntu ។ ហើយ​នៅ​ថ្ងៃ​ស្អែក​នេះ​ទូរសព្ទ​ទី​បី​​ដែល​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Ubuntu ​នេះ​នឹង​ចាប់​ផ្ដើម​លក់​នៅ​ក្នុង​ទីផ្សារ​ អឺរ៉ុប​ហើយ។

Meizu MX4 Ubuntu Edition បាន​បំពាក់​នូវ​អេក្រង់​ទំហំ 5.36-inch ដែល​អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត 1152×1920 ភីកសែល។ ជាង​នេះ​ទៅ​ទៀត​វា​បាន​បំពាក់​កាមេរ៉ា​ទំហំ​ធំ​រហូត​ដល់ 20.7 មេហ្គាភិចសែល​និង​មាន​ CPU ប្រភេទ quad-core ល្បឿន 1.7 GHz។ ប៉ុន្តែ​វា​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ត្រឹម​តែ 16GB ហើយ​នឹង​មិន​មាន​រន្ធ​សម្រាប់​បន្ថែម​ Memory ខាង​ក្រៅ​បាន​ទៀត​ផង។ តាម​ប្រភប​ច្បាស់​ការ​បាន​ឲ្យ​ដឹង​ថា​ទូរសព្ទ​ម៉ូឌែល​នេះ​​អាច​នឹង​មាន​តម្លៃ​ប្រហែល​ជា $334 នៅ​ក្នុង​ទីផ្សារ​អ៊ីរ៉ុប។

គួរ​បញ្ជាក់​ផង​ដែរ​ថាMeizu ធ្លាប់​បាន​ផលិត​ទូរសព្ទ MX4 ដែល​ដំណើរ​ការ​ដោយ​ Android OS ម្ដង​រួច​មក​ហើយ​ ហើយ​នេះ​ប្រហែល​ជា​យុទ្ធសាស្ត្រ​ថ្មី​មួយ​ទៀត​របស់ Meizu ក្នុង​ដណ្ដើម​យក​ទីផ្សារ​ស្មាតហ្វូន​ ពី​ក្រុមហ៊ុន​ធំៗ​ជា​ច្រើន​ដូចជា Apple, Samsung, LG និង Huawei ជាដើម៕

ប្រភព ៖ 
ប្រែសម្រួលដោយ ៖ Mr DEE

  • Meizu MX4 Ubuntu Edition នឹង​ចាប់​ផ្ដើម​លក់​នៅ​ក្នុង​ទីផ្សារ​អឺរ៉ុប​​ នៅ​ថ្ងៃ​ស្អែក​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:បច្ចេកវិទ្យា
Tags: