បុរស​ម្នាក់​​យក​កាំបិត​ចាក់​មនុស្ស​៣នាក់ នៅ​ទីក្រុងឡុងដ៍ ដោយ​ស្រែកថា “គឺដើម្បី​ ស៊ីរី”

កាល​ពី​​ថ្ងៃ​ទី​ ៥​ ខែ​ធ្នូ ឆ្នាំ​២០១៥ នៅ​វេលា​ម៉ោង ៧យប់ ម៉ោង​នៅ​ទីក្រុង​ឡុងដុង​ មាន​ករណី​ឃាតកម្ម​មួយ​បាន​កើត​ឡើង​ ដោយ​បុរស​ម្នាក់​បាន​ប្រើ​កាំបិត​​ចាក់ ទៅ​លើ​បុរស៣នាក់​ផ្សេងទៀត ព្រម​ស្រែក​ជំទាល​ថា ” គឺដើម្បី ស៊ីរី!” ។ ព្រឹត្តិការណ៍​នេះ​បាន​កើត​ឡើង​នៅ​ចំណត​រត់​ភ្លើង​ក្រោម​ដី ក្នង ទីក្រុង​ឡុងដ៍ នៃ​ចក្រភពអង់គ្លេស។

ម្នាក់ ក្នុងចំណោម​ជនរងគ្រោះ​ទាំង​បី​​ បាន​រង​របួស​ ក យ៉ាង​ធ្ងន់ធ្ងរ ដោយ​គេ​អាច​ប្រឈម​នឹង​ការ​បាត់បង់​ដល់​អាយុ​ជីវិត។ មនុស្ស​២នាក់ទៀត​ក៏​រង​របួស​ក្នុង​កម្រិត​​មួយ​ធ្ងន់​គួរសម​ដែរ។ លើស​ពី​នេះ​​​ ជនសង្ស័យ​ក៏បាន​មាន​ចេតនា បន្ដ​ការ​វាយប្រហារ​លើ​អ្នក​ដំណើរ​ផ្សេង​ៗ​ទៀត​ដែរ តែ​ជា​សំណាង​ល្អ ដែល​កង​កម្លាំង​​សមត្ថកិច្ច ចុះ​ទៅ​អន្តរាគមន៍​បាន​ទាន់​ពេល​វេលា។ ​​
​​​​​​ក្រុម​ប៉ូលិស​កំពុង​ប្រឹងប្រែង​ប្រមូល​ភស្តុតាង និង​ធ្វើការ​ស៊ើបអង្កេត​បន្ត ​លើ​បញ្ហា​ឧក្រិដ្ឋ​នេះ​ ដើម្បី​រៀប​ចំ​សំណុំ​រឿង​ ដោះស្រាយ​តាម​ផ្លូវច្បាប់ ដាក់​ទោស​ជន​ដៃ​ដល់​។

ខាងក្រោម​នេះ​ជា​សកម្មភាព​ដែល​ថត​ដោយ​អ្នក​ដំណើរ​ដែល​បាន​នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ វីដេអូ​នេះ​បង្ហាញ​ពី​សកម្មភាព​នៃ​ការ​បង្ក្រាប​ជនល្មើស៖

ដោយ៖ NEA
ប្រភព ៖ FaitsDivers.org

  • បុរស​ម្នាក់​​យក​កាំបិត​ចាក់​មនុស្ស​៣នាក់ នៅ​ទីក្រុងឡុងដ៍ ដោយ​ស្រែកថា “គឺដើម្បី​ ស៊ីរី”已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:បច្ចេកវិទ្យា
Tags: