Oscar រក​បាន​ Hatr-trick ស្រប​ពេល​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​មួយ​រូប​រក​បាន​គ្រាប់​បាល់​ដំបូង​ឲ្យ​ Chelsea

ក្នុង​ការ​ប្រកួត​ជុំ​ទី​៤​នៃ​ពាន​ FA Cup កាល​ពី​យប់​មិញ​ក្លឹប​តោ​ខៀវ​ Chelsea បាន​ធ្វើ​ការ​បំបាក់​ក្លឹប​ Milton Keynes Dons ដោយ​លទ្ធផល​៥​ទល់​នឹង​១​ ។

ដោយ​ក្នុង​ការ​ប្រកួត​នោះ​ត្រឹម​តង់​ទី​១​ប៉ុណ្ណោះ​ខ្សែ​បម្រើ​សញ្ជាតិ​ប្រេស៊ីល​របស់​ក្លឹប​ Chelsea គឺ​កីឡាករ​ Oscar អាច​ធ្វើ​បាន​ Hat-trick ទៅ​ហើយ​ គឺ​នៅ​នាទី​ ( ១៥ , ៣២ និង​ ៤៤ ) ។

ដោយ​ឡែក​នៅ​តង់​ទី​២​នាទី​៥៥​កីឡាករ​ Eden Harzard ជា​អ្នក​ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រ​បាន​សម្រេច​ ហើយ​នៅ​នាទី​ទី​៦២​ខ្សែ​ប្រយុទ្ធ​វ័យ​២០​ឆ្នាំ​សញ្ជាតិ​បូគីណា​កីឡាករ​ Bertrand Isidore Traore បាន​ស៊ុត​បញ្ចូល​ទី​បាន​១​គ្រាប់​ដែល​នោះ​ជា​គ្រាប់​ដំបូង​​ដែល​រូប​គេ​ស៊ុត​ឲ្យ​ Chelsea តែ​ម្ដង ។ យ៉ាង​ណា​ក្នុង​ការ​ប្រកួត​នេះ​ក្លឹប​ Milton Keynes Dons ក៏​អាច​រក​បាន​មួយ​គ្រាប់​ដែរ​គឺ​នៅ​នាទី​២១​ដោយ​កីឡាករ​ Darren Potter ។

អត្ថបទ ៖ វិចទ័រ

  • Oscar រក​បាន​ Hatr-trick ស្រប​ពេល​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​មួយ​រូប​រក​បាន​គ្រាប់​បាល់​ដំបូង​ឲ្យ​ Chelsea已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:កំសាន្ត
Tags: