របរ​បិតស្រា​ស ច្រើន​ជំនាន់​អ្នក​ភូមិ​ជ្រេស

ការ​បិត​ស្រា​អង្ករ​ខ្មែរ​ មាន​ប្រវត្តិ​យូរ​លង់​ណាស់​មក​ហើយ​តាំង​ពី​កកើត​ទឹកដី​ខ្មែរ​ដំបូង។ បច្ចុប្បន្ន​ការ​បិត​ស្រា​កេរ្តិ៍​ដូន​តា​នេះ​នៅ​តែ​បន្ត បើ​ទោះ​បី​សម័យ​បច្ចេកវិទ្យា​ជឿនលឿន​​ពលរដ្ឋ​ភាគ​ច្រើន​ងាក​ទៅ​និយម​ស្រា​អឺរ៉ុប​និង​ស្រាបៀ​កំប៉ុង​ក៏​ដោយ។

 

លោក ង៉ែត ក័ន អ្នក​ភូមិ​រស់នៅ​ភូមិ​ជ្រេស ឃុំ​បឹង​សាលា​ខាង​ត្បូង ស្រុក​កំពង់ត្រាច​ខេត្ត​កំពត​ល្បីល្បាញ​ក្នុង​ការ​បិត​ស្រា​ប្រចាំ​​ភូមិ និង​ដែល​តែង​តែ​ទទួល​បាន​ការ​គាំទ្រ​ពី​អ្នក​ស្រុក​ជិត​ឆ្ងាយ។