បន្លែ និង ផ្លែឈើ១១ប្រភេទដែលជួយកំចាត់ជាតិខ្លាញ់នៅក្នុងរាងកាយ

ផ្លែ​ឈើ​១២​ប្រភេទ​នេះ​នឹង​ជួយ​ធ្វើ​អោយ​ចង្កេះ​របស់​អ្នក​រួម​តូច​បន្ទាប់​ពី​បរិ​ភោគ​អោយ​បាន​ទៀង​ទាត់​។ ​ហើយ​កុំ​ភ្លេច​ត្រៀម​ទុក​នៅ​ក្នុង​ទូ​ទឹកកក​គ្រប់​ពេល​វេលា។

១. ផ្លែ​ក្រូចថ្លុង

វីតាមីន C ជួយ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​បាន​យ៉ាង​ត្រឹមត្រូវ​ជាពិសេស​ពី​ផ្លែ​ក្រូចថ្លុង។ សូម​ទទួល​ទាន​ផ្លែ​ក្រូចថ្លុង ១ចំហៀងជំនួសអាហារពេលព្រឹក ឬ​ក៏​ទទួល​ទាន​រៀង​រាល់​មុន​ពេល​ទទួល​អាហារ​កន្លះ​ម៉ោង។ វា​ជួយ​អោយ​អ្នក​មាន​អារម្មណ៍​ឆ្អែត និង ការ​ពារ​ការ​ទទួល​ទាន​អាហារ​ឆ្អែត​ជ្រុល។

២. ម្រេច​ខ្មៅ

ម្រេច​ខ្មៅ​មាន​ផ្ទុក​ទៅ​ដោយ​សារធាតុ​ទឹក​ក្បុង​ដែល​បាន​បង្ហាញ​ពី​សញ្ញា​នៃ​ការ​កាត់​បន្ថយ​ការ​បង្កើត​កោសិកា​ខ្លាញ់​ក្នុង​រាងកាយ​របស់​អ្នក។ ម្រេច​ខ្មៅ​ក៏​អាច​ជួយ​ក្នុង​ការ​បង្កើន​ការ​រំលាយ​អាហារ​របស់​អ្នក​ផង​ដែរ។ នេះ​គឺ​ជា​ព័ត៌មាន​ដ៏​ល្អ​មួយ​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ទទួល​ទាន​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​និង​ស្វែង​រក​វិធី​ដែល​ងាយស្រួល​ក្នុង​ការ​ស្រក់​ទម្ងន់​មួយ​ចំនួន!

៣. ឈើ​ផ្អែម

ឈើ​ផ្អែម​ត្រូវ​បាន​គេ​ស្គាល់​ដើម្បី​បន្ថយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ហើយ​វា​អាច​ជួយ​ក្នុង​ការ​បង្ក្រាប​ចំណង់​អាហារ។ បន្ថែម​ទៅ​ក្នុង​តែ, កាហ្វេ​និង​ទឹក​ដោះ​ជូរ (yoghurt) ជា​វិធី​ងាយ​ស្រួល​ដើម្បី​ទទួល​បាន​លទ្ធផល។

៤. ស៊ុត

ស៊ុត​ផ្ទុក​ទៅ​ដោយ​ប្រូតេអ៊ីន ៧ប្រភេទ និង កាឡូរី​ទាប ក៏​ដូចជា​សារធាតុ​ចិញ្ចឹម​ដែល​មាន​ប្រយោជន៍​ផ្សេងទៀត។ ការ​សិក្សា​បាន​បង្ហាញ​ថា​ការ​បរិភោគ​ស៊ុត​សម្រាប់​អាហារ​ពេលព្រឹក​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​កាត់បន្ថយ​បរិមាណ​នៃ​កាឡូរី​ដែល​អ្នក​អាច​នឹង​ចង់​ប្រើប្រាស់​នៅ​ពេលក្រោយ​នៅ​ក្នុង​ថ្ងៃ​តែមួយ។ ទោះ​បី​ជា​មាន​ពណ៌លឿង​ដែល​ផ្ទុក​ទៅ​ដោយ​កូឡេសស្តេរ៉ុល​ខ្ពស់​ក៏ដោយ ក៏​វា​មាន​អត្ថប្រយោជន៍​របស់​វា​ដែរ។

៥. ផ្លែ​ប៉ោម

ផ្លែឈើ​គឺ​ជា​មិត្ត​របស់​យើង​នៅ​ពេល​ដែល​វា​និយាយ​ដល់​ការ​សម្រក​ទម្ងន់; វា​បាន​ផ្ដល់​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​រាប់​មិន​អស់។ ហើយ​អត្ថប្រយោជន៍​របស់​ផ្លែឈើ​នេះ​គឺ​ថា​ជាតិ​ផ្អែម​របស់​វា​និង​មិន​បង្ក​គ្រោះថ្នាក់​ដល់​រាងកាយ​ដូច​ជាតិ​ស្ករ​កែច្នៃ​នោះ​ទេ (ជាតិ​ស្ករ​ជា​ហេតុផល​ដែល​ប្រមូល​ផ្តុំ​ជាតិ​ខ្លាញ់​នៅ​ក្នុង​រាងកាយ)។ ផ្លែ​ប៉ោម​ពេល​បរិភោគ​ទាំង​សំបក ផ្តុំ​ទៅ​ដោយ​ជាតិសរសៃ​និង​ទឹក​និង​ជួយ​អ្នក​មាន​អារម្មណ៍​ថា​ឆ្អែត។

៦. តែ​បៃតង

សារៈសំខាន់​នៃ​តែ​បៃតង​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ខ្លាញ់​ក្នុង​រាងកាយ​ត្រូវ​បាន​គេ​មើល​រំលង​ជា​រឿយ​ៗ ប៉ុន្តែ សារធាតុ Catechins ដែល​បាន​រក​ឃើញ​នៅ​ក្នុង​តែ​បៃតង​ត្រូវ​បាន​គេ​ស្គាល់​ថា​ដើម្បី​បង្កើន​ល្បឿន​នៃ​ការ​រំលាយ​អាហារ។ វា​គឺ​ជា​ការ​ល្អ​ប្រសើរ​ក្នុង​ការ​ញុំា​តែ​បៃតង​ពេល​ក្ដៅ​ព្រោះ​វា​នឹង​ជួយ​អ្នក​ក្នុង​ការ​បន្លាយ​បទពិសោធន៍​និង​បង្កើន​ផលប្រយោជន៍។ ការ​បន្ថែម​ទឹក​ឃ្មុំ​និង ទឹក​ក្រូចឆ្មារ ទៅ​ក្នុង​តែ​បៃតង​របស់​អ្នក​នឹង​មិន​ត្រឹម​តែ​ជា​ការ​បន្ថែម​ទៅ​លើ​កត្តា​សុខភាព​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​នឹង​ធ្វើ​ឱ្យ​កាន់​តែ​ឆ្ងាញ់​មិន​គួរ​ឱ្យ​ជឿ។

៧. ប្លូប៊ឺរី

ប្រសិន​បើ​អ្នក​បាន​ញ៉ាំ​អាហារ​ដែល​មាន​លាយ​ឡំ​ជាមួយ​ប្លូប៊ឺរី​តាម​រយៈ​នំបុ័ង muffins និង នំpancakes អញ្ចឹង​អ្នក​ពិត​ជា​ធ្វើ​ទង្វើរ​ដ៏​ខុសឆ្គង។ មិន​ត្រឹម​តែ​មាន ជាតិ​សរសៃ​មិន​រលាយ​ខ្ពស់ ក្នុង​ការ​ប្រឆាំង​អុកស៊ីតកម្ម​និង មាន​រសជាតិ​ឆ្ងាញ់​ពិសា​នោះ​ទេ ថែម​ទាំង​ផ្ទុក​នូវ ៤០កាឡូរី ប្រសិន​បើ​យើង​ទទួល​ទាន​ប្លូប៊ឺរី​កន្លះ​ពែង។ មួយ​វិញ​ទៀត​ដើម្បី​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់​សូម​ព្យាយាម ទទួល​ទាន​ប្លូប៊ឺរី​ជាមួយ​សា​ឡាដ ឬ ធ្វើ​ជា​ទឹក​ក្រឡុក។

៨. គ្រាប់​អាល់ម៉ុន

ទោះ​បី​ជា​គ្រាប់​ធញ្ញជាតិ​ជា​ទូទៅ​ជួយ​ក្នុង​ការ​សម្រក​ខ្លាញ់​ក្នុង​រាងកាយ, អាល់ម៉ុន​គឺ​ជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​ អ្នក។ វា​ត្រូវ​បាន​ប្រមូល​ផ្តុំ​ជាមួយ​នឹង​ប្រូតេអ៊ីន​, ជាតិ​សរសៃ​និង​ជាតិ​ខ្លាញ់​ល្អ​សម្រាប់​បេះដូង។ ទទួល​ទាន​អាល់ម៉ុន​មួយដង (ប្រហែល ២៣គ្រាប់) នឹង​ជួយ​ឱ្យ​អ្នក​មាន​អារម្មណ៍​ឆ្អែត។ រឿង​ដែល​ល្អ​បំផុត​អំពី​អាល់ម៉ុន​គឺ​វា​ងាយស្រួល​ដាក់​តាម​ខ្លួន។

៩. ម្ទេស

អ្នក​នឹង​មាន​អារម្មណ៍​ថា​ក្ដៅ​បន្ទាប់​ពី​ការ​បរិភោគ​ម្ទេស​ក្ដៅ​ក្ដៅ​មួយ​ចំនួន! វា​មាន​ធាតុ​ផ្សំ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ដើម្បី​បង្ក្រាប​ចំណង់​អាហារ។ ម្ទេស Cayenne, Habaneros និង Jalapenos គឺ​ជា​ជម្រើស​ដ៏​ត្រឹមត្រូវ។

១០. កាហ្វេ

កាហ្វេ​គឺ​ជា​ភេសជ្ជៈ​ជា​ទី​ស្រឡាញ់​បំផុត​របស់​មនុស្ស​លើ​ពិភពលោក ហើយ​ការ​ផឹក​កាហ្វេ (កាហ្វេ​អ៊ីន​ជា​ចម្បង) បង្កើន​ល្បឿន​នៃ​ការ​រំលាយ​អាហារ​ផង​ដែរ។ ប៉ុន្តែ​វា​អាច​ធ្វើ​ទៅ​បាន​លុះ​ត្រា​តែ ផឹក​កាហ្វេ​មិន​ដាក់​ស្ករ និង គ្រីម (Cream)។ ដូច​គ្នា​នេះ​ផង​ដែរ​សូម​មេត្តា​ជ្រាប​ថា​ជាតិ​កាហ្វេ​អ៊ីន​ច្រើន​ពេក​អាច​មាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​នៅ​លើ​រាងកាយ; ដូច្នេះ​ត្រូវ​កំណត់​ការ​ទទួលទាន​របស់​អ្នក​ពី 1-3ពែង ក្នុង​មួយ​ថ្ងៃ។

១១. បន្លែ

ប្រសិន​បើ​អ្នក​គិត​ថា​អ្នក​នឹង​ស្រក់​ជាតិ​ខ្លាញ់​ដោយ​មិន​បរិភោគ​បន្លែ, នោះ​អ្នក​គិត​ខុស​ហើយ។ បន្លែ​ត្រូវ​បាន​ផ្ទុក​ទៅ​ដោយ​អាហារ​រូបត្ថម្ភ​ដ៏​អស្ចារ្យ​និង​ជាតិ​សរសៃ​ដើម្បី​រក្សា​អ្នក​មិន​អោយ​ឃ្លាន។ វា​ត្រូវ​បាន​គេ​ណែនាំ​ថា គួរ​តែ​បរិភោគ​បន្លែ​យ៉ាង​ហោច​ណាស់​ក៏ ២-៣ ពែង​ជា​រៀង​រាល់​ថ្ងៃ។ សម្រាប់​អ្នក​មិន​ចូលចិត្ត​បន្លែ, គួរ​តែ​ប្តូរ​វិធីសាស្ត្រ​មក​កិន​វិញ​ម្ដង។

ប្រភព៖ Newszoom

  • បន្លែ និង ផ្លែឈើ១១ប្រភេទដែលជួយកំចាត់ជាតិខ្លាញ់នៅក្នុងរាងកាយ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:ចំនេះដឹង
Tags: